លោក សុន ឆ័យ គ្រោង​ដាក់​លិខិត​១​ច្បាប់​ទៀត​ទៅ​ក្រសួង​រ៉ែ​រឿង​អាជីវកម្ម​ខ្សាច់​នៅ​កោះកុង

ប្រភព ៖ RFA

ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ គ្រោង​ដាក់​លិខិត​ដាច់​ដោយឡែក​មួយ​ច្បាប់​ទៀត​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​បកស្រាយ​ជុំវិញ​រឿង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​មួយ​ចំនួន នៅ​តែ​មាន​សកម្មភាព​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង។ ពលរដ្ឋ​នៅ​មូលដ្ឋាន​អះអាង​ថា ពិត​ជា​នៅ​មាន​ក្រុមហ៊ុន​ខ្នាត​ធំ​ខ្លះ កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​មែន ហើយ​ពួក​គេ​ស្នើ​ឲ្យ​ក្រសួង​ចុះ​ទៅ​ពិនិត្យ​រឿង​នេះ​ដោយ​ផ្ទាល់។

បន្ទាប់​ពី​ខកខាន​មិន​បាន​ទទួល​ការ​ឆ្លើយតប​ពី​ក្រសួង​រ៉ែ និង​ថាមពល រឿង​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​បរទេស​នោះ ពេល​នេះ​លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា កំពុង​រៀបចំ​លិខិត​មួយ​ច្បាប់​ទៀត​ដាក់​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​ក្រសួង​ជំនាញ​មួយ​នេះ​បំភ្លឺ​រឿង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​សារាចរ និង​ប្រកាស​ស្ដីពី​ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្ត​កោះកុង។

លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា លោក​មាន​គម្រោង​ធ្វើ​បែប​នេះ ដោយសារ​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​មួយ​ចំនួន នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ជាពិសេស​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង​នៅ​តំបន់​កោះ​ស្មាច់ ដែល​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ៖ «»។

លោក សុន ឆ័យ បញ្ជាក់​ថា លិខិត​ថ្មី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ហត្ថលេខា រួច​បញ្ជូន​បន្ត​ទៅ​ក្រសួង​រ៉ែ និង​ថាមពល។ លោក​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅ​ខេត្ត​កោះកុង បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច ដូច្នេះ​នេះ​ជា​រឿង​ចាំបាច់​ត្រូវ​តែ​តាមដាន៖ «»។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ដោយ​មន្ត្រី​ខ្លះ​ជាប់​រវល់​ប្រជុំ និង​ខ្លះ​ទៀត​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​បាន​បញ្ជាក់​ពេល​ក្រសួង​ចេញ​ប្រកាស​ថា ក្រុមហ៊ុន​ណា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​នាំ​ចេញ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​អាជីវកម្ម​ទាញ​យក​ខ្សាច់​ខ្នាត​ធំ ត្រូវ​បាន​ហាមឃាត់​ស្ទើរ​តែ​ទាំងស្រុង​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង។

តំណាង​ក្រុម​ស្ត្រី​នៃ​សហគមន៍​កោះ​ស្រឡៅ លោកស្រី ម៉ូត សុផា អះអាង​ប្រាប់​អាស៊ីសេរី​ថា កាល​ពី​ថ្ងៃ​ទី​២០ កក្កដា លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត បាន​ទៅ​ដល់​តំបន់​កោះ​ស្មាច់ និង​បាន​ឃើញ​ការដ្ឋាន​លាង​ខ្សាច់​នៅ​ទីនោះ​កំពុង​ធ្វើ​សកម្មភាព​ដូច​ធម្មតា ដោយ​មាន​ទាំង​គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​មួយ​ចំនួន​ផង។

លោកស្រី​អះអាង​ថា ក្រុម​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ និង​សកម្មជន​បរិស្ថាន នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ថា តើ​ការដ្ឋាន​នោះ​នៅ​មាន​សកម្មភាព​ទៀត​ឬ​អត់?៖ «»។

លោកស្រី ម៉ូត សុផា និង​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ ដោយ​ប្រមូល​យក​គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​ចេញ​ពី​តំបន់​នោះ​ឲ្យ​អស់​តែ​ម្តង ដើម្បី​ពួក​គាត់​មាន​ឱកាស​ស្ដារ​ជីវភាព​រស់នៅ​ឡើង​វិញ ក្រោយ​ពី​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s