សាលាឧទ្ធរណ៍​ពន្យារ​ពេល​ប្រកាស​សាលដីកា​ករណី​អ្នកស្រី ទេព វន្នី ទៅ​ខែ​ក្រោយ

ប្រភព ៖ RFA

ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ពន្យារ​ពេល​ប្រកាស​សាលដីកា ទៅ​ខែ​ក្រោយ​គឺ​ថ្ងៃ​ទី៨ ខែ​សីហា លើ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។

ការ​ប្រកាស​ពន្យារ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី២៧ កក្កដា លើ​បណ្ដឹង​ជំទាស់​របស់​អ្នកស្រី ទេព វន្នី ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ចំណែក​នៅ​ខាង​ក្រៅ​របង​នៃ​សាលាឧទ្ធរណ៍ ពលរដ្ឋ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ដោយ​សារ​ដី​ធ្លី ប្រមាណ​១០០​នាក់ មក​ពី​សហគមន៍​បុរីកីឡា ភ្នំបាត បឹងកក់ និង​សហគមន៍​ឡពាង​ពី​ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​លើក​បដា​តវ៉ា ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី ទេព វន្នី។

កាល​ពី​ថ្ងៃទី២៣ កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ តាម​មាត្រា​ ២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s