សហគមន៍​ព្រែក​តាគង់​ជាង​១០០​នាក់​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​ក្រុង​សុំ​ដំណោះស្រាយ​ដីធ្លី

ប្រភព ៖ RFA

ប្រជា​សហគមន៍​ព្រែក​តាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ដើម្បី​ទាមទារ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាត់​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អ៊ីង ហូលឌីង (Ing Holding) និង​ចេញ​ពី​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់។

តំណាង​ពលរដ្ឋ​ម្នាក់ លោក អ៊ុំ ណារី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​ទាមទារ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ ដោយសារ​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​ឲ្យ​ខាង​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​តាំង​ពី​ខែ​មីនា តែ​រហូត​មក​ទល់​ពេល​នេះ សាលា​ក្រុង​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ជម្លោះ​ដីធ្លី​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ កក្កដា។

លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ញើ​ជូន​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា ក្រសួង​រៀបចំ​ដែនដី បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចុះ​ពិនិត្យ​ស្រាវជ្រាវ ក្រោយ​ពី​ពលរដ្ឋ​ស្នើសុំ​កាត់​ដី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍ ឃើញ​ថា​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការ​វិនិយោគ​ទីក្រុង​រណប​កាល​ពី​ឆ្នាំ​២០១១ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​ក្នុង​អាង​ស្ដុក​ទឹក​កំណត់​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល គឺ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ម្យ៉ាង​ទៀត សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​អភិវឌ្ឍន៍​ទីក្រុង​រណប​តំបន់​ជើងឯក និង​បង្កើត​ក្រុម​ការងារ​ចុះ​ស្រង់​ទិន្នន័យ​ក្បាល​ដី​អ្នក​កាន់​កាប់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​រួច​ហើយ ដើម្បី​ពិនិត្យ​ដោះស្រាយ ដូច្នេះ​ក្រសួង​រៀបចំ​ដែនដី បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ក្រុង​ជា​សមត្ថកិច្ច​ដោះស្រាយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s