គ្រួសារ​មួយ​មាន​បញ្ហា​ទំនាស់​ដីធ្លី សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​អន្តរាគមន៍

ប្រភព ៖ កោះសន្តិភាព

ការ​អនុវត្តន៍​សាលដីកា​តុលា​កំពូល​រុះរើ​ផ្ទះ និង​រឹបអូស​យក​ដី​១​គ្រួសារ​ថា គាត់​រស់នៅ​ពី​ឆ្នាំ​១៩៧៩ សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដែល​មន្ត្រី​សាលាដំបូង​ខេត្ត​ចុះ​ធ្វើការ​អនុវត្តន៍​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ឈ្មោះ ស៊ុម ទូច អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី និង​ឈ្មោះ វួ​ច នី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​ថា ដី​ដែល​មន្ត្រី​តុលាការ​ខេត្តបន្ទាយមានជ័យ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​លេខ​៥២៥​នេះ គឺជា​ដី​របស់​គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ មក​ម្លេះ​ដែល​មាន​ផ្ទៃដី​បណ្តោយ​ប្រវែង​២០​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ ដែល​ម្តាយ​ខាង​ប្តី​ឈ្មោះ ស៊ុម វឹក មុន​ស្លាប់ បាន​បាន​ប្រគល់​ប្តី​របស់​ឈ្មោះ ស៊ុម ទូច កាន់កាប់​រស់នៅ​រហូត​មានកូន​ពូន​ជា​ចៅ​មាន​ចំនួន​១០​នាក់ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​.​ឃុំ​។

ឈ្មោះ ស៊ុម ទូច បាន​បញ្ជាក់​ថា ក្រោយមក​ឈ្មោះ ឡេ​ង ហូ​យ ភេទ​ស្រី រស់នៅ​ភូមិ​ជាមួយ​គ្នា​(​អ្នកមាន​លុយ​មាន​អំណាច​) បាន​ប្តឹង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចោទ​ថា រំលោភ​រស់នៅ​លើ​ដី​របស់​ឈ្មោះ ឡេ​ង ហូ បាន​កាត់​ឲ្យ​គ្រួសារ​គាត់​ចាញ់ក្តី​។​ដោយ​ភាព​អយុត្តិធម៌​ប្តឹង​ទៅ​តុលាការ​ឧទ្ទ​រណ៍​កាត់​ឲ្យ​ឈ្មោះ ស៊ុម ទូច អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី និង​ឈ្មោះ វួ​ច នី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​ឈ្នះក្តី ហើយ​ឈ្មោះ ឡេ​ង ហូ មាន​លុយ​ប្តឹង​ទៅ​តុលា​កំពូល​បាន​បង្វិល​សំណុំរឿង​មក​តុលាការ​ឧទ្ទ​រណ៍​កាត់​លើក​ទី​២​ឲ្យ​គ្រួសារ​ឈ្មោះ ស៊ុម ទូច ឈ្មោះ វួ​ច នី ចាញ់ក្តី​តុលាការ​កំពូល​បាន​ចេញ​សាលដីកា​លើក​ទី​១ និង​ទី​២ ដោយ​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ផ្អាក​ការ​អនុវត្ត​រហូត​លើក​ទី​៣ បាន​អនុវត្ត​រុះរើ​ផ្ទះ និង​រឹបអូស​យក​ដី​ប្រគល់​ជូន​ឈ្មោះ ឡេ​ង ហូ​។

ឈ្មោះ ស៊ុម ទូច ត្រូវជា​ប្តី​ឈ្មោះ វួ​ច នី បាន​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សុំ​ជួយ​អន្តរាគមន៍​បាន​ដី​មក​វិញ​ព្រោះថា ដី​របស់​គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ មូលហេតុ​អី​អ្នកមាន​លុយ​និង​អំណាច​រំលោភ​យក​ដី​គាត់​ដោយ​ភាព​អយុត្តិធម៌​បំផុត​។ ទាក់ទិន​ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​នេះ​អ្នក​យក​ព័ត៌មាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ ឡេ​ង ហូ ដែរ​តែ​មិន​អាច​ទំនាក់ទំនង​បាន​តែ​មន្ត្រី​សាលាដំបូង​ខេត្ត​បាន​ប្រាប់​ថា នេះ​ជា​ការ​អនុវត្តន៍​សាលដីកា​លេខ​៥២៥ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០០៩ ដែល​ចុះ​អនុវត្ត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​តែ​ប៉ុណ្ណោះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s