សកម្មជនដីធ្លីរកអន្តរាគមន៍ពីម្ចាស់ជំនួយឲ្យជំរុញទៅរដ្ឋាភិបាលដោះលែងតំណាងពួកគេ

ប្រភព ៖ VOD

អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ស្វែងរកកិច្ចអន្តរាគមន៍ពីម្ចាស់ជំនួយអន្តរជាតិ ជំរុញឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយពួកគេថាការឃុំខ្លួននោះធ្វើឡើងដោយអយុត្តិធម៌។

នៅថ្ងៃពុធនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ បាននាំគ្នាដាក់ញត្តិនៅសហភាពអ៊ឺរ៉ុបនិងធនាគារពិភពលោក ដើម្បីឲ្យស្ថាប័នទាំងពីរនេះ ចូលរួមស្ដាប់សវនាការអ្នកស្រី ទេព វន្នី នៅសាលាឧទ្ធរណ៍នាថ្ងៃទី ២៧ ខែកក្កដា ខាងមុខនេះនិងជួយអន្តរាគមន៍ជំរុញទៅរដ្ឋាភិបាលខ្មែរផ្ដល់យុត្តិធម៌ ដោយដោះលែងអ្នកស្រី ទេព វន្នី ឲ្យជួបជុំគ្រួសារវិញ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានថា ការដាក់ញត្តិនេះ ដោយសារ សហភាពអ៊ឺរ៉ុប គឺជាម្ចាស់ជំនួយដ៏មួយប្រចាំកម្ពុជា ហើយក៏ជាស្ថាប័នអន្តរជាតិមួយដែលជំរុញឲ្យមានការគោរពសិទ្ធិមនុស្សផងដែរ។

អ្នកស្រីថា «ការឃុំខ្លួនអ្នកស្រី ទេព វន្នី ដែលកំពុងជាប់​ពន្ធនាគារជិត១ ឆ្នាំនេះអត់មានអីត្រូវកើនសេដ្ឋកិច្ចទៅដល់រដ្ឋាភិបាលខ្មែរកន្លែងណាមួយមានបង្អាប់មុខមាត់រដ្ឋាភិបាលនៅឆាកអន្តរជាតិថា ប្រទេសកម្ពុជាសិទ្ធិមនុស្សកំពុងធ្លាក់ចុះ។ ទីមួយ គេកំពុងយកប្រព័ន្ធតុលាការយកមកគាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់​ដែលហ៊ានទាមទារតវ៉ារឿងបញ្ហាសិទ្ធិរបស់ខ្លួនឯង។ ចឹងពួកខ្ញុំសង្ឃឹមថាសហគមអ៊ឺរ៉ុបគាត់នឹងចូលទៅស្ដាប់សវនាការសម្រាប់អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៧ ខែកក្កដាវេលាម៉ោង២រសៀលនៅសាលាឧទ្ធរណ៍ ដើម្បីរងចាំមើលថាតើសាលាឧទ្ធរណ៍គាត់អាចផ្ដល់យុត្តិធម៌ឲ្យអ្នកស្រី ទេព វន្នី ជួបជុំក្រុមគ្រួសារអត់»។

អ្នកស្រីបន្តថា ពួកគាត់ក៏នាំគ្នាដាក់ញត្តិនៅធនាគារពិភពលោក ដោយថាធនាគារនេះបានផ្ដល់ប្រាក់កម្ចីជាច្រើនដល់រដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍ។ ក្រៅពីនោះពួកគាត់នឹងបន្តដាក់ញត្តិនៅតាមស្ថានទូតធំៗផ្សេងទៀត ឲ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ខណៈប្រទេសទាំងនោះធ្លាប់ផ្ដល់ជំនួយមកកម្ពុជាកន្លងមក។

បើតាម អ្នកស្រី ប៊ូវ សោភា សហភាពអ៊ឺរ៉ុបបានទទួលយកញត្តិពួកគេ ដោយថា គេនឹងបញ្ជូនញត្តិនៅទៅឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបលោក George Edgar។

ខណៈការដាក់ញត្តិរបស់សហគមន៍បឹងកក់ នៅព្រឹកមិញនេះ ក៏មានក្រុមសន្តិសុខខណ្ឌដូនពេញតាមមើលពួកគេផងដែរ។

អ្នកនាំពាក្យនាំសហគមអាដហុក លោក សំ ចាន់គា យល់ថា ការដែលពលរដ្ឋទៅសហគមអន្តរជាតិឲ្យជួយដោយសារ ពួកគេអស់ជំនឿលើរដ្ឋាភិបាល។

លោកថា «ពលរដ្ឋនៅពេលដែលគាត់អស់ជំនឿទៅលើរដ្ឋាភិបាលគាត់តែទៅរកអ្នកណាមួយដែលអាចនិយាយបញ្ចុះបញ្ចូលរដ្ឋាភិបាលឬ ដាក់សម្ពាធទៅរដ្ឋាភិបាល គឺគាត់ចង់ឲ្យប្រទេសដែលផ្ដល់ជំនួយនិយាយឲ្យរដ្ឋាភិបាលផ្ដល់សេរីភាពផ្ដល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែ សីហាឆ្នាំ​២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទព៌ណខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។

កាលពីថ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបាន​ផ្តន្ទា​ទោសអ្នកស្រី ទេព វន្នី ​ដាក់​ពន្ធនាគារ​​៦ខែ​ ដោយចោទប្រកាន់ពីបទជេរ​ប្រមាថ​និង​ប្រឆាំង​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ចុង​ឆ្នាំ​២០១១​​ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនា​គារ​២​ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s