រដ្ឋាភិបាល៖ ២៩កក្កដាឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦

ប្រភព ៖ VOD

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ នៃរដ្ឋសភា នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាន។

បើតាមសេចក្ដីប្រកាសដដែលនេះ រាជរដ្ឋាភិបាលបញ្ជាឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ អនុវត្តសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

ដោយឡែក គ.ជ.ប ក៏បានប្រកាសនឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ពោលគឺធ្វើឡើង ឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

កាលពីបោះឆ្នោតអាណត្តិទី៥ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដោយពលរដ្ឋគ្រប់អាយុ បានទៅបោះឆ្នោតចំនួន៩,៦៧លាននាក់។ ក្រោយបោះឆ្នោតកាលនោះ គណបក្សធំៗចំនួនពីរ បានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភា ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ចំណែក គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្ដែក្រោយប្រកាសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ កាលនោះ គណបក្សសង្គ្រោះជាតិ បានដឹកនាំមហាបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលនោះ ដោយគណបក្សប្រឆាំងចោទថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងទទូចឲ្យមានស៊ើបអង្កេត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s