ក្រុមអង្គការអំពាវនាវឲ្យទម្លាក់បទចោទលើ អ្នកស្រី ទេព វន្នី​ ខណៈសាលា​ឧទ្ធរណ៍បើកសវនា​ការ

ប្រភព ៖ VOD

ក្រុ​មអង្គការសង្គមស៊ីវិលអំ​ពាវនាវឲ្យសាលាឧទ្ធរណ៍ ទ​ម្លាក់បទចោទលើសក​ម្មជ​ន​​​​​​​​ដី​​​​ធ្លី​​​​​​​​ដ៏​លេ​ចធ្លោ​ម្នាក់ នៅ​តំ​ប​ន់​​​បឹ​​​ងកក់គឺអ្នកស្រី ទេព វន្នី ដោយ​ថា សាលក្រ​មផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ កន្លងទៅ​ថា​ «ជា​ចេ​​តនានយោបាយ ប្រឆាំងនឹងសំឡងអ្នករិះគន់»។

ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងចំពេលដែលអ្នកស្រី ទេព វន្នី ត្រូវចូលខ្លួនទៅការ​ពារ​បណ្តឹ​ងទា​​ស់ នៅសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ខែកក្កដានេះ ប្រឆាំងនឹងសាលក្រមតុលាការជាន់ទាប។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គជប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

ប៉ុន្តែនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ពីបទ​ប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថា​នទម្ង​ន់ទោស និង​ផ្ត​​​​​ន្ទាទោសដាក់ពន្ធ​នាគា​រ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់៥លានរៀល និងបង្កា​ប់ឲ្យ​បង់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ​​ចំនួ​ន៩​​លានរៀល។

សេចក្តីថ្លែងការណ៍រួម របស់អង្គការនិងសមាគម ចំនួន២៧ ចុះថ្ងៃទី២៦ខែកក្កដា បានចាត់ទុកថា សាល​ក្រម​ចោទប្រកាន់នោះ មិនបានផ្តល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី ទេ ដោយថា សកម្មជនរូបនេះបានរ​ងរបួសដោយការបង្ក្រាប ពីសំណាក់​កងក​ម្លាំង​សមត្ថ​​កិច្ចរដ្ឋាភិបាល ជិតផ្ទះនាយករដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍ដដែលលើកឡើងទៀតថា សវនាការនៅសាលាដំបូងមិនបានអនុឡោ​មតាមបទដ្ឋា​នអន្តរជាតិ ទាក់ទិននឹងសិទ្ធិទ​ទួល​បា​នការជំនុំ​ជម្រះដោយស្មើភាពគ្នានោះទេ ដោយថាពុំមាន​ភស្តុតា​ង​ជាក់​​​លា​ក់ណាមួយ សម្រា​ប់បញ្ជា​ក់​ពី​ប​ទចោទលើអ្នកស្រី ទេព វន្នី ឡើយ ហើយថា ក៏ពុំឃើញដើមបណ្តឹង ឬ​សា​ក្សីដាក់បន្ទុ​កបានផ្ត​ល់សក្ខី​កម្ម​ផ្ទាល់​មាត់ក្នុងសវនាកាទាំងពីរលើកនោះដែរ ។

ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ការចាប់ខ្លួន អ្នកស្រី ទេព វន្នី ថាទំនងជាហេតុផលនយោបាយ ក្នុងការប៉ុ​នប៉​​ង​​រឹត​​ត្បិតសេរីភាពបញ្ចេញមតិសំឡេងអ្នកជំទាស់ ដោយថា អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លី និងអ្ន​ក​កា​​​រពា​រសិទ្ធិមនុស្ស។

អ្នកនាំពា​​ក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយករណីនេះទេ ដោយអះអាងថា លោ​កមិនទាន់បានមើលសេចក្តីថ្លែងការណ៍នេះនៅឡើយ។

លោកថា៖ «អាហ្នឹងទុកលទ្ធភាពឲ្យចៅក្រមនិងក្រុមប្រឹក្សាជំនុំជម្រះរបស់​សាលាឧទ្ធរណ៍ដេ​ញដោ​លទៅ​លើ​ករណីហ្នឹងសិន មិនដឹងថាគាត់សម្រេចថាយ៉ាងម៉េច​ទៅលើករណីហ្នឹង ខ្ញុំមិនដឹងដែរបាទ»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះ ចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម។ ការដែលតុលាការបង្គាប់ឲ្យឃុំខ្លួន ជា​​​លើ​កទី៣នេះ អ្នកស្រីទេព វន្នី បានរស់នៅក្នុងពន្ធជិតមួយឆ្នាំ គិតត្រឹមថ្ងៃទី២៧ខែកក្កដានេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក បណ្ឌិត​ មាន នី លើកឡើងថា ការចាប់ខ្លួនអ្នកស្រី ទេព វន្នី លោកថាអាចដោយសារដ្ឋាភិបាល មិនចង់​ឲ្យមានការធ្វើ​​យុទ្ធ​នាកា​រថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនោះ ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ករណីចាប់​ឃុំខ្លួ​នមន្ត្រី​​សង្គ​មស៊ីវិល នាពេលកន្លងទៅ។

លោក មាស នី យល់ថា បើមានការទម្លាក់បទចោទ​លើ អ្នកស្រី ទេព វន្នី លោកថា អាចជា ការជួ​យលើ​កមុខមាត់រដ្ឋាភិបាលឡើងវិញ។

លោកថា៖ «ខ្ញុំគិតថាបើទោះបីខ្ញុំមិននិយាយ ក៏ក្រសួងយុត្តិធម៌ក៏បានបាននិយាយនៅពេលថ្មីៗនេះហើយដែរ ថាប្រព័ន្ធយុត្តិធម៌មានបញ្ហាច្រើនដែលត្រូវកែតម្រូវ។ អញ្ចឹងរឿងទាំងអស់ដែលយើងធ្លាប់ឃើញកន្លងមកហើយនេះគឺសុទ្ធតែបានបង្ហាញពីភាពស្រពិចស្រពិល ទៅលើឯករាជ្យភាព របស់ប្រព័ន្ធតុលាការ»។

ទោះជា​យ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល អះអាងថា ការតវ៉ាដោយ​សន្តិវិធីនិងសេ​រីភាពបញ្ចេ​ញមតិមិ​នមែនជាបទល្មើនោះទេ និងថាអ្នកការពារសិទ្ធិ​មនុស្សមិនត្រូ​វបានដាក់​ទោ​ស​ដោយសា​រតែអនុវ​ត្តសិទ្ធិភា​ពមូលដ្ឋានដោយសន្តិវិធីនោះឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s