សាលាឧទ្ធរណ៍​​សម្រេច​រ​ក្សា​​ការ​ឃុំខ្លួន​​អតីត​​សង្ឃ​​ដែល​​ថត​​បង្ហោះ​​រូប​​កាំភ្លើង​​ជ័រ​​លើ​​ហ្វេ​ស​ប៊ុ​ក​

ប្រភព ៖ RFI

បន្ទាប់ពី​ចំណាយពេល​បើកសវនាកា​រ​មិន​ដល់​កន្លះ​ម៉ោង​ផង សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​នេះ​បាន​ទាត់ចោល​បណ្តឹង​ប្រឆាំង​ដីកាឃុំខ្លួន​អតីត​សង្ឃ​ហន សុ​ផាន្នី ដោយ​សម្រេច​រក្សា​បន្ត​ឃុំខ្លួន​ដដែល​នៅក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង។ យ៉ាងណាក៏ដោយ មេធាវី​ការពារ​ក្តី បញ្ជាក់ថា នឹង​ពិភាក្សា​ជាមួយ​កូនក្តី ដើម្បី​ឈានទៅ​ប្តឹង​នៅ​តុលាការ​កំពូល​បន្តទៀត។

លោក​ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​សង្ឃ​ហន សុ​ផាន្នី បាន​អះអាងថា ចៅក្រម​សាលាឧទ្ធរណ៍​បាន​លើក​ហេតុផល​ខ្លី​ថា ការសម្រេច​ឃុំខ្លួន​អតីត​សង្ឃ​អង្គ​នេះ​នៅក្នុង​ពន្ធនាគារ​របស់​សាលាដំបូង​ខេត្តបាត់ដំបង គឺជា​រឿង​ត្រឹមត្រូវ។ ដូច្នេះហើយ ក៏​សម្រេច​ត​ម្ត​ល់​ដីកា​នោះ​តែម្តង។

ការសម្រេច​ទាត់ចោល​បណ្តឹងសុំ​ឲ្យ​ដោះលែង​អតីត​សង្ឃ​អង្គ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ទាត់ចោល​សំណើសុំ​នៅក្រៅ​ឃុំ​ម្តង​រួចហើយ​កាលពី​ថ្ងៃទី១០ កក្កដា កន្លងទៅ។ កាលណោះ ចៅ​ក្រុម​បាន​លើក​សំអាងថា ដោយសារតែ​សាលាឧទ្ធរណ៍​មិន​បើកសវនាការ​ជុំវិញ​បណ្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន​របស់​សាលាដំបូង។ ម្យ៉ាងទៀត គឺ​ដោយសារតែ​ជនជាប់ចោទ​កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការស៊ើបអង្កេត​នៅឡើយ។ យ៉ាងណាក៏ដោយ លោក​មេធាវី​ជួង ជូ​ងី បានសម្រេច​បន្ត​ប្តឹង​ជំទាស់​ការសម្រេច​នេះ​មក​សាលាឧទ្ធរណ៍​ទៀត​កាលពី​ថ្ងៃទី១៧ កក្កដា តែ​មិនទាន់​បើកសវនាការ​នៅឡើយ​ទេ។សម្រាប់​លោក​មេធាវី ជួង ជូ​ងី ការសម្រេច​ជា​បន្ត​បន្ទាប់ពី​សំណាក់​សាលាដំបូង​ខេត្តបាត់ដំបង និង​សាលាឧទ្ធរណ៍​នេះ គឺ​ផ្តល់​ភាពអយុត្តិធម៌​ដល់​កូនក្តី​របស់លោក ព្រោះថា​អតីត​សង្ឃ​ហន សុ​ផាន្នី​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះទេ តែ​បែរជា​ត្រូវ​រង​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​បែបនេះ។

គួរ​ឲ្យ​ដឹងថា អតីត​សង្ឃ​ហន សុ​ផាន្នី ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ចាប់ខ្លួន និង​ចាប់​ផ្សឹក​កាលពី​ថ្ងៃទី២១ មិថុនា​នៅក្នុង​វត្ត​ដំរី​ស សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។ មួយថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី២២ មិថុនា អតីត​សង្ឃ​អង្គ​នេះ ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ចំនួន២បទល្មើស​គឺ បទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ បទចោទប្រកាន់​ទាំងពីរ បាន​ធ្វើឡើង​ក្រោយពី​អតីត​សង្ឃ​ហន សុ​ផាន្នី​បាន​បង្ហោះ​លើ​ហ្វ៊េ​ស​ប៊ុ​ក​កាលពី​ខែមេសា​នូវ​រូបភាព​បាញ់កាំភ្លើង​ជ័រ​ក៏ដូចជា​ដាវ ដោយ​សរសេរ​បញ្ឆិតបញ្ឆៀង​ថា ទុក​ការពារ​សុវត្ថិភាព​និង​ការពារ​ការប្រកាសសង្គ្រាម​ពេល​បោះឆ្នោត​ឆ្នាំ២០១។

ចំពោះ​លោក​ជួង ជូ​ងី ការចោទប្រកាន់​ទាំងនេះ គឺ​មិន​ត្រឹមត្រូវ ជាការ​ចោទប្រកាន់​បំពាន​ច្បាប់​ព្រោះថា គ្រាន់តែ​ជាការ​បង្ហោះ​រូបភាព​កាំភ្លើង​ជ័រ និង​រូប​ដាវ​លេង​នៅលើ​ហ្វេ​ស​ប៊ុ​ក​មិនមែនជា​បទល្មើស​នោះទេ។ លោក​ជួង ជូ​ងី គូសបញ្ជាក់​បន្ថែមថា លោក​នឹង​នៅតែ​បន្ត​ទាមទា​ឲ្យ​តុលាការ​ដោះលែង​កូនក្តី​របស់លោក ព្រោះថា គាត់​មិនមាន​កំហុស​នោះឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s