ប្រជាពលរដ្ឋ​ជាង​100​នាក់​ប្រមូលផ្តុំ​គ្នា​ស្នើ​ដល់​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់​ជាង​១០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាឃុំ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ស្នើ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ធ្វើ​អន្តរា​គម​ន៏​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពួក​គាត់​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស​របស់​ចិន​ឈ្មោះ រ៉ុ​ង ឆេ​ង ដែល​កំពុង​ធ្វើ​សកម្មភាព​បំពាន​លើ​ដី​សហ​គម​ន៏​សិប្បករ​រ៉ែ​ចុង​ផ្លាស់ ។

តំណាង​ប្រជា​សហ​គម​ន៏​លោក ពៅ សាវ៉ា​ត បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់​ស្ទើរ​ទាំងស្រុង​បាន​ពឹងផ្អែក​ទៅ​លើ​មុខរបរ​រក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​តាំងពី​ដើម​រៀង​មក ហើយ​ការ​ធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​មាស​របស់​អ្នក​ភូមិ​ក៏​រកបាន​កាន់តែ​ខ្សត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្បិត​ពួក​គាត់​មិន​មាន​ប្រើប្រាស់​សម្ភារ​សម័យ​ទំនើប​នោះ​ទេ ។ តំណាង​ប្រជាពលរដ្ឋ​បាន​បន្ត​ថា កាលពី​ឆ្នាំ​២០០០​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ រ៉ុ​ង ឆេ​ង បាន​ចូល​ទៅ​សិក្សា​ស្វែងរក​តំបន់​រ៉ែ​មាស​ក្នុង​ឃុំ​ចុង​ផ្លាស់​ដែល​មាន​ប្រជាពលរដ្ឋ​កំពុង​ប្រកប​របរ​នេះ​ប្រចាំ​ថ្ងៃ ។ ដើម្បី​ចៀសវាង​បញ្ហា​ទៅ​ថ្ងៃក្រោយ​ក្រុម​មន្ត្រី​ជំនាញ​រ៉ែ​ក៏​សម្រេច​កាត់​ដី​ទំហំ​៤៣​ហិ​កតា​ទុកជា​សម្បត្តិ​រួម​របស់​សហ​គម​ន៏​ដោយ​ក្រុមហ៊ុន​បាន​ទទួល​សិ​ទ្ឋ​សិក្សា​រុករក​រ៉ែ​មាស​លើ​ផ្ទៃដី​ទំហំ​ជាង​២.០០០​ហិច​កតា ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ស្នើ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរា​គម​ន៏​បញ្ចប់​ជម្លោះ​របស់​អ្នក​ភូមិ​នឹង​ក្រុមហ៊ុន បាន​សំនូមពរ​ដល់​សម្តេច​ជួយ​អនុញ្ញាត​ដល់​ពួក​គាត់​អាច​ធ្វើ​ទៅ​តាម​ល​ទ្ឋិ​ភាព​លើ​ការ​ជីករណ្តៅ​រ៉ែ ព្រោះ​ក្នុង​ច្បាប់​របស់​សហ​គម​ន៏​អនុញ្ញាត​ឲ្យ​ម្ចាស់​រណ្តៅ​រ៉ែ​ទាំងអស់​អាច​ជីក​រក​រ៉ែ​ត្រឹម​ជម្រៅ​២០​ម៉ែត្រ​ប៉ុណ្ណោះ ។ តែ​សព្វថ្ងៃ​ជម្រៅ​ប៉ុណ្ណឹង​គឺ​ជីក​មិន​ទាន់​ដល់​ថ្ម​រ៉ែ​នោះ​ទេ​មូលហេតុ​នេះ​ហើយ​បានជា​ពួក​គាត់​ស្នើ​ដល់​សម្តេច​តេ​ជោ​ជួយ​ឲ្យ​ពួក​គាត់​ធ្វើ​ទៅ​តាម​ល​ទ្ឋិ​ភាព​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន ។ មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា ដើម្បី​ចៀសវាង​សកម្មភាព​ជីក​រ៉ែ​បែប​អនាធិបតេយ្យ​ទើប​ក្រសួង​សម្រេច​បង្កើត​ជា​សហ​គម​ន៏​សិប្បករ​រ៉ែ​មាស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ស្របច្បាប់ ។ មន្ត្រី​ក្រសួង​រ៉ែ​ក៏​បាន​បញ្ជាក់​ថា តាម​ច្បាប់​របស់​ក្រសួង​គឺ​សហ​គម​ន៏​រ៉ែ​មាស​មិន​អាច​ជីក​លើស​ពី​ជម្រៅ​២០​ម៉ែត្រ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​គេ​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន រ៉ុ​ង ឆេ​ង បាន​នៅឡើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នេះ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s