បន្ទាប់​​​ពី​​​​​​មន្ត្រីអាដហុក​​​ទាំង​​​៥​​ ​អ្នកធ្វើ​​​យុទ្ធនាការងាកទៅ​​​ផ្តោត​​​លើ​​​អ្នកស្រី​​​ ទេព វន្នី

ប្រភព ៖ cambodiadaily

ដោយឥឡូវនេះ មន្ត្រីអាដហុកទាំងប្រាំត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ អ្នកតស៊ូមតិមួយចំនួនបានងាកទៅផ្តោតលើអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដែលជាប់ពន្ធនាគារវិញ ដោយអង្គការសិទ្ធិមនុស្សមួយក្នុងចំណោមអង្គការសិទ្ធិមនុស្សចំនួន២០ក្នុងប្រទេសកម្ពុជា កំពុងជាប់ឃុំក្នុងនាមជាអ្នកទោសនយោបាយ។

អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំ ដែលត្រូវគេចាប់អារម្មណ៍ជាច្រើនដោយសារការចូលរួមក្នុងការតវ៉ាជាច្រើនក្នុងក្នុងរយៈពេលប៉ុន្មានឆ្នាំៗថ្មីនេះ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ខណៈពេលដឹកនាំបាតុកម្មទាមទារឲ្យដោះលែងមន្ត្រីអាដហុកទាំងប្រាំដែលបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែដោយគ្មានការជំនុំជម្រះ។

ក្រោយពីអ្នកស្រីត្រូវបានឃុំខ្លួន ការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាមុនៗត្រូវបានដាក់បន្ទុកមកលើកអ្នកស្រី ហើយកាលពីខែកុម្ភៈ អ្នកស្រីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះពាក់ព័ន្ធការតវ៉ានៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីឆ្នាំ២០១៣។

ការបង្ហោះតាមទ្វីតធ័រ ដោយគណនី#FreeThe5KH ដែលបានបង្កើតឡើងដើម្បីគាំទ្រដល់មន្ត្រីអាដហុកទាំងប្រាំ គឺមន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតរបស់សមាគមអាដហុកដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីសប្តាហ៍មុនបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំជុំវិញការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាហេតុផលនយោបាយថា “យើងនឹងបន្តទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី  និងសិទ្ធិមនុស្សដែលបានជាប់ពន្ធនាគារអស់រយៈពេល៣២២ថ្ងៃមកហើយ”។

ការបង្ហោះមួយទៀតនៅក្នុងគណនីទ្វីតធ័រដដែលនេះ កាលពីម្សិលមិញមានខ្លឹមសារថា “សកម្មជនការពារបរិស្ថាននិងសិទ្ធិដីធ្លីនៅជុំវិញពិភពលោកប្រឈមការគំរាមកំហែងដល់អាយុជីវិត និងសេរីភាព។សូមបង្ហាញការគាំទ្រ និងជួយធ្វើយ៉ាងណា ឱ្យមានការដោះលែង អ្នកស្រី ទេព វន្នី”។

អង្គការលើកលែងទោសអន្តរជាតិក៏បានជំរុញឲ្យមានការដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសស្នើឲ្យដោះលែងអ្នកស្រី ទេព វន្នី ផងដែរ។ ឥឡូវ អង្គការនេះប្រមូលហត្ថលេខាបានជាង១៣.០០០ហើយ ដែលគោលបំណងគឺប្រមូលឲ្យបាន២០.០០០។

យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា អ្នកស្រី ទេព វន្នី ដែលមកពីតំបន់បឹងកក់ដែលញាំញីដោយការបណ្តេញនោះ ស្ថិតក្នុងចំណោមអ្នកទោសនយោបាយបច្ចុប្បន្ន២០រូប។ជាមួយអ្នកស្រីផងដែរ គឺអ្នកវិភាគនយោបាយ សកម្មជនជាព្រះសង្ឃ មន្ត្រីគណបក្សសម រង្ស៊ី ពីររូប មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជាច្រើនទៀតផងដែរ។

លោក ហ្វីល រ៉ូបឺតសុន  នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងក្នុងអីុម៉េលថា “ការបន្តឃុំខ្លួនលោកស្រី ទេព វន្នី នេះ រដ្ឋាភិបាលកំពុងតែបញ្ជូនសារទៅសហគមន៍មូលដ្ឋានថា ការតវ៉ាទាំងអស់នឹងត្រូវឆ្លើយតបវិញដោយការបង្ក្រាប ដែលគេឃើញថា មេដឹកនាំត្រូវចាប់ដាក់ពន្ធនាគារ ដោយសារតុលាការផ្តន្ទាទោសតាមអ្វីដែលរដ្ឋាភិបាលណែនាំឲ្យធ្វើ”។

នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ អង្គការលីកាដូបានជំរុញឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជា ហើយបានលើកឡើងថាមានជាង១០០ករណីដែលខ្លួនបានសើុបអង្កេតចាប់តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះ សេរីភាពនៃការជួបជុំគ្នា ឬសេរីភាពនៃការបញ្ចេញមតិត្រូវបានគាបសង្កត់។

របាយការណ៍ដដែលនេះបន្តថា អ្នកដែលក្រោកឈរតវ៉ាដើម្បីសិទ្ធិមនុស្ស ប្រឈមវិធានការផ្លូវច្បាប់ និងការវាប្រហារផ្លូវច្បាប់ដែលគ្មានមូលដ្ឋាន និង ” ការបង្ក្រាបលើសេរីភាពជាមូលដ្ឋានក្នុងការប៉ុនប៉ងបង្កើតបរិយាកាសភ័យខ្លាច និងការបំបិទមាត់ជាដើម”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា របាយការណ៍នេះ “មិនឆ្លុះបញ្ចាំងការពិតទេ” ហើយកាលពីម្សិលមិញលោកបានបដិសេធការដែលថា គណបក្សកាន់អំណាចមានឥទ្ធិពលទៅលើតុលាការ ឬក៏ការដោះលែងអ្នកទោសនោះ។

លោកបានថ្លែងថា”យើងគ្មានអ្នកទោសនយោបាយនៅកម្ពុជាទេ។តែយើងមានអ្នកនយោបាយដែលបំពានច្បាប់”៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s