ការ​ចោល​សំរាម​ចូល​ក្នុង​ទន្លេ នៅ​តែ​ប្រឈម​ក្នុង​ការ​បំពុលបរិស្ថាន

ប្រភព ៖ កោះសន្តិភាព

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ក្រចេះ​ក៏​ដូច​ជា​ពលរដ្ឋ​ដែល​នៅ​ប៉ែក​ខាងក្រោម​ដង​ទន្លេ​ម​មេគង្គ ខ្វាយខ្វល់​ពី​ការ​បំពុលបរិស្ថាន និង​បរិយាកាស​ក្នុង​ក្រុង ដោយសារ​ការ​ចោល​សំរាម​តាម​ច្រាំង​ទន្លេ​ក៏​ដូច​ជា​ចូល​ក្នុង​ទន្លេ និង​ព្រែក​មួយ ពី​បងប្អូន​ពលរដ្ឋ​ដែល​តាំង​លំនៅ​តាម​ច្រាំង​ទន្លេ ជា​ពិសេស​ជនជាតិ​វៀតណាម​។ ការ​ចាក់សំរាម​ក៏​ដូច​ជា​កាក​សំណល់​ចូល​ក្នុង​ទន្លេ និង​តាម​ច្រាំង​ទន្លេ​នានា​ក្នុង​ក្រុង​ក្រចេះ បាន​បង្ក​ជា​ភាព​កខ្វក់ និង​បំពុលបរិយាកាស និង​បរិស្ថាន​បាន​កើត​មាន​ធ្ងន់ធ្ងរ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ​ខ្លះ​ពិសេស​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន មិន​បាន​ចូលរួម​ថែរក្សា​អនាម័យ​វេច​ខ្ចប់​សម្រាម់ និង​កាក​សំណល់​ទាំងនោះ​ដាក់​តាម​ឡាន​ដឹក​សំរាម​នោះ​ទេ ពោល​គឺ​បាន​វេច​ខ្ចប់​កាក​សំណល់​សំរាម​ទាំងនោះ បោះ​ចូល​ទៅ​ក្នុង​ទន្លេ និង​តាម​មាត់​ព្រែក​នៅ​ខាងក្រោយ​ផ្ទះ​ទៅ​វិញ​។

ក្នុង​មួយ​ថ្ងៃ​ៗ​មាន​សំរាម និង​កាក​សំណល់​រឹង​រាវ​ជា​ច្រើន​ត្រូវ​បាន​ពលរដ្ឋ​ដែល​ល​តាំង​លំនៅ​តាម​ជួរ​មាត់ទន្លេ ក្នុង​ក្រុង​ក្រចេះ ពិស​សស​ពលរដ្ឋ​ជនជាតិ​វៀតណាម បាន​ប្រមូល​បោះ​ចូល​ក្នុង​ទន្លេ បង្ក​ការ​ប៉ះពាល់​គុណភាព​ទឹក និង​សុខភាព​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម ដែល​កំពុង​ប្រើប្រាស់​ទឹកទន្លេ​។ ពលរដ្ឋ​ដែល​តាំងទី​លំនៅ​តាម​ជួរ​មាត់ទន្លេ​នៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដែក​ជា​តំបន់​មាន​ពលរដ្ឋ​វៀតណាម​រស់នៅ​ច្រើន​បាន​លើក​ឡើង​ថា កន្លង​មក​តំបន់​នេះ​បាន​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ដោយសារ​បោះ​សំរាម​ចូល​ក្នុង​ទឹកទន្លេ​ដោយសារ​មាន​រថយន្ត​ចូល​មក​ប្រមូល​សំរាម​ជា​ប្រចាំ​ថ្ងៃ​។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ រថយន្ត​មិន​បាន​ចូល​ទៅ​ប្រមូល​យក​សំរាម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​សម្រេច​យក​សំរាម​ទាំង​អស់នោះ​បោះចោល​ក្នុង​ទន្លេ និង​តាម​ព្រែក​អូរ​នៅ​ក្បែរ​ផ្ទះ បង្ក​ឲ្យ​មាន​ភាព​កខ្វក់​គ្មាន​អនាម័យ​តាម​សហគមន៍​ជួរ​មាត់ទន្លេ​។ អាជ្ញាធរ​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​បង់ថ្លៃ​សេវា​ដល់​ក្រុមហ៊ុន​អនាម័យ​ក្រុង​ក្រចេះ ទើប​រថយន្ត​ឈប់​ចូល​ទៅ​ប្រមូល​យក​សំរាម​នៅ​តំបន់​នោះ​

តប​ទៅ​នឹង​ស្ថានភាព​នេះ ពលរដ្ឋ​ដែល​រស់នៅ​ប៉ែក​ខាងក្រោម​ដង​ទន្លេមេគង្គ ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ចូលរួម​អនាម័យ​បរិស្ថាន បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​វិធាន​ទប់ស្កាត់​កុំ​ឲ្យ​ស្ថានភាព​បំពុលបរិយាកាស​ដោយ​សំរាម​នេះ​កាន់តែ​កើត​មាន​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ លោក ដួង ឆាយ​សា​វុ​ធ បាន​អះអាង​ថា លោក​នឹង​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ពិនិត្យ​មើល និង​ធ្វើការ​ណែនាំ​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ ឲ្យ​គាត់​បាន​ចូលរួម​លើកកម្ពស់​បរិស្ថាន​អនាម័យ​ឲ្យ​បាន​គ្រប់​គ្នា​។ ហើយ​ប្រសិនបើ​ពួក​គាត់​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ទេ​នោះ លោក​នឹង​ធ្វើការ​ពិន័យ​។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា លោក​នឹង​សម្របសម្រួល​ឲ្យ​លើ​សេវា​ប្រមូល​សំរាម​ឲ្យ​បាន​សម​ស្រប​រវាង​ក្រុមហ៊ុន​និង​ពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មានការ​រាំងស្ទះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s