ពលរដ្ឋ​សហគមន៍​អេស.អូ.អេស​តាម​ដាន​ញត្តិ​ដែល​សុំ​ឲ្យ​ក្រសួង​លើកលែង​ការ​បង់​ពន្ធ​អចលនទ្រព្យ

ប្រភព ៖ RFA

ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ មក​ពី​សហគមន៍ អេស.អូ.អេស (SOS) ជាប់​របង​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នាំ​គ្នា​តាម​ដាន​ញត្តិ​ដែល​បាន​ដាក់​នៅ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

ញត្តិ​ដែល​អ្នក​ភូមិ​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​នេះ​លើក​លែង​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​របស់​ពួក​គាត់ ១០០% ដែល​មិន​បាន​បង់​ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦។ អ្នក​ភូមិ​ថា ការ​ខកខាន​ព្រោះ​ពេល​នោះ​កំពុង​មាន​ទំនាស់​ជា​មួយ​គម្រោង​ពង្រីក​វាល​យន្តហោះ។

តំណាង​អ្នក​ភូមិ លោក កៅ សុវណ្ណ ថ្លែង​ថា ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​ក្នុង​រយៈ​ពេល​នោះ រួម​ទាំង​ប្រាក់​ពិន័យ​មាន​ចំនួន​ច្រើន​បង្ក​ការ​លំបាក​សម្រាប់​អ្នក​ភូមិ។ ពួក​លោក​សុំ​បង់​ពន្ធ​ចាប់​ពី​ឆ្នាំ​២០១៧ ឡើង​ទៅ៖ «ប៉ុន្តែ​ខ្ញុំ​ជា​តំណាង​ប្រាប់​ថា ជួន​ណា​ក្រសួង​ក៏​អាច​មាន​ផលវិបាក​របស់​ក្រសួង​ដែរ បើ​យើង​សុំ​រួច ១០០% អ៊ីចឹង គឺ​ខ្លាច​មិន​បាន។ បើ​អ៊ីចឹង យើង​ស្នើសុំ​កុំ​ឲ្យ​គាត់​ពិន័យ កុំ​ឲ្យ​គាត់​ទារ​ការ​ប្រាក់។ សុំ​បង់​ធម្មតា​ប៉ុន្មាន​ឆ្នាំ គុណ​យក​មក។ ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​គាត់​ឯកភាព​ដែរ។ អ្នក​ខ្លះ​គាត់​ជាប់​ពន្ធ អ្នក​ខ្លះ​បាន​បង់​ហើយ ប៉ុន្តែ​នៅ​អ្នក​មិន​ទាន់​បង់​មួយ​ចំនួន ហើយ​ម្យ៉ាង​ទៀត បើ​យើង​ទៅ​ចុះ​បញ្ជី​ក្បាល​ដី​ក៏​ចុះ​អត់​កើត​ដែរ។ គេ​ថា ចុះ​បញ្ជី​ក្បាល​ដី លុះត្រាតែ​ដី​យើង​បាន​បង់​ពន្ធ​ហើយ ហើយ​ពន្ធ​ពាក់ព័ន្ធ​នឹង​ការ​ពិន័យ គាត់​អត់​មាន​លុយ​បង់ បាន​ជា​រឿង​ហ្នឹង​គាត់​ស្នើសុំ​មក​តំណាង តំណាង​ធ្វើ​លិខិត​មក​ក្រសួង»

ការ​សុំ​មិន​បង់​ពន្ធ​នេះ គឺ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​មិន​ពង្រីក​វាល​យន្តហោះ​វិញ កាល​ពី​ដើម​ឆ្នាំ​២០១៦។ លោក កៅ សុវណ្ណ បាន​ចម្លើយ​ថា រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជូន​សំណើសុំ​របស់​ពួក​លោក​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​តាំង​ពី​ខែ​មករា ឆ្នាំ​នេះ។ ពលរដ្ឋ​សហគមន៍​ទាំង​នេះ​មក​ពី ៥​ភូមិ គឺ​ភូមិ​ត្រពាំងល្វា គោកចំបក់ ថ្មគោល តាងួន និង​ភូមិ​ព្រៃជីសាក់ ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ លោក​ថា ​ក្រុម​អ្នក​ភូមិ​នឹង​បន្ត​ទៅ​សួរ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s