ភ្នំពេញ​ កំពង់ស្ពឺ​ កណ្ដាល​ មិន​ខ្វះ​អគ្គិសនី​ទៀត​ទេ

ដោយ រ៉ាន់ រើយ ភ្នំពេញប៉ុស្ដិ៏ ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០១៣

130618_13a

ការិយាល័យ​អគ្គិសនីកម្ពុជា​នៅ​ក្បែរ​វត្ត​ភ្នំ។ ថាម​ពល​អគ្គិសនី​នៅភ្នំពេញ​នឹង​លែងខ្វះចាប់ពីពេលនេះ​តទៅ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ អគ្គិសនី​កម្ពុជា (EDC) កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា បាន​ជូន​ដំណឹង​ជា​សាធារណៈ​ធានា​អំពី​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង់​ថាមពល​បាន ​មក​ពី​ការ​បើក​ដំណើរ​ការ​បណ្តោះ​អាសន្ន​នៃ​រោងចក្រ​ធ្យូង​ថ្ម​នៅ​ខេត្ត ព្រះ​សីហនុ​នូវ​កម្លាំង​៥០​មេហ្គាវ៉ាត់។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ទី​រួម​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល ក៏​លែង​ដាច់​អគ្គិសនី​ទៀត​ដែរ។

សេចក្តី​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ ភ្នំពេញ ប៉ុស្តិ៍ រាយការណ៍​ពី​ការ​ពន្យារ​ការ​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​រោងចក្រ​ថាមពល ធ្យូង​ថ្ម​នៅ​ខេត្ត​ព្រះសីហនុ​រហូត​ដល់​ចុង​ខែ​កក្កដា។

លោក អ៊ិត ប្រាំង រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​និយាយ​ថា រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​កម្លាំង​១០០​ មេហ្គាវ៉ាត់​នេះ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែ​កក្កដា តែ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ទេ។

លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា លើក​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់​ពី​ពេល​នេះ​ទៅ​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល និង ខេត្ត​កំពង់ស្ពឺ នឹង​មិន​ជួប​ប្រទះ​កង្វះ​ខាត​អគ្គិសនី​ទៀត​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ដាក់​ដំណើរ​ការ​សាកល្បង​ថាមពល​ពាក់​កណ្តាល​នៃ​ថាមពល​សរុប​១០០​មេហ្គាវ៉ាត់​ នេះ​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​នេះ។ បើ​ទោះ​បី​យ៉ាង​នេះ​ក្តី EDC បាន​ឲ្យ​ដឹង​ថា វា​អាច​មាន​ភាព​រអាក់​រអួល​ខ្លះ​ប៉ុន្តែ​ថា​៖ «​នេះ​ជា​ការ​ចាប់​ផ្តើម​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រក្សា​ស្ថិរភាព​នៃ​ការ​ ផ្គត់ផ្គង់​នៅ​ភ្នំពេញ»។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​សហគ្រាស​ស្វាគមន៍។

លោក​ស្រី សូ ផនណារី អគ្គ​នាយក​រង​ធនាគារ​អេស៊ីលីដា បាន​និយាយ​ថា ធនាគារ​អេស៊ីលីដា​មាន​២៣៨​សាខា និង​ការិយាល័យ​នៅ​ទូ​ទាំង​ប្រទេស​ដែល​ភាគ​ច្រើន​មាន​ម៉ាស៊ីន​ភ្លើង​សម្រាប់​ ដំណើរការ​ពេល​ភ្លើង​រដ្ឋ​ដាច់។ លោក​ស្រី​បន្ត​ថា៖ «សេចក្តី​ជូន​ដំណឹង​ថ្មី ប្រហែល​ជា​ពិត​ប្រាកដ​ប៉ុន្តែ​ភាព​ពិត​ប្រាកដ​យើង​រង់​ចំា​មើល​សិន​»។ លោក​ស្រី​បន្ត​ថា ការ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន​ថ្លៃ​ជាង​តម្លៃ​ផ្គត់ផ្គង់​ដោយ​ រដ្ឋ។

លោក គីម ឈុង អគ្គ​នាយក​នៃ​សណ្ឋាគារ ប៉ាស៊ីហ្វិក​កម្ពុជា​នៅ​ភ្នំពេញ​បាន​និយាយ​ថា លោក​បាន​ដំណើរការ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន​ជិត​ពីរ​ខែ​កន្លង​មក​ហើយ​ដោយ​តម្លៃ​ នៃ​ការ​ចំណាយ​ទៅ​លើ​ថាមពល​បាន​កើន​ឡើង​ពី​២៨​ទៅ​៣៥​ភាគរយ ក្នុង​មួយ​ខែ​ធៀប​ទៅ​នឹង​អគ្គិសនី​របស់​រដ្ឋ​។ លោក​ថ្លែង​ថា​៖«​យើង​សប្បាយ​រីករាយ​ពេល​ដឹង​ពី​ការ​ជូន​ដំណឹង​នោះ​ព្រោះ​យើង ​មិន​ចង់​ប្រើ​ម៉ាស៊ីន​ផ្ទាល់​របស់​យើង​នោះ​ទេ​»។ លោក​អះ​អាង​ថា ការ​ចំណាយ​ជាក់​ស្តែង​មាន​ប្រមាណ ៥ ២០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​អគ្គិសនី​រដ្ឋ ហើយ​ការ​ចំណាយ​នោះ​កើន​ពី​ចន្លោះ ៦០០០​ដុល្លារ​ទៅ​៧០០០​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ការ​ប្រើ​ម៉ាស៊ីន​ភ្លើង​ ផ្ទាល់​ខ្លួន។

លោក កែវ រតនៈ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ភ្លើង​ឯកជន​នៅ​តាម​សហគ្រាស​នានា នា​ពេល​កន្លង​មក​ជា​ការ​រួម​ចំណែក​មួយ​យ៉ាង​ធំ​ក្នុង​ការ​កាត់​ផ្តាច់​ អគ្គិសនី​នៅ​ភ្នំពេញ ព្រោះ​អគ្គិសនី​ត្រូវ​បាន​បង្វែរ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​តាម​គេហដ្ឋាន​ វិញ។

លោក​បាន​ថ្លែង​ថា៖ «អគ្គិសនី​កម្ពុជា​នឹង​បន្ត​បង្កើន​ការ​ខិតខំ​របស់​ខ្លួន​ទៀត​ដើម្បី​រក្សា​ ស្ថិរភាព និង​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ទំាង​អស់»៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s