សាលា​ដំបូង​រាជធានី​ភ្នំពេញ ច្រាន​ចោល​លើ​សំណើ​រសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក​គឹម សុខ

ប្រភព ៖ RFI

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍​ទី១៨​កក្កដា​នេះ តុលាការ​បាន​បដិសេធ​មិន​ឲ្យ​លោក គឹម សុខ ចេញ​ក្រៅ​ឃុំ​មុន​ថ្ងៃ​បើក​សវនាការ​កាត់ក្តី​លើ​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។ ការ​បដិសេធ​នេះគឺ​ដោយសារ​តុលាការ​ខ្លាច​លោក​គឹមសុខ គេច​ខ្លួន​មិន​ព្រម​ចូល​ក្នុង​សវនាការ​ជំនុំ​ជំរះក្តី។

អត្ថបទដោយ៖ ហេង ពុធីរៈ និង ប៊ុន សៅសុភនាថ

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​គឹម សុខ​បាន​ឲ្យ​ដឹង​ថា បើ​តាម​លក្ខណៈ​សម្បត្តិ​របស់​លោក​គឹមសុខ គួរ​តែ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំមុន​អង្គសេចក្តី ប៉ុន្តែ​តុលាការ​សំអាង​ថា​បើសិន​ជា​ដោះលែង​លោក​គឹមសុខ នោះ​គាត់​នឹង​មិន​ចូល​ខ្លួន​ទេ។ លោក​ក៏បាន​បន្ថែមថា​កូនក្តី​របស់​លោក​នឹង​មិន​រត់​គេច​ទេ គាត់​នឹង​តវ៉ា​ក្តី​រក​យុត្តិធម៌​ឲ្យ​ខ្លួន​គាត់។

លោក​មេធាវី ជូង ជូងី​បាន​ថ្លែង​ក្រោយ​ពី​ពាក្យ​សុំដោះលែង​ត្រូវ​បាន​តុលាការ​ច្រាន​ចោល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៨នេះ។ ហើយ​នេះ​គឺ​ជា​លើក​ទី២ ដែល​មាន​ការ​ស្នើ​សុំ​ឲ្យ​តុលា​ការ​ដោះលែង​លោក​គឹម សុខ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ចំណែក​ឯ​ការ​ស្នើ​សុំ​លើក​ទី១វិញ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ។

តាម​មេធាវី​ដដែល​នេះ ការ​តតាំង​ក្តី​ចំពោះ​លោក​គឹម សុខ គឺ​មិន​យុត្តិធម៌​ទេ ខណៈ​ដើម​បណ្តឹង​ជា​នាយករដ្ឋមន្ត្រី ឯ​ចុងចោទ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​។ ម៉្យាង​វិញ​ទៀត ដែល​លោក​គឹម សុខ​ចង់​រក្សា​សិទ្ធិ​នៅ​ក្រៅ​ឃុំ គឺ លោក​ចង់​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើ​ការ​ជាមួយ​មេធាវី ដើម្បី​តតាំង​រឿង​ក្តី​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ២០១៧ ខាង​មុខ​នេះ។

ទោះ​បី​ជា​តុលាការ​មិន​ព្រម​អនុញ្ញាត​ការ​ស្នើ​សុំ​នេះ​ក៏ដោយ ក៏​លោក​ជូង ជូងី នឹង​ប្រើ​សិទ្ធិ​ប្តឹង​ឧទ្ធរ​ទាមទារ​ឲ្យមាន​ការ​ដោះលែង​បន្តទៀត នៅ​ពេល​ឆាប់ៗ​នេះ។

សូម​រំលឹក​ថា លោក​ គឹម​ សុខ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ តាំង​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ ឆ្នាំ​២០១៧ ​ដោយ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដែល​ប្តឹងដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s