សហគមន៍ស្នើអាជ្ញាធរពន្យល់ពីគម្រោងអភិវឌ្ឍទីក្រុងរណប ដោយ​បារម្ភការ​បណ្តេញ​ចេញ

ប្រភព ៖ VOD

ប្រជាពលរដ្ឋជាង១០០នាក់ មក​ពីសហគមន៍ចំនួនពីរបានប្រមូល​ផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដោយ​ថា​​ទាម​ទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់​​ឲ្យ​ច្បាស់​ពី​គម្រោង​​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​​តំបន់​​នោះ ខណៈពួកគេ ព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ​ដូច​សហគមន៍​ដទៃ។

ប្រជាសហគមន៍ទំាងនោះរួមមាន សហគមន៍ខ្វា និងសហគមន៍ព្រែកតាគង់១។

ដើរចេញពីខ្លោងទ្វារសាលារាជធានីភ្នំពេញ តំណាងសហគមន៍ព្រែកតាគង់១ អ្នកស្រី ជា ស៊ន បានថ្លែង​ប្រាប់​​អ្នក​សារព័​ត៌មានថា​ មន្ត្រី​ស្ថាប័ន​នេះ​បាន​​​សន្យាជាមួយប្រជាសហគមន៍ទំាងពីរថា និងជួយ​ដោះ​ស្រាយ​​បញ្ហានេះ​ជូនប្រជាពលរដ្ឋដែល​រង​ការ​ប៉ះ​ពាល់​នៅតំបន់នោះ​ មុនបោះឆ្នោតឆ្នាំ២០១៨។ ករណីនេះ​អ្នកស្រីថា នឹងរងចំាកា​រ​ឆ្លើយ​តបជា​វិជ្ជ​មាន​នៅ​ពេល​ឆាប់ៗខាងមុខនេះ ដោយថាបើពុំដូច្នេះពួកគេនិង​ត្រឡប់​មក​ម្តងទៀតនៅថ្ងៃទី១៥ ​ខែ​សីហា​។​

អ្នកស្រីនិយាយថា«ថ្ងៃ១៥ ខែ៨ [សីហា]និងឡើងមក​ទៀតដើម្បីសួរដំណឹង​រឿង​ហ្នឹង​ដល់ណាហើយ ដែល​​​គាត់មានចំណាត់ការ តើវាដល់ណាហើយ ដែលឲ្យពួកខ្ញុំចំា ចង់អភិវឌ្ឍនៅនឹងកន្លែង របោះប្រជាជននៅតែរបោះប្រជាជន ដីក្រុម​ហ៊ុន ING របស់ឯងប៉ុន្មាន ប៉ុណ្នឹង​ទៅ​ ខ្វៀលដីប្រជាជន​ឲ្យមកវិមក​ចិត្ត​​ចង់បានអញ្ចឹង​ ដើម្បីឲ្យបានរស់នៅទីក្រុងនិងគេ អ្នកក្រក៏អាចរស់នៅទីក្រុងបានដែរ»

រីឯតំណាង​សហគមន៍ខ្វា លោក ម៉ៃ ឃីម​ បានរៀប​រាប់ថា ដើមចមដែលនាំឲ្យប្រជាសហគមន៍មក​សាលា​រាជ​​ធានី​​ភ្នំពេញនៅថ្ងៃទី២៥ខែកក្កដានេះ ដោយថារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់​ លោក ជា សុផារ៉ា បាន​ចាលើលិខិតមួយឲ្យសាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ​រឿងនេះ​។

លោក ឃីម បង្ហាញការព្រួយបារម្ភថា បើអាជ្ញាធរមិនដោះស្រាយបញ្ហានេះជូនពួកគេទេ នោះធ្វើឲ្យពលរដ្ឋ​ ព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ ​ដូច​សហគមន៍​ដទៃ ក្រោមគម្រោងអភិវឌ្ឍទីក្រុងរណប របស់​ក្រុម​​ហ៊ុន ING HOLDING។

លោកនិយាយថា«អភិវឌ្ឍកន្លែងណា គឺទឹកភ្នែករាស្ត្រ យំស្រែក មានតែបង្ខិតបង្ខំ គំរាមកំហែងប៉ុណ្ណោះ ពលរដ្ឋបារម្ភកន្លែងហ្នឹង ហើយមិនអាចប្រកែកបានទេ​ ជាការពិតអត់និយាយបំភ្លើស​ រដ្ឋាភិបាល និង​អាជ្ញាធរត្រូវ​ទទួលស្គាល់កន្លែងហ្នឹងមួយ ថាត្រូវ​ដោះស្រាយឲ្យពលរដ្ឋ ព្រោះអាជ្ញាធរ បើយើង​ដឹងច្បាស់ គឺ​ជាអ្នកដោះស្រាយបញ្ហាឲ្យពលរដ្ឋ សម្រួលទុកលំបាករបស់ពលរដ្ឋ មិនមែនឲ្យទៅអភិវឌ្ឍតែក្រុមគ្នា ឯងហើយបំពានពលរដ្ឋម្ចាស់ស្រុក រំលោភដីធ្លីទេ»

ប្រជាសហគមន៍ទាំងពីរនេះ ស្នើឲ្យរដ្ឋាភិបាល​កាត់ដី​របស់ពួក​គេចេញ​ពីគម្រោង​អភិវឌ្ឍន៍​ទីក្រុងរណប ខណៈដែលក្រុមហ៊ុននៅ​តែបន្តបូមខ្សាច់ចាក់នៅតំបន់នោះ​ ជាបន្តបន្ទាប់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានអះអាងថា សាលារាជធានីកំពុង​ឲ្យក្រុម​​ការងារ​ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងការប៉ះពាល់ ដើម្បីដោះស្រាយជូនពលរដ្ឋទំាងនោះ​។

លោកមានប្រសាសន៍ថា«យើងកំពុងតែជំរុញឲ្យខាងអាជ្ញាធរ​របស់យើង ចុះទៅធ្វើបច្ចុប្បន្នភាព ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹង ទីពីរមន្ត្រីជំនាញបច្ចេកទេស​គាត់ក៏ចុះទៅធ្វើការងារវាស់វែងកំណត់​ទ្រូងថាតើងអាង​ស្តុបទឹកទំហំប៉ុន្មាន គម្រោង​អភិវឌ្ឍទំហំប៉ុន្មាន ហើយប្រជាពលរដ្ឋដែល​គាត់មាន​ពាក្យបណ្តឹងស្ថិតនៅត្រង់កន្លែងណា​ ទាល់តែយើងបានព័ត៌មានទំាងអស់ចប់សព្វគ្រប់ ទើបយើងពិភាក្សា​អំពីយន្ត​កា​រក្នុងការដោះស្រាយ​ បើសិនជាមិនពាក់ព័ន្ធទេ យើងអាចពិនិត្យក្នុងការ ផ្តល់លទ្ធ​ភាពចុះ​បញ្ជីជូន​ពួកគាត់ ហើយ​បើសិនជាគ្រួសារ​ណា ឬក៏អ្នកណាដែលមានការពាក់ព័ន្ធ​ យើងនិងពិនិត្យដោះ​ស្រាយ​ក្នុងផលប៉ះពាល់​ ឬក៏ពិភាក្សាគ្នារកដំណោះស្រាយ​ជាមួយពួកគាត់ដែរ»

នាយកអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី គំាទ្រនឹងមន្ត្រីសាលារាជធានីដែលចុះធ្វើកិច្ចការនេះ ប៉ុន្តែ​លោកថា​បើមិនដោះស្រាយ​ឲ្យមានតម្លាភាពទេ និងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល​។

លោកយល់ថា«វាអាចប៉ះពាល់ហើយ ប្រសិនបើបញ្ហាដែលប្រជាពលរដ្ឋប្រឈមមិនអាច​ដោះស្រាយ​បាន ហើយសាលារាជធានីគួរតែធ្វើការពន្លឿននូវ​បញ្ហា​ដែលកើតឡើង ដូចជា កន្លងមក​ខាងអភិបាល​ក៏មានការ សន្យា​ថា​និងធ្វើឲ្យលឿន ថ្មីៗក៏គាត់បានលើកឡើងថានឹងធ្វើឲ្យចប់មុនបោះឆ្នោតជាតិខាងមុខ​ អញ្ចឹងមិន​បាន​ដូចអ្វី​ដែលគាត់សន្យាប្រជាពលរដ្ឋ​ប្រាកដជាធ្វើការវិនិច្ឆ៏យហើយ​»

ប្រជាពលរដ្ឋមានការព្រួយបារម្ភពីគម្រោងអភិវឌ្ឍរបស់​ក្រុម​ហ៊ុន ING HOLDING នៅ​ក្នុង ភូមិ​ព្រែក​តា​គង់១ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ​ដង្កោ​រាជធានីភ្នំពេញ ​ដែលមានព្រំប្រទល់ជាប់គ្នា។ ពួកគេថា កន្លងទៅការ​អភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​​ការ​បណ្ដេញ​​​ពល​រដ្ឋ​ចេ​ញពីលំនៅឋាន មានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុក​ចាប ដោយ​បើក​ផ្លូវ​​​ឲ្យ​ក្រុ​មហ៊ុ​ន​ចូល​អភិ​វឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s