កំពូល​ឲ្យ​ឧទ្ធរណ៍​ ជម្រះក្ដី​សកម្មជន​អារ៉ែង​ឡើង​វិញ

ប្រភព ៖ ភ្នំពេញបុស្តិ៍

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​ជំនុំជម្រះ​សំណុំ​រឿង​សកម្មជន​អារ៉ែង​លោក​ វ៉ែនវ៉ន ឡើង​វិញ​បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​ ២១ ខែ​មិថុនា​ឆ្នាំ​នេះ​ពាក់ព័ន្ធ​នឹង​បទចោទ​ «​ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​» ​និង​បទ​ «​លុប​បំបាត់​វត្ថុតាង​» ប្រព្រឹត្ត​នៅ​ខេត្ត​កោះកុង​។

អ្នកស្រី​ចៅក្រម កឹម សត្ថាវី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ​ជន​ជាប់ចោទ​លោក​ វ៉ែន វ៉ន ថា​សំណុំ​រឿង​នេះ​ក្រោយ​ពី​តុលាការ​កំពូល​ពិភាក្សា​ និង​សួរ​ដេញដោល​ជន​ជាប់ចោទ​មក​តុលាការ​យល់​ឃើញ​ថា​៖ «​សំណុំ​រឿង​ជន​ជាប់ចោទ​ឈ្មោះ​ វ៉ែនវ៉ន ដែល​សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍​ជម្រះ​កន្លង​មក​មាន​ចំណុច​ខ្លះ​នៅ​មិន​ទាន់​ត្រឹមត្រូវ​ទេ​។ ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ជំនុំជម្រះ​ជាថ្មី​ឡើង​វិញ​»​។

លោក វ៉ែន វ៉ន ត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​» ​និង​បទ «​លុប​បំបាត់​វត្ថុតាង​» ​ដោយ​ផ្អែក​មាត្រា ៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ដែល​មាត្រា​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ១ ​ទៅ​ ៥ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ពី​ ១០ លាន​ទៅ​ ១០០ លាន​រៀល​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​កោះកុង​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​កាលពី​ថ្ងៃ​ទី​ ៣ មីនា ឆ្នាំ ២០១៦ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ឲ្យ​នៅ​ក្រៅ​ឃុំ​។

យ៉ាង​ណា​ក្ដី​រឿង​នេះ​ត្រូវ​បាន​ជន​ជាប់ចោទ​ប្តឹង​មក​ឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​នៅ​ដដែល​កាលពី​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ​ ២០១៦​។

គួរ​រំឭក​ដែរ​ថា​កាលពី​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​លោក វ៉ែន វ៉ន អាយុ ៣៧ ឆ្នាំ​បាន​ប្រាប់​ថា​លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជំនាប់​ខាង​គណបក្ស​ប្រជាជន​ និង​ក៏​ជា​សកម្មជន​តំបន់​អារ៉ែង​ផង​នោះ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ហើយ​ក៏​ចាប់​ឃុំ​ខ្លួន​តែ​ម្តង​កាលពី​ថ្ងៃ​ទី​ ៧ ខែ​តុលា ឆ្នាំ​ ២០១៥​។

កាលពី​បើក​សវនាការ​លោក វ៉ែន វ៉ន បាន​ប្រាប់​ចៅក្រម​តុលាការ​កំពូល​ថា ឈើ​នោះ​លោក​បាន​ទិញ​មកពី​គេ​ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ជាមួយ​ក្រុមហ៊ុន​ស្តារ​បាត​អាង​នៅ​ទំនប់​វារីអគ្គិសនី​តាតៃ ព្រោះ​លោក​ស្មាន​ថា​អ្នក​ដឹកឈើ​នោះ​ជា​អ្នក​រកស៊ី​ស្រប​ច្បាប់​ទើប​លោក​ទិញ​បាន​ ៨ ​ម៉ែត្រគុប​ដោយ​ក្នុង​ ១ ​គុប​ថ្លៃ​ ១៥០ ដុល្លារ​។

លោក​ប្រាប់​ចៅក្រម​ថា​លោក​ទិញ​ឈើ​នោះ​ដើម្បី​យក​ទៅ​សង់​ស្នាក់ការ​សហគមន៍​ទុក​ប្រើ​ជា​ប្រយោជន៍​រួម​ទេ​។ គាត់​សុំ​ឲ្យ​តុលាការ​បដិសេធ​សាលក្រម និង​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ចោល និង​ទម្លាក់​ចោល​​បទ​ចោទ​។

លោក វ៉ែន វ៉ន បាន​ប្រាប់​អ្នក​កាសែត​ថា​តុលាការ​កាត់ក្តី​លោក​មិន​យុត្តិធម៌​ទេ ព្រោះ​លោក​មិន​បាន​ទៅ​កាប់​ឈើ​ឡើយ​ ខណៈ​ឈ្មួញ​ឈើ​ធំៗ​នៅ​តែ​រួច​ខ្លួន ហើយ​មិន​ត្រូវ​បាន​ចាប់​យក​មក​កាត់ទោស​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s