បើកឃើញចង់ដាច់ផ្ងារ…ប្រុងលោតឆត្រទៅយួន

ប្រភព ៖ កោះសន្ដិភាព

ខេត្តកំពត ៖ ឈើប្រណិត​ខុសច្បាប់​ប្រមាណ​៣​ទូ​កុងតឺន័រ​ដែល​មាន​ផ្ទុក​ឈើ​៥៣​ដុំ​ធំ​ៗ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នាវាចរ​គយ​សហកា​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត​ព្រំប្រទល់​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ឃាត់​បាន​ទាន់​ពេលវេលា​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ។ ប្រភព​ព័ត៌មាន​មន្ត្រី​គយ​ដែល​បង្ក្រាប​ករណី​រត់ពន្ធ​ឈើ​ខុសច្បាប់​នេះ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា នេះ​ថា​ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ។ បន្ត​ការ​អាន

Advertisements

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

ប្រភព៖ ភ្នំពេញប៉ុស្ដី៍

ដើម​ច្បោះ​ជ័រទឹក​របស់​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការកាប់​បំផ្លាញ​។ រូបថត សហគមន៍

កំពង់ធំ/ព្រះវិហារៈ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ បន្ត​ការ​អាន

WWF: មហា​តំបន់​ទន្លេមេគង្គ​ នឹង​បាត់​ព្រៃឈើ​ថែម​ ១/៣ ​ត្រឹម​ឆ្នាំ​ ២០៣០ បើ​សិន​គ្មាន​វិធានការ​ភ្លាមៗ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សមត្ថកិច្ច​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង។

ភ្នំពេញៈ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​បាន​បាត់បង់​គម្រប​ព្រៃ​ធម្មជាតិ​ ១ ​ភាគ​ ៣ ហើយ​នឹង​បន្ត​បាត់បង់​ ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ប្រសិន​បើ​គ្មាន​ការចាត់​វិធានការ​ភ្លាមៗ​រួម​ទាំង​ការការពារ និង​ការស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​ធម្មជាតិ និង​ការលើក​កម្ពស់​ការគ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​នោះ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក WWF ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ បន្ត​ការ​អាន

ជំនួញ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​នៅ​ខេត្ត​រតនគិរី​បន្ត​កើត​មាន​ច្រើន​អំឡុង​ពេល​ឃោសនា​បោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី 

រថយន្ត​ដឹក​ឈើ​ជាប់​ផុង​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ជំនួញ​ឈើ តាម​ម៉ូតូ​រាប់សិប​គ្រឿងក្នុង​មួយ​ថ្ងៃៗ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​កើន​ឡើង​ឥត​ឈប់ឈរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ អ្នកភូមិ​បារម្ភ​ថា ព្រៃឈើ​នៅ​ឧទ្យានជាតិ​វីរៈជ័យ ក្នុង​ស្រុក​អណ្តូងមាស នឹង​វិនាស​ហិនហោច បើ​អាជ្ញាធរ​មិន​ប្រញាប់​ទប់ស្កាត់​ករណី​នេះ​ទេ។ បន្ត​ការ​អាន

ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងខ្ពស់ក្នុងរង្វង់៣ទៅ៧ថ្ងៃទៀត ខណៈក្រសួងជំនាញស្នើឱ្យពលរដ្ឋត្រៀមលក្ខណៈ

ប្រភព៖ CNC

(ភ្នំពេញ) ៖ តាមរយៈសេចក្តីជូនដំណឹងបន្ថែមស្តិពីស្ថានភាពកម្ពស់ទឹកទន្លេដែលប្រកាសចេញនៅរសៀលថ្ងៃទី១៩ កក្កដា នេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងរង្វង់ពី ៣ ទៅ៧ ថ្ងៃទៀត ដោយក្នុងនោះ៖

ទន្លេមេគង្គស្ទឹងត្រែង ទឹកនឹងបន្តកើនឡើង ៣ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១០,៣០ម៉ែត្រ
ទន្លេមេគង្គក្រចេះ ទឹកនឹងបន្តកើនឡើង ៤ថ្ងៃទៀត អាចឡើងដល់កម្ពស់ ២០,៨០ម៉ែត្រ
ទន្លេមេគង្គកំពង់ចាម ទឹកនឹងបន្តកើនឡើង ៥ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១៤ម៉ែត្រ
ទន្លេមេគង្គចតុមុខ ទឹកនឹងបន្តកើនឡើង ៦ទៅ៧ ថ្ងៃទៀត អាចឡើងដល់កម្ពស់ ៨ ម៉ែត្រ

ជាមួយនឹងការជូនដំណឹងបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកនេះ នឹងធ្វើឱ្យទឹកហូរចូល តាមព្រែកទៅបណ្តាតំបន់ទំនាបនៃ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយអំពាវនាវសូមឱ្យមានការប្រុងប្រយត្ន័ ចំពោះការហក់ឡើងនៃទឹកទន្លេនាពេលនេះ បើទោះបីជាកម្ពស់ទឹក មិនទាន់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយត្ន័ក្តី។

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុងបន្តតាមដានអំពីស្ថានភាពកម្ពស់ ទឹកទន្លេមេគង្គជាប់ជាប្រចាំ ហើយនឹងបន្តជូនដំណឹងបន្ថែមក្នុងករណីមានការប្រែប្រួល។

សូមជំរាបថា កម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង គឺ ១០,៧០ម៉ែត្រ , កម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេ មេគង្គក្នុងខេត្តក្រចេះ គឺ ២២ម៉ែត្រកម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គក្នុងខេត្តកំពង់ចាមគឺ ១៥,២០ម៉ែត្រ និងកម្ពស់ ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គចតុមុខ គឺ ១០,៥០ម៉ែត្រ៕

សមាគម​អាដហុក​ព្រួយ​បារម្ភ​ពី​គេហទំព័រ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​ចូល​គ្រប់គ្រង

ប្រភពពី ៖ វិទ្យុអាស៊ីសេរី 

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

Photo: RFA

គេហទំព័រ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ (Hacker) ចូល​គ្រប់គ្រង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា នេះ។ បន្ត​ការ​អាន

ព័ត៌មានបន្ថែម៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុងគិតមកដល់ល្ងាចនេះបានស្រកវិញជាបណ្ដើរៗហើយ

ប្រភពពី ៖ TVFB

ភ្នំពេញ ៖ យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា មកដល់ល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានស្រកចុះជាធម្មតាវិញហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកទើបនឹងចាប់ផ្តើមស្រកចុះ ពិសេសនៅផ្នែកខាងលើ (តំបន់ដែលទឹកលិចភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ។ ជាមួយគ្នានេះ ទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ និងភ្លៀង ក៏មានការថមថយផងដែរ៕