របាយការណ៍​ជម្លោះដីធ្លី​៖ វិវាទ​ដីធ្លី​នៅ​កម្ពុជា​នៅតែ​កើនឡើង

ប្រភព ៖ ថ្មីៗ

វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា​(NGO Forum) បានបង្ហាញ​របាយការណ៍​នៃ​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ ២០១៦ ។ ឆ្នាំ ២០១៦ កន្លងទៅ​អង្គការ​នេះ បាន​រកឃើញ​ករណី​វិវាទ​ដីធ្លី​ទូទាំងប្រទេស​មាន​ចំនួន ៣៨២ ករណី ដែល​ចំនួន​នេះ កើនឡើង​ជាង​រាល់​ឆ្នាំ​។

មាន​ករណី​វិវាទ​ដីធ្លី​កើនឡើង​ដល់​ទៅ ៥៦ ករណី​នៅក្នុង​ឆ្នាំ ២០១៦ កន្លងទៅ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ដែល​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​កត់​ត្រាទុក​។ ហើយ​បើ​សរុប​ករណី​ជម្លោះដីធ្លី​ទាំងអស់​នៅ​កម្ពុជា​ដែល​អង្គកា​រនះ​រកឃើញ​មាន​ចំនួន ៣៨២ ករណី​។ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ករណី​វិវាទ​ដីធ្លី ដែល​រៀ​ចំ​ធ្វើ​នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់ ២ នៅ​ថ្ងៃ ទី ៦ ខែមិថុនា អ្នកសម្របសម្រួល​គម្រោង​សុវត្ថិភាព​ដីធ្លី​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក វង្ស កុសល បាន​លើកឡើងថា ក្នុងចំណោម​វិវាទ​ទាំង ៣៨២​ករណី មាន​វិវាទ​ចំនួន​៣២៩​ករណី ឬ​ស្មើនឹង​៨៦,១២ ភាគរយ​បាន​ឆ្លងកាត់​ដំណើរការ​ដោះស្រាយ ដោយ​ក្នុងនោះ​មាន ៥៨ ករណី​បាន​ដោះស្រាយ​ចប់​ទាំងស្រុង ហើយ ១៦៥​ករណី​ដោះស្រាយបាន​មួយផ្នែក និង​កំពុងដំណើរការ​ដោះស្រាយ​នៅឡើយ​។​

លោក កុសល ពន្យល់ថា មូលហេតុ​ដែល​ឆ្នាំ ២០១៦ ចំនួន​វិវាទ​ដីធ្លី​កើនឡើង​ទ្វេដង អាចមាន​ពីរ​ករណី ដោយ​ទី ១ រដ្ឋមន្ត្រីក្រសួង​ដែនដី​នគ​រូប​នី​កម្ម​ថ្មី លោក ជា សុផារ៉ា បាន​ចូលកាន់​តំណែង ហើយ​ប្រកាស​បើកទូលាយ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហាដីធ្លី ត្រូវ​មក​ដាក់ពាក្យ​ប្តឹង​នៅ​ក្រសួង​។ ចំណុច​ទី ២ លោក​ថា ការកើនឡើង​ដោយសារ​ករណី​ជម្លោះដីធ្លី​ទើបតែនឹង​កើតឡើង​ថ្មី​ផងដែរ​។ បើតាម​លោក វង្ស កុសល ក្នុងចំណោម​វិវាទ​ដីធ្លី​ទាំងអស់ ខេត្តរតនៈគិរី​មាន​វិវាទ​ច្រើនជាងគេ ដែលមាន​ចំនួន​៣១​ករណី ហើយ​បន្ទាប់មក​រាជធានី​ភ្នំពេញ​។
ជាមួយគ្នានេះ នាយក​ប្រតិបត្តិ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា លើកឡើងថា ករណី​វិវាទ​ថ្មី​ក្នុង​ឆ្នាំ​២០១៦ កន្លងមក កើនឡើង​ទ្វេដង​ច្រើនជាង​បណ្ដា​ឆ្នាំ​នានា ដែល​អង្គការ​លោក បានធ្វើ​កំណត់ត្រា​តាំងពី​ឆ្នាំ​២០០៧​មក​។ លោក​បន្តទៀតថា បើ​ធៀប​ទៅនឹង​វិវាទ​កើតឡើង​ថ្មី​នៅក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ២៣ ករណី​។ លោក​បន្តថា ជម្លោះ​ទាំងនោះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥៤,៥០៧.០០​គ្រួសារ និង​បាន​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​១,០៥២,៩៣៥.៩១ ហិកតា​។ លោក វណ្ណា​រ៉ា បញ្ជាក់ថា មាន​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី រួមមាន គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទីក្រុង និង​ជនបទ ការ​សម្បទាន​ដី​សេដ្ឋកិច្ច ការ​សម្បទាន​ផ្សេងៗ​ទៀត​ដែល​ប្រតិបត្តិ​ដោយ​ស្ថាប័ន​ជាតិ និង​ការតាំង​ទីលំនៅ​លើដី​សាធារណៈ​របស់​រដ្ឋ ឬ​ដីឯកជន​របស់​រដ្ឋ ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ ព្រមទាំង​ការរំលោភ​យក​ដី​ពី​សំណាក់​បុគ្គល​មានអំណាច​ជាដើម​៕
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s