អ្នកស្រី គឹម ស្រី​ពៅ ចាក​ចេញពី​ប៊ូ​លឌី​ង ទាំង​អាឡោះអាល័យ​

ប្រភព ៖ ថ្មីៗ

អគារ​ប៊ូ​ឌី​ញ​«​ស​» ដែលមាន​ចំណាស់​ជាង​៥០​ឆ្នាំ នឹងត្រូវ​វាយកម្ទេច​ចោល​ក្នុងពេល​ឆាប់ៗ ដើម្បី​សង់​ជា​អគារ​ពាណិជ្ជកម្ម ក្រោម​គម្រោង​ចំណាយ​ពី​៧០​លាន​ដុល្លារ ទៅ​៨០​លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន​ជប៉ុន Arakawa ។ ពលរដ្ឋ​ចំនួន​៤៩២​គ្រួសារ ដែល​រស់នៅ​អគារ​នេះ បានទទួល​សំណង​ពី​ក្រុមហ៊ុន​រួចរាល់​ហើយ​។

ដ្បិតតែ​ទទួលបាន​សំណង និង​ព្រម​ចាក​ចេញពី​ប៊ូ​ឌី​ង​មែន ប៉ុន្តែ​ក្តី​អាល័យ​អាឡោះ ស្រណោះ​ស្តាយ​នៅតែមាន​។ អ្នកស្រី គឹម ស្រី​ពៅ ដែល​រស់នៅ​ប៊ូ​ឌី​ង ជាង​២០​ឆ្នាំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ប៊ូ​ឌី​ង បានផ្តល់​ក្តី​សុខ​ដល់​គ្រួសារ​អ្នកស្រី​។ អ្នកស្រី ពៅ រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា​៖«​កន្លែង​យើង​ធ្លាប់​រស់នៅ និយាយ​មិន​ស្តាយ​យ៉ាងម៉េច​? យើង​រស់នៅ​កន្លែង​នេះ​មាន​សេចក្តីសុខ​ណាស់​។ យើង​រស់នៅ​ទីនេះ យើង​រាប់អាន​ញាតិ​បាន​ច្រើនណាស់ យើង​ទៅ​នៅ​កន្លែង​ថ្មី​ទម្រាំ​កសាងបាន​វា​យូរ​»​។

​មុននឹង​រូបរាង​ពិត​របស់​«​ប៊ូ​ឌី​ង​» បាត់បង់ អ្នកស្រី ពៅ បញ្ជាក់ថា​« ប៊ូ​ឌី​ង​» ស្ថិតក្នុង​ការចងចាំរ​បស់​ខ្លួន​ជានិច្ច​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s