HRW រិះគន់ភាពយន្តពីសម័យខ្មែរក្រហម​ផលិតដោយលោកស្រី Angelina Jolie

ប្រភព ៖ VOD

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(​HRW) រិះគន់ខ្សែភាពយន្តស្តីពីស្ថានភាពនៅក្នុងសម័យខ្មែរក្រហមដែលផលិតដោយតារាល្បីរបស់សហរដ្ឋអាមេរិកថា បានយកកម្លាំងយោធពលខេមរភូមិន្ទទៅថតជាមួយដោយលោកចោទថា កម្លាំងប្រដាប់អាវុធ​ទាំងនេះបច្ចុប្បន្នសិ្ថតក្រោមគណបក្សកាន់អំណាចនិងបានរំលោភសិទ្ធិមនុស្សផ្សេងៗ។

ភាពយន្តស្តីពីស្ថានភាពជីវិតនៅក្នុងសម័យខ្មែរក្រហម​ដែលផលិតដោយតារាល្បីឈ្មោះអាមេរិក​លោកស្រី Angelina Jolie មានចំណងជើងថា «ដំបូងគេសម្លាប់ឪពុកខ្ញុំ»។ រឿងនេះ​​លោកស្រី Angelina Jolie គ្រោងនឹងយកទៅដាក់ប្រកួតប្រជែងពានរង្វាន់ Oscar នៅឆ្នាំ២០១៨ ជាពានរង្វាន់សម្រាប់អ្នកមានស្នាដៃផ្នែកសិល្បៈ និងបច្ចេកវិទ្យាក្នុងភាពយន្តរបស់អាមេរិក​។​

លោក Brad Adams នាយកប្រតិបត្តិអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ថ្លែងប្រាប់ទស្សនាវដ្តី New York Magazine កាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញថា ការដែលយកទាហានពីកងយោធពលខេមរភូមិន្ទទៅថតជាមួយនោះ ជារឿងមិនត្រូវ ខុសបច្ចេកទេសនៃការផលិត និងមិនមានសីលធម៌វិជ្ជាជីវៈ។ លោកបន្តថា កងទ័ពបច្ចុប្បន្នកំពុងស្ថិតនៅក្រោម​ឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានយកប្រើប្រាស់ក្នុងការដាក់គំនាបលើបក្សសង្គ្រោះជាតិជាបក្សប្រឆាំង ការបង្ក្រាបលើកម្មករតវ៉ាដើម្បីតំឡើងប្រាក់ឈ្នួលកាលពីឆ្នាំ២០១៤ និង ការបង្ក្រាបការតវ៉ាផ្សេងៗជាដើម៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s