កម្មករជាង១ពាន់នាក់ នាំគ្នា…

ប្រភព ៖ កោះសន្តិភាព

សេចក្តីរាយការណ៍ឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រJNJ​ជប៉ុន​ចំនួនជាង​១ពាន់នាក់ ​ក្នុងចំណោម១៩០០​នាក់​​នាំគ្នា​បន្ត​ធ្វើកូដកម្ម មិន​ចូលធ្វើការទេ ​កាលពី​ព្រឹក​ថ្ងៃទី​១៨ កក្កដា នេះ ដោយតវ៉ា​ទាមទាឱ្យ​ថៅកែ​រក្សា​ប្រាក់លើកទឹកចិត្ត មិនធ្វើ​បាតុ​កម្ម ក្នុ​​ងរយៈពេល៣ខែ​ឧបត្ថម្ភ​ប្រាក់២៥ដុល្លារ ឱ្យ​រក្សានៅដដែល។

បើតាម​លោកអ៊ូ សុខឿន អនុប្រធានមន្ទីរការងារ ​និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ខេត្ត ​និងជាតំណាង​ឱ្យ​​ក្រសួងការងារ​នៅតំបន់​សេដ្ឋ​កិដ្ឋក្រុងបាវិត​បានឱ្យ​ដឹងថា កម្មករ-កម្មការនីរោងចក្រ​បាន​នាំ​គ្នា​ធ្វើកូដកម្ម មិនចូលធ្វើការជាបន្តទៀត នៅថ្ងៃទី១៨ កក្កដា នេះ ដោយ​ចោទថា ភាគីក្រុមហ៊ុនរោងចក្រជេអ៊ែនជេនេះ មិន​គោរព​តាមកិច្ចសន្យា​ និងមិនបើកប្រាក់ឧបត្ថម្ភ​​លើក​ទឹកចិត្ត២៥ដុល្លារ ជាថ្នូរ​ មិនចូលរួមបាតុកម្មកន្លងមក ។

លោក​ឱ្យ​ដឹង​ទៀ​តថា រោង​ចក្រជេអ៊ែនជេ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត មានកម្មករ-កម្មការិនី បម្រើ​ការងារសរុប១៩០០នាក់ ក្នុងនោះជាង៥០ភាគរយ បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ អស់រយៈ​ពេល​២ថ្ងៃជាប់គ្នា​ចាប់តាំងពីព្រឹក​ថ្ងៃទី១៧ កក្កដា រហូតដល់ថ្ងៃទី​១៨កក្កដានេះ ដោយតវ៉ា​ទាមទាឲ្យភាគីក្រុមហ៊ុនរោងចក្របើកប្រាក់ ឧបត្ថម្ភ​លើកទឹកចិត្ត​មិនចូលរួម​ធ្វើបាតុកម្ម គឺ៣ខែ​២៥ដុល្លារឲ្យរក្សានៅដដែល។ ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s