ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​ រឿង​ចូលរួម​ការ​សែនព្រេន

ប្រភព ៖ ភ្នំពេញបុស្តិ៍

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក​។

បណ្តាញ​សហគមន៍​ជនជាតិ​ភាគតិច​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ជាង​ ១០០ ​នាក់​បាន​នាំ​គ្នា​ជិះ​រថយន្ត​ ៦ ​គ្រឿង​ដើម្បី​ចូលរួម​ពិធី​សែនព្រេន និង​ជួយ​កាប់​ឫស្សី​ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ជូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ភូមិ​ក្បាល​រមាស​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ស្រុក​សេសាន​ឃាត់​រថយន្ត​ ១ ​គ្រឿង​មាន​ផ្ទុក​ពលរដ្ឋ​ ២៤ ​នាក់​នៅ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ក្បាល​រមាស និង​យក​ម៉ូតូ​ ១ ​គ្រឿង​របស់​តំណាង​សហគមន៍​លោក ដាំ សំណាង​កាលពី​វេលា​ម៉ោង​ ១ ​រសៀល​ម្សិលមិញ​។ នេះ​បើ​យោង​តាម​សហគមន៍​ក្បាល​រមាស​កញ្ញា ជឿន ស្រីមុំ​។

កញ្ញា​បញ្ជាក់​ថា​៖ «​គេ​ឃាត់​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​ពី​ម៉ោង​ ១ ​រសៀល​រហូត​ដល់​ម៉ោង​ ៤ ​ទើប​ដោះលែង​វិញ​។ ចោទ​ថា​ធ្វើ​អត់​មាន​ជូន​ដំណឹង​»​។ ​

ស្រីមុំ​បន្ត​ថា ​ពលរដ្ឋ​ដែល​ត្រូវ​ឃាត់​នោះ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ភូមិ​ក្បាល​រមាស​វិញ​ទេ ហើយ​ពួកគាត់​បាន​ត្រឡប់​ទៅ​លំនៅឋាន​ក្នុង​ខេត្ត​មណ្ឌលគិរី​វិញ​អស់​។ គម្រោង​ធ្វើ​ពិធី​សែនព្រេន និង​កាប់​ឫស្សី​នោះ គឺ​ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សាកល្បង​ចាប់​តាំងពី​ថ្ងៃ​ ១៥ ​ខែ​កក្កដា​មក​។ បន្ទាប់ពី​មាន​ការ​ឃាត់​នោះ​ពលរដ្ឋ​ប្រហែល​ ២០០ ​នាក់​បាន​នាំ​គ្នា​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​វិញ​។

សកម្មជន​បរិស្ថាន​ពី​អង្គការ​មាតា​ធម្មជាតិ​កំពុង​តែ​ចុះ​អង្កេត​ករណី​នេះ​បាន​ថត​វីដេអូ​សរុប​ជាង​ ១ ​ម៉ោង​ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​។

តាមរយៈ​វីដេអូ​នោះ​ឃើញ​ថា​ពលរដ្ឋ​ដែល​ភាគច្រើន​ជា​ស្ត្រី​នាំ​គ្នា​និយាយ​ខ្លាំងៗ​ដាក់​មន្ត្រី​អាវុធហត្ថ​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់​។

ពលរដ្ឋ​បាន​និយាយ​ខ្លាំង​ថា​៖ «​ពលរដ្ឋ​អត់​មាន​អាវុធ​មាន​តែ​ដៃ​ទេ​។ មិនមែន​យក​កាំភ្លើង​មក​ភ្ជង់​ពលរដ្ឋ​អ៊ីចឹង​ទេ វា​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ​បង​អើយ​»​។

ក្រុម​ពលរដ្ឋ​បាន​ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ ហើយ​ប្រគល់​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​វិញ​ផង​ដែរ​ដោយ​បាន​ចាត់ទុក​ការ​ចាប់​យក​ម៉ូតូ និង​រថយន្ត​នោះ​ថា​ជា​អំពើ​ប្លន់​។

លោក​ ម៉ែន គង់ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​កម្លាំង​អាជ្ញាធរ​បាន​ឃាត់​រថយន្ត​នោះ​ដើម្បី​សួរ​នាំ​ពី​គោលបំណង​ចូល​ទៅ​កាន់​ទី​នោះ​។ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ប្រាប់​ហើយ​ក៏​ត្រូវ​នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង​។

លោក ម៉ែន គង់ បាន​ថ្លែង​ថា​៖ «​យើង​គិត​ពី​សុវត្ថិភាព​របស់​គាត់​ព្រោះ​គាត់​អ្នក​ឆ្ងាយ​មិន​ដឹង​ភូមិសាស្ត្រ​ពេល​កំពុង​បិទ​ទ្វារ​ទឹក និង​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​មូលដ្ឋាន​។ បើ​គាត់​ជួប​បញ្ហា​ផ្សេងៗ​យើង​អន្តរាគមន៍​មិន​ទាន់​ទេ ព្រោះ​យើង​មិន​ដឹង​។ ​តែ​សួរ​នាំ​ចប់​ហើយ​ក៏​ឲ្យ​ពួក​គាត់​ទៅ​ផ្ទះ​វិញ​។ អត់​មាន​អី​ទេ​ចប់​ហើយ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s