ក្រុមហ៊ុន​ផលិត​ឥដ្ឋ​ស៊ីម៉ង់ត៍​របស់​បារាំង ត្រៀម​ខ្លួន​ចូល​មក​ទីផ្សារ​កម្ពុជា

ប្រភព៖ អាសីុសេរី 

ដោយសម្លឹងឃើញពីសក្តានុពលនៃឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកលូតលាស់ខ្លាំង ក្រុមហ៊ុនរបស់បារាំងដែលមានជំនាញខាងផលិតឥដ្ឋអំពីស៊ីម៉ង់ត៍ បាននិងកំពុងត្រៀមខ្លួន ដើម្បីឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុននេះតាមរយៈសិក្ខាសាលា «សម្ភារសំណង់ទំនើប និងបច្ចេកទេសថ្មីសាងសង់របស់ប្រទេសបារាំង» ដែលបានប្រារព្ធធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក Edouard Plattard នាយកគ្រប់គ្រងក្រុមហ៊ុន Plattard Sas របស់បារាំង បានធ្វើការពន្យល់អំពីលក្ខណៈពិសេសជាច្រើនយ៉ាងអំពីផលិតផលឥដ្ឋរបស់ខ្លួនដែលមានគុណប្រយោជន៍ច្រើន ផ្តល់ភាពងាយស្រួល និងគុណភាពខ្ពស់។ រួមទាំងការបង្ហាញពីការផលិតឥដ្ឋស៊ីម៉ង់ត៍ដោយយកវត្ថុធាតុដើមជាដីខ្សាច់ និងក្រួសពីបាតស្ទឹង ឬទន្លេមកប្រើប្រាស់ក្នុងការផលិតតែម្តង។ លោក Edouard បានថ្លែងថា ៖ ផលិតផលឥដ្ឋស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Plattard មានច្រើនខ្នាត ទំហំ «ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកសាងសង់» ដូចជាទំហំ ៥ ស.ម ឬ ៧ ស.ម គុណនឹង ១០ ស.ម, ១០ ស.ម គុណនឹង ២០ស.ម រហូតដល់ ២០ ស.ម គុណនឹង ៣០ស.ម ជាដើម។ លក្ខណៈរូបរបស់វា គឺ «ងាយស្រួល ចំណាយពលកម្មតិច ពេលវេលាខ្លី សន្សំសំចៃ និងធ្វើឲ្យសំណង់ស្មើស្អាតល្អ»។ លោកបន្តថា ៖ «រន្ធឬប្រហោងនៅខាងក្នុងដុំឥដ្ឋនោះ វាគឺជាអ៊ីសូឡង់ជួយទប់ទល់កម្ដៅ ឬភាពត្រជាក់នៃអាកាសធាតុ និងសំឡេងរំខានពីខាងក្រៅ»។

ដោយសម្លឹងឃើញពីសក្តានុពលនៃឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកលូតលាស់ខ្លាំង ក្រុមហ៊ុនរបស់បារាំងដែលមានជំនាញខាងផលិតឥដ្ឋអំពីស៊ីម៉ង់ត៍ បាននិងកំពុងត្រៀមខ្លួន ដើម្បីឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។
កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុននេះតាមរយៈសិក្ខាសាលា «សម្ភារសំណង់ទំនើប និងបច្ចេកទេសថ្មីសាងសង់របស់ប្រទេសបារាំង» ដែលបានប្រារព្ធធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក Edouard Plattard នាយកគ្រប់គ្រងក្រុមហ៊ុន Plattard Sas របស់បារាំង បានធ្វើការពន្យល់អំពីលក្ខណៈពិសេសជាច្រើនយ៉ាងអំពីផលិតផលឥដ្ឋរបស់ខ្លួនដែលមានគុណប្រយោជន៍ច្រើន ផ្តល់ភាពងាយស្រួល និងគុណភាពខ្ពស់។ រួមទាំងការបង្ហាញពីការផលិតឥដ្ឋស៊ីម៉ង់ត៍ដោយយកវត្ថុធាតុដើមជាដីខ្សាច់ និងក្រួសពីបាតស្ទឹង ឬទន្លេមកប្រើប្រាស់ក្នុងការផលិតតែម្តង។
លោក Edouard បានថ្លែងថា ៖ ផលិតផលឥដ្ឋស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Plattard មានច្រើនខ្នាត ទំហំ «ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកសាងសង់» ដូចជាទំហំ ៥ ស.ម ឬ ៧ ស.ម គុណនឹង ១០ ស.ម, ១០ ស.ម គុណនឹង ២០ស.ម រហូតដល់ ២០ ស.ម គុណនឹង ៣០ស.ម ជាដើម។ លក្ខណៈរូបរបស់វា គឺ «ងាយស្រួល ចំណាយពលកម្មតិច ពេលវេលាខ្លី សន្សំសំចៃ និងធ្វើឲ្យសំណង់ស្មើស្អាតល្អ»។ លោកបន្តថា ៖ «រន្ធឬប្រហោងនៅខាងក្នុងដុំឥដ្ឋនោះ វាគឺជាអ៊ីសូឡង់ជួយទប់ទល់កម្ដៅ ឬភាពត្រជាក់នៃអាកាសធាតុ និងសំឡេងរំខានពីខាងក្រៅ»។

តាមរយៈបទបង្ហាញរូបភាព សកម្មភាពផលិត និងការដ្ឋានសាងសង់សំណង់ជាច្រើននៅប្រទេសបារាំងនោះ បានធ្វើឲ្យមន្ត្រី សិស្សនិស្សិត និងសាស្ត្រាចារ្យប្រមាណ៤០០នាក់ ដែលចូលរួមនៅក្នុងសិក្ខាសាលានោះមានការចាប់អារម្មណ៍ផ្សេងៗគ្នា។

លោកសាស្ត្រាចារ្យ ញ៉ែម ប៊ុនធឿន មកពីសាលាតិចណូ បានចោទជាសំណួរថា តាមរយៈរូបភាពនៃសកម្មភាព និងឯកសាររបស់ក្រុមហ៊ុន Plattard ឃើញមានតែសំណង់ត្រឹមកម្ពស់ ៤-៥ជាន់ប៉ុណ្ណោះ។ «ក្នុងករណីនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ដីនៅតាមទីក្រុងថ្លៃខ្ពស់ណាស់ ហើយគេត្រូវការសាងសង់សំណង់ខ្ពស់ៗ រហូតជាង១០ជាន់ឡើងលើ តើដុំឥដ្ឋរបស់ Plattard អាចសាងសង់បានដល់កម្ពស់ប៉ុន្មានជាន់?»

លោក Edouard បានឆ្លើយថា ៖ «ករណីនៅប្រទេសបារាំង នៅតំបន់ជាច្រើនរដ្ឋាភិបាលបានអនុញ្ញាតឲ្យសាងសង់ត្រឹមតែកម្ពស់តិចជាង៥ជាន់ប៉ុណ្ណោះ។ ប៉ុន្តែគុណភាពឥដ្ឋរបស់យើងអាចសាងសង់សំណង់ខ្ពស់ៗលើសពីនោះទៅទៀត»។

និស្សិត ធឿង សុជាតិ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសួរថា ៖ «តាមរយៈការសិក្សា និងចុះហាត់ការងារផ្ទាល់របស់ពួកខ្ញុំនៅតាមការដា្ឋនសំណង់នៅផ្នែកខ្លះឥដ្ឋ(ដីឥដ្ឋ)របស់ យើងនៅទីនេះមានភាពងាយស្រួលក្នុងការកាត់ ឬបំបែកជាដុំតូចៗដើម្បីបិទភ្ជិតកន្លែងតូចៗ។ តើដុំឥដ្ឋស៊ីម៉ង់ត៍របស់លោកធ្វើអ៊ីចឹងបានដែរឬទេ? ហើយអាចជ្រើសរើសពណ៌បានឬអត់?»

លោក Edouard បានឆ្លើយថា ៖ «ឥដ្ឋទាំងនេះ ក៏អាចលាយដាក់ជាពណ៌ផ្សេងៗបានដែរ។ ក្នុងករណីអ្នកចង់បានជាដុំតូចៗ យើង អាចជ្រើសរើសទំហំដុំឥដ្ឋដែលមានស្រាប់ ឬអ្នកគ្រាន់តែត្រូវការម៉ាស៊ីនកាត់តូចមួយសម្រាប់កាត់វាដោយងាយស្រួលតែម្តង»។

លោក ភឿង សុភ័ណ្ឌ (Phoeung Sophoan) រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ៖ «តាមលក្ខណៈពិសេសផ្នែកបច្ចេកទេស ផ្តល់ភាពងាយស្រួលក្នុងការសាងសង់ សន្សំសំចៃកំបោរបាយអ ថវិកា មានគុណភាពខ្ពស់ និងជាពិសេសវាថែមទាំងអាចកែច្នៃប្រើប្រាស់សាឡើងវិញបានផងនោះ ខ្ញុំយល់ថា ឥដ្ឋរបស់ Plattard នេះ គួរតែត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា នាបច្ចុប្បន្ននេះ»។

លោក សុភ័ណ្ឌ បន្តថា ៖ «យើងស្វាគមន៍ និងចង់ឲ្យក្រុមហ៊ុន Plattard បង្កើតរោងចក្រផលិតឥដ្ឋទាំងនេះឲ្យបានឆាប់ៗនៅកម្ពុជា»។

ទោះជាយ៉ាងណាក៏ដោយ លោក Edouard បានបដិសេធអំពីតម្លៃនៃគម្រោងវិនិយោគដើម្បីផលិតឥដ្ឋរបស់ខ្លួននៅកម្ពុជា ថាតើនឹងត្រូវចំណាយទុនប៉ុន្មាន និងចាប់ផ្តើមនៅពេលណាជាក់លាក់នៅឡើយទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ៖ «ដំបូងបំផុត យើងត្រូវការដីទំហំយ៉ាងតិច ២ហិកតា ដើម្បីយកធ្វើជាទីតាំងសាងសង់រោងចក្រតូចល្មមមួយសិន មុននឹងយើងពង្រីកខ្លួនបន្ថែមដោយអាស្រ័យទៅតាមតម្រូវការនៃទីផ្សារ»។

លោក ឈរ ប៊ុនសាម អណិកជនខ្មែរ-បារាំង ដែលបានធ្វើទំនាក់ទំនងឲ្យក្រុមហ៊ុន Plattard ឈានជើងចូលមកទីផ្សារកម្ពុជា បានថ្លែងថា ៖ «ជាធម្មតាពួកអ្នកវិនិយោគជនជាតិបារាំង មានការគិតគូរច្រើនណាស់មុននឹងពួកគេសម្រេចចិត្តធ្វើការអ្វីមួយ។ ប៉ុន្តែក្រោយពីជំហានដំបូងនៅពេលនេះខ្ញុំយល់ថា រយៈពេលពី៣ ទៅ៦ខែខាងមុខនេះ យើងព្យាយាមរត់ការផ្លូវច្បាប់ផ្សេងៗឲ្យចប់សព្វគ្រប់ដើម្បី Plattard មានវត្តមាននៅកម្ពុជាយើង»។

លោក ប៊ុនសាម បន្តថា ៖ «ខ្ញុំបានស្គាល់ Plattard យូរឆ្នាំមកហើយ។ ក្រុមហ៊ុននេះមានលំដាប់ទី៣ ដែលល្បីនៅប្រទេសបារាំង។ បំណងប្រាថ្នារបស់ខ្ញុំ គឺចង់នាំយក ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អៗចូលមកជួយកសាងប្រទេសកំណើតរបស់យើង»។ លោកបន្ត ថា ៖ «លោក Edouard គាត់គឺជាកូនចៅជំនាន់ទី៦ នៃស្ថាបនិកក្រុមហ៊ុន Plattard នេះឯង ក្រុមហ៊ុននេះមានអាយុច្រើនឆ្នាំមកហើយនៅប្រទេសបារាំង»។

យោងតាមឯកសាររបស់ក្រុមហ៊ុន Plattard Sas បានបង្ហាញថា ប្រវត្តិរបស់ក្រុមហ៊ុននេះបានចាប់ផ្តើមចូលរួមនៅក្នុងវិស័យសំណង់នៅប្រទេសបារាំង តាំងពីឆ្នាំ១៨៨៥ មកម្ល៉េះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s