រដ្ឋមន្ត្រី​សង្ឃឹម​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនុវត្ត​បាន​ប្រសើរ​ពី​ការ​ផ្សាយ​រឿង​ហិង្សា​លើ​ស្ត្រី

ប្រភព ៖ RFA

ក្រសួង​ចំនួន​ពីរ បាន​ចុះ​ហត្ថលេខា​លើ​គោលការណ៍​ណែនាំ​មួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ដីពី​ការ​រាយការណ៍​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី បន្ទាប់​ពី​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​មួយ​ចំនួន ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ហិង្សា។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចុះ​ហត្ថលេខា​លើ​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។

ក្រម​ប្រតិបត្តិ​ដែល​ទើប​ត្រូវ​បាន​ចុះ​ហត្ថលេខា​នេះ មាន ១៥​ក្រម ដែល​ខ្លឹមសារ​សំខាន់ៗ​ដូចជា កុំ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​ធ្វើ​ជា​រឿង​កំប្លែង កុំ​ផ្សាយ​ឲ្យ​ជន​រងគ្រោះ​អស់​សង្ឃឹម លាក់​អត្តសញ្ញាណ​ជន​រងគ្រោះ ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី យល់​ថា ស្ត្រី​ដែល​រង​អំពើ​ហិង្សា គួរ​ទទួល​បាន​ភាព​សម្ងាត់​ដោយ​ការ​បិទ​បាំង​មុខ​ពេល​ផ្សាយ៖ «»។

ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៦ របស់​អង្គការ​មូលនិធិ​អាស៊ី និង​ជំនួយ​អូស្ត្រាលី (Australian Aid) បាន​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​រវាង​ប៉ុស្តិ៍​ទូរទស្សន៍​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ អាច​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​កម្មវិធី​ដែល​ផ្ទុក​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន ហើយ​ការ​ផ្សាយ​ពី​ហិង្សា​លើ​ស្ត្រី​ខ្លះ បង្ហាញ​អត្តសញ្ញាណ​ជន​រងគ្រោះ និង​ជន​មុខ​សញ្ញា​ស្ទើរ​តែ​គ្រប់​ពេល ហើយ​មាន​ទាំង​ការ​ស្ដីបន្ទោស​ជន​រងគ្រោះ​ថែម​ទៀត។

អគ្គលេខាធិការ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ពុយ គា ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ថា ក្រម​ប្រតិបត្តិ​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​សារព័ត៌មាន ហើយ​ចាំបាច់​ត្រូវ​ពិនិត្យ​ឡើង​វិញ​បន្ថែម​ពី​លើ​ក្រម​សីលធម៌​ដែល​មាន​ស្រាប់។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យ​យោបល់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ថ្មី​មាន​ប្រសិទ្ធភាព វា​ទាមទារ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដូចជា ធ្វើ​សិក្ខាសាលា​ពន្យល់​បន្ថែម​ដល់​អ្នក​អនុវត្តន៍​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​អាស៊ី​ដដែល បាន​ផ្តល់​អនុសាសន៍​ថា ក្រសួង​ព័ត៌មាន គួរ​ចាត់​វិធានការ​លើ​ស្ថានីយ​ទូរទស្សន៍​ណា​ដែល​នៅ​បន្ត​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ម៉ោង​មាស ឬ​ម៉ោង​មាន​អ្នក​តាមដាន​ច្រើន​បំផុត ដើម្បី​កាត់​បន្ថយ​ហិង្សា​លើ​ស្ត្រី ហើយ​សាធារណជន​គួរ​ប្រើប្រាស់​បណ្ដា​សង្គម ដើម្បី​ជជែក​ឲ្យ​បាន​ផុសផុល​ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s