មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​ព្រោះ​ប្រមាថ​លោក​ ហ៊ុន សែន

ប្រភព ៖ ភ្នំពេញបុស្តិ៍

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ចោទប្រកាន់​អំពី​អំពើ​ឃាតកម្ម​ និង​គំរាម​សម្លាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​កងកម្លាំង​របស់​លោក​កំពុង​ធ្វើការ​ស៊ើបអង្កេត​លើ​គណនី​ហ្វេសប៊ុក​របស់​បុរស​ម្នាក់​ឈ្មោះ Pich Roth Tha (​ពេជ រដ្ឋា​) ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​ឬ​យ៉ាង​ណា​បន្ទាប់ពី​គាត់​បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​គាត់​ថា​នឹង​បាញ់​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី​បាន​លេច​រាលដាល​កាលពី​ថ្ងៃ​ពុធ​។

លោក​ ច័ន្ទថារិទ្ធ ថ្លែង​ថា​៖ «​យើង​កំពុង​សាកសួរ​គាត់​ហើយ​យើង​មិន​ទាន់​សាកសួរ​រួចរាល់​នៅ​ឡើយ​ទេ​យើង​នឹង​បន្ត​ធ្វើ​វា​ដោយសារ​តែ​គាត់​បាន​មក​ប្រាប់​នគរបាល​របស់​យើង​ដើម្បី​បញ្ជាក់​អំពី​ករណី​នេះ​ ប៉ុន្តែ​ វា​មិនមែន​មាន​ន័យ​ថា​យើង​ចាប់​ខ្លួន​គាត់​បន្ទាប់ពី​ការ​សាកសួរ​នេះ​ទេ​យើង​ត្រូវការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ពីព្រោះ​គាត់​ធ្លាប់​ឲ្យ​ទូរស័ព្ទ​ដៃ​របស់​គាត់​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្ចី … គាត់​ថា​គាត់​មិន​បាន​បង្ហោះ​សារ​នោះ​ទេ​ដូច្នេះ​ហើយ​យើង​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ថា​តើ​ចម្លើយ​របស់​គាត់​ត្រូវ​ ឬ​ក៏​ខុស​ហើយ​ថា​តើ​គាត់​ពិតជា​បាន​ប្រព្រឹត្ត​មែន​ឬ​មួយ​ក៏​អត់​?»​។ ​«​ឥឡូវ​នេះ​គាត់​កំពុង​ស្ថិត​នៅ​ក្រសួង​មហាផ្ទៃ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​​ដំណើរការ​ស៊ើបអង្កេត​»​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ឈ្មោះ Pich Roth Tha បាន​សរសេរ​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ស្លាប់​នៅក្នុង​កណ្តាប់ដៃ​របស់​គាត់​ហើយ​ក្រោយ​មក​ក៏​មាន​ការ​បង្ហោះ​សារ​មួយ​ទៀត​បាន​សរសេរ​ថា​នឹង​បាញ់​ក្បាល​របស់​គាត់​ពីព្រោះ​គាត់​បាន​សម្លាប់​ខ្មែរ​ច្រើន​នាក់​ដែល​ការ​បង្ហោះ​នោះ​ឃើញ​មាន​អម​ដោយ​រូប​កាំភ្លើង​ខ្លី​មួយ​ដើម​ផង​ដែរ​។

ហ្វេសប៊ុក​នោះ​សរសេរ​​ថា​៖ «​អាសែន​ហែង​សម្លាប់​ខ្មែរ​ច្រើន​ណាស់​មិន​យូរ​ទេ​ហ្អែង​ងាប់​ដោយ​ដៃ​អញ​»​។ ៣៨ ​នាទី​ក្រោយ​មក​គាត់​បាន​បន្ថែម​ថា​៖ «​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​បាញ់​ក្បាល​អាសែន​ចោល​ហើយ​សម្លាប់​ខ្មែរ​ច្រើន​ណាស់​»​។

ករណី​ដូចគ្នា​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃាត់​ខ្លួន​ស្ត្រី​ដែល​មាន​ឈ្មោះ​នៅលើ​ហ្វេសប៊ុក​ថា Heng Leakhena (​ហេង លក្ខិណា​) កាលពី​ម្សិលមិញ​ដោយ​ចោទប្រកាន់​ពី​បទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​ជេរ​​ប្រមាថ​ និង​ចោទប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី​។

នៅក្នុង​ដីកា​ឃុំ​ខ្លួន​ចេញ​កាលពី​ម្សិលមិញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បាន​បង្ហាញ​ថា​ស្ត្រី​ដែល​ជា​ជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ​នៅ​លើ​ហ្វេសប៊ុក​ថា Heng Leakhena (​ហេង លក្ខិណា​) មាន​ឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ អាយុ​ ៣៧ ​ឆ្នាំ​មុខរបរ​អ្នក​លក់ដូរ​បច្ចុប្បន្ន​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នេះ​បាន​បង្គាប់​ «​ឲ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន​ (​ម២) ​ទទួល​ និង​ឃុំ​ខ្លួន​ជន​នេះ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ​»​។ គ្រប់​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់ សហការ​អនុវត្ត​ឲ្យ​បាន​ល្អ​នៅ​ពេល​ដីកា​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ករណី​ចាំបាច់​»​។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ទាំង​នោះ​ទេ​។ ច្បាប់​ត្រូវ​តែ​ប្រើ​ទៅ​លើ​បុគ្គល​ណា​ដែល​ជេរប្រមាថ​អ្នក​ដទៃ​។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ថា​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​ច្បាប់​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ​។

លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s