អភិបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាប់​ខ្លួន​អ្នក​រំលោភ​យក​ដី​ព្រៃឈើ​និង​ដី​ឆ្នេរ​សមុទ្រ

ប្រភព ៖ RFA

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាប់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​កាប់​រាន​ដី​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស បើ​ពួក​គេ​នៅ​បន្ត​ធ្វើ​សកម្មភាព​ទាំងនោះ​តទៅទៀត។

សារ​ព្រមាន​របស់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​នេះ​បាន​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ដែល​បាន​ចាក់​បេតុង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​រាម មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ហើយ​ថ្ងៃ​បន្ទាប់​មក ត្រូវ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឃុំ​ខ្លួន​បុរស​ជា​ប្ដី​ដាក់​ពន្ធនាគារ។

លោក យន្ត មីន បាន​ព្រមាន​ថា នឹង​មិន​លើកលែង​ឲ្យ​ជន​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​ដី​ព្រៃឈើ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទៀត​ទេ​នា​ថ្ងៃ​ខាង​មុខ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ ឬ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​នៅ​សេសសល់​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​គង់វង្ស ដើម្បី​រួម​ចំណែក​ទាក់ទាញ​ទេសចរ៖ «»។

ទោះ​បី​ជា​មាន​សារ​ព្រមាន​ពី​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បែប​ណា​ក្តី ក៏ប៉ុន្តែ​រាល់​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​នៅ​តាម​ទីតាំង​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់ ត្រូវ​ជន​ខិលខូច​មួយ​ចំនួន​បាន​បន្ត​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ដី​ចំណី​ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ជាដើម គឺ​ឃើញ​មាន​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ឆ្នេរ​សមុទ្រ​បាន​បន្ត​កើត​មាន ហើយ​ករណី​នេះ អាជ្ញាធរ​មិន​បាន​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើស​នោះ​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រ​សារ​ព្រមាន​ផ្លូវ​ច្បាប់ ដើម្បី​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព ដោយ​មិន​ត្រូវ​ឲ្យ​មាន​បក្សពួក​និយម ឬ​អនុវត្ត​ច្បាប់​រើស​មុខ​ទៅ​លើ​ជន​ប្រព្រឹត្តិ​ល្មើស​នោះ​ទេ៖ «»។

តាម​ការ​កត់​សម្គាល់​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​ជនល្មើស​ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាង ២០​នាក់ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នេះ​ផ្ដន្ទាទោស ក្នុង​នោះ​មាន​ជនល្មើស​ចូល​កាប់​រាន​ដី​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក​នៅ​លើ​កោះរ៉ុង មាន​ចំនួន ២០​នាក់ ហើយ​ថ្មីៗ​នេះ តុលាការ​ក៏​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ ២​នាក់​ទៀត ចោទ​ពី​បទ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ព្រៃ​នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ និង​ការ​ប៉ុនប៉ង​រំលោភ​ដី​ចំណី​ឆ្នេរ​សមុទ្រ​រាម ជាដើម៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s