ទាហានភូមិភាគទី៤រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋនៅខេត្ដសៀមរាប

ប្រភព ៖ VOD

យោធាយោធភូមិភាគទី៤ ប្រចាំការនៅទិសមុខ ស្ថិតនៅឃុំកន្ទួតស្រុកស្វាយលើ ខេត្ដ​សៀមរាប រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋ លួចយកសម្ភារៈ ​ព្រមទាំងប្រើហឹង្សា។

តំណាងពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត លោក ស៊ុំ សាយ ប្រាប់វីអូឌីនៅថ្ងៃទី២៦ខែកក្កដានេះថា ដំណាំដំឡូងមី របស់ប្រជាពលរដ្ឋជាច្រើនហិចតា ត្រូវបានក្រុមយោធាយោធភូមិភាគទី៤ ប្រចាំនៅតំបន់នោះ កាប់បំផ្លាញជាបន្ដបន្ទាប់ ដោយចោទពួកគាត់ថា បង្កបង្កើនផលលើ​ដី​របស់រដ្ឋខុសច្បាប់ ខណៈដែលអ្នកភូមិអះអាងថា ពួកគេរស់នៅលើដីនោះជាង១០ឆ្នាំមកហើយ។

លោកបន្ដថា ក្រុមយោធាទាំងនោះ មិនត្រឹមបំផ្លាញដំណាំកសិកម្មប៉ុណ្ណោះទេ ថែមទាំងបានប្រើហឹង្សា និងបាញ់គម្រាមអ្នកភូមិផដដែរ។

លោកបន្ដថា៖ «គេកាប់បាន គេនាំកូនចៅគេដើរប្រមូលដាក់ដុតទាំងអស់ ទាំងកូនចៅមេគេទាំងអស់កន្លងមក បានប៉ុន្មានថ្ងៃ ថ្ងៃទី៥ទី៦ គេចាប់មនុស្សមក​វ៉ៃទៀត បងចាប់ញិល ឡេងមួយ ចាប់ហង់ជ្រុនមួយចាប់វ៉ៃ។ ថា ដីនោះ ដីគេ ខ្ញុំមិនដែល​ឃើញផង មកនៅក្រោយប្រជាពលរដ្ឋទៀត»។

តំណាងពលរដ្ឋមួយរូបទៀត លោក ហង់ ជ្រុន ឲ្យដឹងថា លោកត្រូវបានក្រុមយោធាទាំងនោះវាយដំ និងបាញ់កាំភ្លើងគម្រាមជាច្រើនគ្រាប់ ប៉ុន្ដែគ្មានសមត្ថកិច្ច ឬអាជ្ញាធររកដំណោះស្រាយ ដល់ពួកគាត់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា ក្រុមទាហាន ក៏បានហាមឃាត់អ្នកភូមិមិនឲ្យបង្កបង្កើនផលលើដីជម្លោះ ព្រមទាំងលួចទ្រព្យសម្បត្ដិពលរដ្ឋនោះផងដែរ ដែលលោកថា ទាហានទាំងនោះ បង្ខំឲ្យពួកគាត់ទៅកាប់យកដីព្រៃនៅកន្លែងផ្សេង។ លោកថា ពួកគាត់កំពុងព្រួយបារម្ភពីការខ្វះខាតស្បៀង ចិញ្ចឹមជីវិតនាពេលខាងមុខនេះ។

លោកបន្ដថា៖ «គេមិនឲ្យធ្វើមិនឲ្យអីដីហ្នឹង នៅស្រពិច​ស្រពិល ដីគ្មានបានធ្វើស្រូវអង្ករតែទាហានគេធ្វើបាន ប៉ុន្ដែពួកខ្ញុំ គេមិនឲ្យធ្វើ គេគម្រាមមិនឲ្យធ្វើ ពីរឿងមិនឲ្យធ្វើ លើដីខ្ញុំគេថាដីរបស់គេ គេចាប់ចងគេយកកាំភ្លើងមកវ៉ៃ»

វីអូឌី នៅមិនទាន់អាចទាក់ទង មេបញ្ជាការយោធភូមិភាគទី៤ លោក ជា ម៉ន ដើម្បីសុំឆ្លើយការឆ្លើយតបករណីចោទប្រកាន់នេះបាននៅឡើយទេ។

អ្នកនាំពាក្យសាលាខេត្ដសៀមរាប លោក លី សំរិទ្ធិ មានប្រសាសន៍ថា លោកមិនទាន់ទទួលដំណឹងពីការប្រើហឹង្សា និងការកាប់បំផ្លាញដំណាំពលរដ្ឋនៅឡើយទេ ប៉ុន្ដែលោកថា ​ជម្លោះដីធ្លីនៅតំបន់ស្រុកស្វាយលើ លោក ធ្លាប់បានដោះស្រាយបានមួយចំនួនហើយ និងមួយចំនួនទៀតមិនទាន់មានដំណោះស្រាយ។

លោកបន្ដថា៖«បាទហើយ យើងក៏ធ្លាប់បានសម្របសម្រួលជាមួយគ្នាដែរ ជាមួយអ្នកគ្រប់គ្រងនៅទីនោះ​ ជាមួយអង្គភាពយោធភូមិភាគទី៤ ហើយដោះស្រាយបញ្ហាបានមួយចំនួនហើយ»

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អាដហុកខេត្ដសៀមរាបលោក ច័ន្ទ ចំរើន មានប្រសាសន៍ថា តាមការអង្កេតកន្លងមក ជម្លោះដីធ្លីនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ និងពួកគាត់ធ្លាប់បានស្វែងរកដំណោះស្រាជាច្រើនស្ថាប័ន ប៉ុន្ដែគ្មានប្រសិទ្ធិភាព។

លោកបន្ដថា ពលរដ្ឋនៅតំបន់នោះ បានតាំងទីលំនៅមុនយោធា ដែលលោកថា អាជ្ញាធរគួរដោះស្រាយជួនពួកគាត់ដោយសន្ដិវិធី។ លោកបានហៅការការប្រើហឹង្សា និងការបំផ្លាញដំណាំពលរដ្ឋនោះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s