ពលរដ្ឋតវ៉ាដុតកង់ឡានប្រឆាំងគម្រោងសង់ផ្លូវដែកចូលព្រលានយន្តហោះ

ប្រភព ៖ VOD

ពលរដ្ឋប្រមាណ៣០នាក់ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃនេះតវ៉ា ដុតកង់ឡានប្រឆាំងការដ្ឋានសំណង់ផ្លូវរថភ្លើងមួយខ្សែមិនឲ្យសង់កាត់សហគមន៍របស់ពួកគេ ដោយបារម្ភខ្លាចបង្កផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ។

ពលរដ្ឋម្នាក់អ្នកស្រី នុត ជាតា និយាយថា ក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយបានធ្វើផ្លូវរថភ្លើងកាត់ សហគមន៍របស់ពួកគាត់ឆ្ពោះទៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយ ទាំងអាជ្ញាធរ និងក្រុមហ៊ុនមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងមុនអំពីគម្រោងសាងសង់នោះឡើយ។

អ្នកស្រីបន្តថា ពលរដ្ឋមួយចំនួនមិនពេញចិត្តចំពោះការធ្វើផ្លូវរថភ្លើងនេះទេ ដោយថា ផ្លូវរថភ្លើងនោះនឹង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ ជាពិសេសការកកស្ទះចរាចរណ៍ និងប៉ះពាល់ក្មេងៗពេល ចេញពីសាលារៀន។

អ្នកស្រីបន្តថា «ប្រជាពលរដ្ឋគាត់អត់សប្បាយចិត្តទេ ដែលខាងក្រុមហ៊ុនគាត់ធ្វើថ្នាល់រទះភ្លើងនេះដោយ អត់បានប្រាប់ប្រជាពលរដ្ឋទុកជាមុន ដោយគាត់លួចធ្វើស្ងាត់ៗ រឿងហ្នឹងធ្លាប់កើតឡើងម្តងហើយៗ ពួកយើងធ្លាប់តវ៉ា ហើយធ្លាប់ឡើងទៅដល់ខណ្ឌទៀត ប៉ុន្តែខាងខណ្ឌគាត់ប្រាប់ថា គាត់នឹងដោះស្រាយ តែឥលូវហ្នឹងខាងក្រុមហ៊ុនចាប់ផ្លើមធ្វើទៀតហើយ អញ្ចឹងទើបពួកខ្ញុំប្រមូលគ្នាតវ៉ាប្រឆាងនឹងការសាង សង់របស់គាត់ ដោយសារការសាងសងផ្លូវនេះប៉ះពាល់ច្រើនទីសាលារៀន និងការរស់នៅរបស់ប្រជា ជនរស់នៅជិតៗហ្នឹងព្រោះរាល់ថ្ងៃនៅទីនេះកកស្ទះចរាចរណ៍ខ្លាំងណាស់»។

ពលរដ្ឋម្នាក់ទៀតលោក គឹម សុធា ឲ្យដឹងថា ពលរដ្ឋទាមទារឲ្យអ្នកពាក់ព័ន្ធសិក្សារពីផលប៉ះពាល់សិន មុនធ្វើការអភិវឌ្ឍឬបញ្ឈប់ការសាងសង់តែម្តង ដោយយល់ថា ការធ្វើផ្លូវរថភ្លើងនោះមិនផ្តល់ផល ប្រយោជន៍អ្វីដល់ពលរដ្ឋក្នុងតំបន់នោះឡើយ។

លោកបន្តថា ប្រសិនបើមិនមានការសិក្សាផលប៉ះពាល់ ឬបញ្ឈប់ការសាងសង់ទេ ពលរដ្ឋនៅតែបន្តការ តវ៉ា។

លោកបន្ថែមថា «ប្រសិនបើការសាងសង់នៅតែបន្តទៀត ពួកខ្ញុំនៅតែតវ៉ា ពីព្រោះអីវាបង្ករផលប៉ះពាល់ ដល់ប្រជាជនច្រើនណាស់នៅតំបន់នេះ ដោយសារវាមានផ្លូវតូច ហើយអ្នកសាងសង់គាត់តែផលប្រយោជន៍ផ្ទាល់ខ្លួនឯងអត់គិតផលប្រយោជន៍អ្នកដទៃអត់កើតទ។ ហើយជាដំណោះស្រាយពួកខ្ញុំចង់ឲ្យផ្អាក់នៅការសាងសង់ហ្នឹង ហើយត្រូវដោះស្រាយផលប៉ះពាល់ហ្នឹងឲ្យច្បាស់លាស់មុនហ្នឹងធ្វើ ព្រោះខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍គឺរដ្ឋាភិបាលមានការផ្សព្វផ្សាយ ឬក្រកាសប្រាប់ប្រជាជនអំ ពីផលប៉ះពាល់ហើយ ប៉ុន្តែនេះខ្ញុំគិតថាប្រហែលមានការឃុបឃិតគ្នាអីមិនដឹងទេ ព្រោះការសាងសង់ នេះលួចធ្វើបន្តិចម្តងៗ»។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីភាគីក្រុមហ៊ុនបានចំពោះករណីនេះ។

បើតាមពលរដ្ឋឲ្យដឹងថា ពេលពួកគាត់ដុតកង់ឡានតវ៉ា ក្រុមហ៊ុនបានផ្អាកសកម្មភាព និងយកគ្រឿង ចក្រទៅរក្សាទុកអស់។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ មិនធ្វើអធិប្បាយច្រើនទេលើបញ្ហានេះ ដោយលោក បង្វែរឲ្យទៅចៅសង្កាត់ដែលទើបឡើងថ្មីមកពីគណបក្សប្រឆាំងវិញ។

លោកបន្ថែមថា «ទាក់ទងទៅសង្កាត់ទៅបងខ្ញុំឲ្យសង្កាត់គេធ្វើការហើយ សង្កាត់ទើបឡើងថ្មីគេមុខការគេ ដោះស្រាយយ៉ាងម៉េចបានគេយករបាយការណ៍មកឲ្យខ្ញុំ»។

ចៅសង្កាត់កាកាបមកពីគណបក្សង្គ្រោះជាតិដែលទើបជាប់ឆ្នោតថ្មីលោក ឃឹម ចាន់វណ្ណៈ មាន ប្រសាសន៍ថា លោកមិនទាន់ដឹងថា ក្រុមហ៊ុននោះទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលរួចហើយឬក៏អត់ នោះទេ ពីព្រោះលោកទើបឡើងកាន់តំណែងថ្មី។ តែទោះយ៉ាងណាលោកថា លោកនឹងកោះហៅភាគី ក្រុមហ៊ុនមកនិយាយ និងដោះស្រាយបញ្ហានេះនៅពេលខាងមុខ។

លោកបន្ថែមថា «ខ្ញុំអត់ទាន់ទទួលបានព័ត៌មានថា ក្រុមហ៊ុនហ្នឹងបានសិទ្ធិពីខាងណា ខាងរដ្ឋាភិបាល ឬខាងណា គឺខ្ញុំអត់ទាន់ទទួលបានព័ត៌មានទេ អញ្ចឹងខ្ញុំត្រូវផ្អាក់ក្រុមហ៊ុនហ្នឹងឲ្យមកជួបដោះស្រាយជា មួយខ្ញុំ និងជាមួយប្រជាពលរដ្ឋ ថាតើគោលបំណងនៃការធ្វើហ្នឹងវាមានប៉ះពាល់ដល់ពលរដ្ឋអ្វីខ្លះហើយ គាត់មានគោលនយោបាយនៃការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋដូចម្តេចខ្លះ»។

លោក ឃឹម ចាន់វណ្ណៈ ឲ្យដឹងថា ក្រុមហ៊ុនដែលធ្វើផ្លូវរថភ្លើងនោះមានឈ្មោះថា រ៉ូយ៉ាល់ រ៉ែល វ៉េ មាន គម្រោងធ្វើផ្លូវនេះចូលព្រលានយន្តហោះដើម្បីដឹកភ្ញៀវ ឬដឹកទំនិញចេញពីទីនោះ។

គួរបញ្ជាក់ថា ការតវ៉ាដុតកង់ឡានរបស់ប្រជាពលរដ្ឋនៅព្រឹកនេះ យើងសង្កេតឃើញមានកំលាំងសមត្ថកិច្ចប្រមាណជិត១០នាក់ និងមានកាន់កាំភ្លើងមួយចំនួនចាំឃ្លាំមើលផងដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s