ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ថាបនា​ផ្លូវ​បេតុង តាម​ផ្លូវ​រថភ្លើង​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ប្រភព ៖ កោះសន្តិភាព

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រង​ផល​ប៉ះពាល់ ក្នុង​ការ​ស្ថាបនា ផ្លូវ​បេតុង តាម​កំណាត់​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវជាតិ​លេខ​៥ បាន​ជួប​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី និង​ឲ្យ​តំណាង​យក​ញាតិ​ទៅ​ដាក់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ ។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៨​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ពួក​គាត់​បាន​មក​ជួប​ប្រមូលផ្តុំ​គ្នា នៅ​មុខ​វត្ត​ទួល​សុវណ្ណ​រាម ហៅ​វត្ត​ទួល​សង្កែ នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ប្រមាណ​៧​ខែ ចាប់តាំងពី​លោក ប៉ា សុ​ជាតិ​វង្ស អតិ​ត​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង តាម​បណ្តា​យ​ផ្លូវ​រថភ្លើង​នេះ​មក អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​រក​ទីជម្រក​ឲ្យ​ពួក​គាត់ ដែល​រង​ផល​ប៉ះពាល់​នៅឡើយ ធ្វើ​ឲ្យ​ពួក​គាត់​ដេក​ពុំ​លក់​បក់​ក៏​មិន​ល្ហើយ ខណៈ​ពេល​ដែល​ការ​ស្ថាបនា​ផ្លូវ​នេះ​កំពុង​តែ​ដំណើរការ ។ ពួក​គាត់​មិន​ជំទាស់​នោះ​ទេ តែ​សុំ​ឲ្យ​មានការ​ដោះ​ស្រាវ​សិន​ទើប​អភិវឌ្ឍន៍ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s