សន្តិ​សុខ​ក្រុម​ហ៊ុន​​ប្រាំ​នាក់​ត្រូវ​​បាន​ប្រជា​ពលរដ្ឋ​​ចាប់​ជា​ចំណាប់​ខ្មាំង​ជា​ថ្នូរ​នឹង​ការ​ដោះ​ស្រាយ​លើ​ទំនាស់​ដីធ្លី

ប្រភព ៖ កោះសន្តិភាព

មនុស្ស​ចំនួន​៥​នាក់​ដែល​គេ​ដឹងថា ជា​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​​ដី​សម្ប​ទាន​ក្នុង​នោះ​មាន​មន្ត្រី​បរិ​ស្ថាន​ម្នាក់​ផង​ដែរ ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ភូមិ​សមុទ្រ​លើភូមិ​សមុទ្រ​ក្រោម ​និង​ភូមិ​ថ្មី​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ​ធ្វើ​ការ​​ចាប់​ឃាត់​ខ្លួន​ និង​ចង​ស្លាប​សេក​បង្ខាំង​ទុក​ពេញ​មួយ​ថ្ងៃ​ ខណៈ​​ដែល​ក្រុម​សន្តិ​សុខ​ និង​មន្ត្រី​​បរិ​ស្ថាន​​ខាង​លើ​ទាំង​នោះ​កំពុង​ឈរ​​ការ​ងារ​សកម្ម​ភាព​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​​​ដែល​កំពុង​ឈូស​​​ឆាយ​ព្រំ​ដី​​កាលពីថ្ងៃ​ទី​២១ កុម្ភៈ ​២០១២ ។

ប្រភព​ពី​កន្លែងកើេ​ត​ហេតុ​បាន​ឱ្យ​ដឹង​​ថា ប្រជា​​ពល​រដ្ឋ​​​ប្រមាណ​​​ជាង​៥០០​នាក់ បាន​នាំ​គ្នា​​ប្រឆាំង​តវ៉ា ដើម្បី​បញ្ឈប់​​សកម្ម​ភាព​ឈូស​ឆាយ​​ព្រំ​​ដី​របស់​ក្រុម​​ហ៊ុន​នោះ ប៉ុន្តែ​​គ្រឿង​ចក្រ​​នៅ​តែ​បន្ត​សកម្ម​ភាព​ដដែល ​ដែល​​មាន​ក្រុម​​សន្តិ​សុខ និង​មន្ត្រី​​បរិ​ស្ថាន​ខាង​លើ​ចេញ​មុខ​ឈរ​ចាំ​ការ​ពារ​ទៀត​ផង ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ជនជាតិ​ភាគ​តិច មាន​កំហឹង​កាន់​តែ​ខ្លាំង​​ក៏នាំ​​គ្នា​សម្រុក​ចូល​សំដៅ​ទៅ​​​ទីតាំង​ក្រុម​ហ៊ុន​ ។ ស្រប​ពេល​នោះ​ក៏​មាន​​សំឡេង​​ផ្ទុះ​អាវុធ​​មួយ​គ្រាប់ ដើម្បី​បំបែក​ហ្វូង​ប្រជា​​ពលរដ្ឋ​ តែ​ផ្ទុយ​ទៅវិញ ប្រជាពល​រដ្ឋ​ជា​ជន​ជាតិភាគ​តិច​កាន់​តែ​សម្រុក​ចូល​ ហើយ​ចាប់​បាន​ក្រុម​សន្តិ​សុខ​​ក្រុម​ហ៊ុន​ទាំង​​៥​នាក់​នោះ​ចង​ស្លាប​សេក ប៉ុន្តែ​ពុំ​មាន​បង្ក​របួស​​ស្នាម​ទេ គ្រាន់​​តែ​ចាប់​​ជា​ចំណាប់​ខ្មាំង​​រង់​ចាំ​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​ដោះ​ស្រាយ​ ។ រហូត​ដល់​ម៉ោង​៣​រសៀល ​ទើប​​គេ​សង្កេត​ឃើញ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​​នគរបាល​​ខេត្ត អធិ​ការ​នគរ​បាល​​ស្រុក​លំផាត់ និង​អាជ្ញាធរ​​មូល​ដ្ឋាន​​សហ​ការ​គ្នា​ចុះ​អន្តរាគមន៍​អង្វរ​​ប្រជា​ពលរដ្ឋ​​ និង​សន្យា​ចំពោះ​​ក្រុម​ជនជាតិ​ភាគតិចខាងលើ​​ ដើម្បី​ដោះស្រាយ​ដោយ​សន្តិ​វិធី​រហូត​ដល់​ម៉ោង​ជាង​​៥​ល្ងាច​ ទើប​មាន​​ការ​​ស្រុះ​ស្រួល​គ្នា​ឡើង​វិញ និង​ព្រម​ដោះ​លែង​ក្រុម​សន្តិ​សុខ​​ទាំង​នោះ​ ។

ប្រភព​​ពី​ក្រុម​ជន​​ជាតិ​ភាគតិច​​បាន​និយាយ​ថា ​​ការប្រឆាំង​​រារាំង​នេះ​​ដោយ​សារ​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​​​ឈូស​ឆាយ​រំលោភ​​លើ​ដី​សហ​គមន៍​​របស់​ពួកគាត់​ដែល​កន្លង​មក​ពួក​គាត់​រស់​អាស្រ័យ​​​ផល លើ​ដី​នេះ តែបែរ​ជា​​​​មាន​ក្រុម​​ហ៊ុន​​មក​ឈូស​ឆាយ​ទៅវិញ​។ ​ពួកគាត់​​​មិន​សុខ​ចិត្ត​ទេ៕

 

 

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s