ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD

ក្រសួង​មហាផ្ទៃ បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ចូល​រួម​ក្នុង​ការ​លុប​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ ​ទាំង​នៅ​ផ្លូវ​គោក និង​ផ្លូវ​ទឹក។

តាម​សេចក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ដែល​ត្រូវ​ចូល​រួម​ផ្សព្វផ្សាយ​នោះ មាន​គ្នា ៨នាក់ ដែល​មាន​សមាសភាព​មក​ពី​កម្លាំង​នគរបាល កងរាជ​អាវុធហត្ថ និង​ក្រសួង​យុត្តិធម៌។​

សេចក្តី​សម្រេច​នោះ បាន​កំណត់​ថា ក្រុម​ការងារ​ទាំង ៨នាក់នោះ ចូល​រួម​ធ្វើ​ជា​វាគ្មិន​ផ្សព្វផ្សាយ​តាម​​បណ្តាញ​ទូរទស្សន៍ វិទ្យុរដ្ឋ និង​ឯកជន ពិគ្រោះ​យោបល់​ សំដៅ​លុប​បំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ​ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កើត​មាន​យូរ​ហើយ តែ​ការ​ដោះ​ស្រាយ​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ។​ លោក​បន្ត​ថា  បទពិសោធ​នៃ​បរាជ័យ​កន្លង​មក​វា​ជា​មេរៀន​មួយ​សម្រាប់​ការ​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​នូវ​សេចក្តី​សម្រេច​នៃ​ការ​បង្កើត​ក្រុម​ការងារ​នេះ។

លោក​ថ្លែង​ថា៖«ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា ត្រូវ​តែ​មាន​វត្ត​មាន​អ្នក​ទី៣ ការ​សហ​ការ​ពិនិត្យ​មើល​ប៉ូលិស មើល​កូនចៅ​ថ្នាក់​ក្រោម​បាន​បង្កើត​កុងត្រូល​ជជុះ ឬ​អត់ ហើយ​ប៉ូលិស​ត្រូវ​តែ​ស៊ើប​មាន​ការ​ស៊ើប​អង្កេត​មួយ​ទៅ​ដល់​វិស័យ​ឯកជន​ទៀត ​អញ្ចឹង​បទ​ល្មើស​ពុក​រលួយ បើ​សិន​ជា​វា​មាន​អ្នក​ស៊ី វា​មាន​អ្នក​សូក ចឹង​វា​ដល់​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​វិស័យ​ឯកជន​»

​នាយិកា​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ លោក​ស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍ថា បញ្ហា​ប៉ុស្តិ៍ត្រួត​ពិនិត្យអនាធិបតេយ្យ  មិន​បាន​ផល​ប្រយោជន៍​ដល់​ជាតិ​ទេ ដោយ​លោក​ស្រី​ថា ជា​សកម្មភាព​ពុករលួយ​របស់​មន្ត្រី​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។​

លោក​ស្រី​ថ្លែង​ថា៖ «កុងត្រូល​ជជុះ​ហ្នឹង​ដើម្បី​រក​លាភ​រក​សការៈ​ផ្ទាល់​ខ្លួល មិន​មែន​រដ្ឋ​ឯណា អញ្ចឹង​វា​ជា​អំពើ​ពុកលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​រាជការ​ស៊ីវិល​ ដែល​ប្រើ​ប្រាស់​ស្ថាប័ន​រដ្ឋ​ជា​មធ្យោបាយ»

កន្លង​មក រដ្ឋាភិបាល​ក៏​ធ្លាប់​មាន​វិធានការ​លុប​បំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ឬ​កុង​ត្រូល​ជជុះ​ដែរ ដោយ​ហេតុ​ថា មន្ត្រី​ទាំង​នោះ​បាន​ព្រឹត្ត​អំពើ​ពុករលួយ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ប្រកបរបរ​របស់​ប្រជាពលរដ្ឋ​ជា​ដើម ប៉ុន្តែ ចំណាត់​កន្លង​មក​ហាក់​មាន​ប្រសិទ្ធិភាព​តែ​មួយ​ពេលៗ​ប៉ុណ្ណោះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s