សកម្មជនដីធ្លីស្នើ UN និងប្រទេសមហាអំណាចឲ្យតាមដានសវនាការអ្នកស្រី ទេព វន្នី

ប្រភព ៖ VOD

តំណាងពលរដ្ឋរងគ្រោះដីធ្លីសហគមន៍បឹងកក់ បានដាក់ញត្តិទៅអង្គការសហប្រជាជាតិ (UN) និងបណ្ដាស្ថានទូតនៃប្រទេសមហាអំណាចនានាប្រចាំនៅកម្ពុជា ដើម្បីស្នើឲ្យចូលរួមតាមដាននិងស្តាប់ក្នុងសវនាការលើករណីអ្នកស្រី ទេព វន្នី នៅសាលាឧទ្ធរណ៍ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។

នៅថ្ងៃអង្គារនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់បាននាំគ្នាដាក់នៅការិយាល័យឧត្តមស្នងការសហប្រជាជាតិ ស្ថានទូតជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និងស្ថានទូតអាមេរិក។

តំណាងសហគមន៍បឹងកក់អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិការិយាល័យអង្គការសហប្រជាជាតិថា ការចូលរួមឃ្លាំមើលរបស់អង្គការសហប្រជាជាតិពេលសវនាការនៅថ្ងៃទី២៧ ខាង​មុខនេះ វាជាភស្តុតាងមួយទៀត ដើម្បីឲ្យរដ្ឋាភិបាលពិចារណាក្នុងការផ្ដល់យុត្តិធម៌ឲ្យអ្នកស្រី ទេព វន្នី។ អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែឃុំខ្លួនអ្នកស្រី ទេព វន្នី ទាំងមិនមានកំហុសបន្តទៀត វានឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលនៅលើកឆាតអន្តរជាតិ។

អ្នកស្រីថា «រដ្ឋាភិបាលចាប់ផ្ដើមខ្មាស់គេដែលគាត់កំពុងយកប្រព័ន្ធតុលាការមកធ្វើបាប មកធ្វើទុក្ខបុកម្នុញប្រជាពលរដ្ឋគួរតែមានការដោះលែងអ្នកស្រី ទេព វន្នី នៅក្នុងថ្ងៃនោះ ព្រោះអីបើតាមនីតិវិធីគឺគាត់អត់បានធ្វើអីខុសដូចការចោទប្រកាន់ទេ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋនៅតំបន់បឹងកក់គាត់បានរងគ្រោះ។ ចឹងអ្វីដែលពួកខ្ញុំគិតថាការចូលរួមរបស់ពួកគាត់​វាមិនមានការដាក់សម្ពាធដល់ថ្នាក់ដឹកនាំទេ ប្រសិនជាថ្នាក់ដឹកនាំគ្មានចេតនាក្នុងការដោះលែង។ តែអ្វីដែលពួកខ្ញុំក្ដីរំពឹងបានសម្រាប់UNនេះថា គាត់គឺជាប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យ ចឹងគាត់នឹងយល់អ្វីគេថាសិទ្ធិមនុស្ស ចឹងប្រសិនបើតុលាការគាត់មានការគាបសង្កត់ឬមួយកាត់ទោសទៅតាម ឬក៏ខុសនីតិវិធី គាត់នឹងដឹងច្បាស់ហើយថាប្រទេសកម្ពុជាគាត់មានលទ្ធិប្រជាធិតេយ្យពិតប្រាកដរបៀបម៉េចគាត់ធ្វើបាបប្រជាពលរដ្ឋខ្លួនឯងរបៀបម៉េច»។

តំណាងការិយាល័យឧត្ដមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Galian Palehea ដែលចេញមកទទួលញត្តិ ថ្លែងថា ​កន្លងមកអង្គការសហប្រជាជាតិតែងតែតាមដានសំណុំរឿងអ្នកស្រី ទេព វន្នី ហើយនៅថ្ងៃទី២៧ ខាងមុខនេះ លោកស្រីនឹងទៅចូលរួមស្ដាប់សវនាការនោះដែរ។

លោកស្រីថា «ដូចលោកស្រីបានជម្រាបហើយថាការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺយើងឃ្លាំមើលសំណុំរឿងលោកស្រី ទេព វន្នី​ យ៉ាងជិតដិតបំផុត ហើយរាល់ពេលដែលមានការហែមកកាន់ការិយាល័យUN។ យើងនឹងស្វាគមន៍ ហើយតំណាងពីសេសអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាគាត់បានយកចិត្តទុកដាក់ពីបញ្ហានេះដែរ ហើយនៅថ្ងៃទី២៧ នេះ យើងនឹងទៅឃ្លាំមើលនៅសាលាឧទ្ធរណ៍ផងដែរ»។

នេះជាការទទួចជាលើកទី២ ហើយរបស់សកម្មជនដីធ្លី។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧កន្លងមក ក្រុមស្រ្តីជាសកម្មជនដីធ្លីទាំងនោះ ក៏បាននាំគ្នាដើរដាក់ញត្តិទៅសហភាពអ៊ឺរ៉ុប និងធនាគាពិភពលោកឲ្យជួយអន្តរាគមន៍ដោះលែង អ្នកស្រី ទេព វន្នី ផងដែរ។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៦ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s