អ្នកមានជម្លោះដីជិតព្រលានយន្តហោះសុំរដ្ឋាភិបាលកុំផាកពិន័យចំពោះការបង់ពន្ធអចលនទ្រព្យ

ប្រភព ៖ VOD

ពលរដ្ឋធ្លាប់រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុំរដ្ឋាភិបាលកុំផាកពិន័យចំពោះការខកខានបង់ពន្ធអចលនទ្រព្យរយៈពេល៣ឆ្នាំ ដោយថារយៈពេលនោះពួកគេកំពុងមានជម្លោះដីធ្លី។

ពលរដ្ឋប្រមាណ៣០នាក់មកពីសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងពលរដ្ឋ មកពីសហគមន៍ផ្សេងទៀតនៅថ្ងៃនេះបានប្រមូលផ្តុំមុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីតាមដាន ញត្តិរបស់ពួកគេដែលដាក់សុំអន្តរាគមន៍កាលពីពេលកន្លងទៅ។

លោក កៅ សុវណ្ណ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា កាលពីខែឧសភា ឆ្នាំ២០១៧ ពលរដ្ឋបានដាក់ញត្តិទៅក្រសួងសេដ្ឋកិច្ចដើម្បីសុំកិច្ចអន្តរាគមន៍កុំផាកពិន័យពួកគាត់ដែលមិន បង់ពន្ធអចលនទ្រព្យចូលរដ្ឋរយៈពេលបីឆ្នាំគឺចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ដោយថាការខកខានរយៈ ពេលនោះដោយសារកំពុងមានជម្លោះដីធ្លីជាមួយគម្រោងពង្រីកព្រលានយន្តហោះ។

លោកបញ្ជាក់ថា ក្រោយពីលោកហ៊ុន សែន ប្រកាសមិនពង្រីកព្រលានយន្តហោះ រដ្ឋាភិបាលបានប្រគល់ដីដែលមានជម្រោះនោះឲ្យពលរដ្ឋកាន់កាប់វិញ ហើយតម្រូវឲ្យពួកគាត់បង់ពន្ធ និងផាកពិន័យចំពោះការ ខកខាននាពេលកន្លងមក។

លោកបន្ថែមថា «កន្លងមកយើងបានបង់ធម្មតា ប៉ុន្តែនៅឆ្នាំ២០១៣ហ្នឹង រឿងវាចាប់ផ្តើមផ្ទុះខ្លាំងឡើង កាលណោះយើងកំពុងតែតវ៉ាស្វែងរកដំណោះស្រាយ អញ្ចឹងពលរដ្ឋយើងមួយចំនួនហ្នឹងគាត់អស់សង្ឈឹមហើយគាត់គិតថា ដីហ្នឹងប្រហែលជាមិនអាចដោះបានទេដោយសាររដ្ឋាភិបាលត្រូវតែពង្រីកហើយ ព្រលានយន្តហោះ ប៉ុន្តែនៅថ្ងៃ១៦ខែមិនាឆ្នាំ២០១៦សម្តេចគាត់ប្រកាសថាអត់ពង្រីកទេ ដល់អត់ពង្រីក ទីស្តីការគណៈរដ្ឋមន្រ្តីតម្រូវឲ្យពលរដ្ឋបង់ពន្ធ ដល់ពេលទៅបង់ពន្ធខាងពន្ធដាគាត់ពិន័យច្រើនពេក ដល់ ច្រើនពេកវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។[……]ខាងពន្ធដាក់ថា ប្រសិនបើមិនចង់ឲ្យពិន័យ ទេត្រូវសរសេរលិខិតមកសុំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច»។

ពលរដ្ឋម្នាក់ទៀតលោក អូន ពៅ និយាយថា​ រូបលោក ក៍ដូចពលរដ្ឋផ្សេងទៀតសុំបង់ពន្ធដូចធម្មតាឬសុំកាត់ រយៈពេល៣ឆ្នាំនោះចោល ហើយថា ប្រសិនបើរដ្ឋាភិបាលផាកពិន័យច្រើនពួកគាត់មិនមានលទ្ធភាពបង់ ពន្ធនោះទេ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅថែមទៀត។

លោកបន្ថែមថា «ការពិន័យហ្នឹងគេគុណតាមចំនួនទឹកប្រាក់នៃការបង់ ឧទាហរណ៍ថា ផ្ទះខ្ញុំបង់រាល់ឆ្នាំហ្នឹងតែ១០ម៉ឺន ហើយពលរដ្ឋខ្លះដីគាត់ធំគាត់បង់លើសហ្នឹង ដល់គេគុណ២ទៅ៣ភាគរយទៀតទៅធ្វើឲ្យលើសថវិកាដែលគាត់ត្រូវបង់ហើយគាត់ត្រូវចំណាយច្រើនព្រោះទុករយៈពេលយូរឆ្នាំពេក»។

វីអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានទេចំពោះបញ្ហានេះ ប៉ុន្តែតំណាងពលរដ្ឋដែលចូលទៅជួបមន្រ្តីក្រសួងឲ្យដឹងថា ក្រសួងសេដ្ឋកិច្ចបានបញ្ជូនលិខិតរបស់ពលរដ្ឋដែលស្នើសុំអន្តរគមន៍នោះទៅខាងពន្ធដារជាអ្នកដោះស្រាយហើយ។

បើតាមតំណាងពលរដ្ឋឲ្យដឹងថា ពលរដ្ឋដែលខកខានមិនបានបង់ពន្ធអចលនទ្រព្យជូនរដ្ឋអំឡុងពេលមានជម្លោះដីធ្លីនោះគឺមានចំនួនប្រហែល៥០០ទៅ៦០០គ្រួសារប៉ុណ្ណោះ ហើយថា ប្រសិនបើមិនមាន ដំណោះស្រាយទេពួកគេនឹងទៅតវ៉ាដល់អគ្គនាយកដ្ឋានពន្ធដាជាបន្តទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s