គ្រោះ​​ជំនន់ទឹកភ្លៀង​នៅ​ក្រចេះ.. មនុស្សម្នាក់​បានស្លាប់ និង

ប្រភព ៖ កោះសន្តិភាព

​បើតាម​អាជ្ញាធរ​ខេត្តក្រចេះបាន​ឱ្យ​​ដឹង​ថា ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ដែល​បាន​បង្ក​ការ​ជន់​លិច​​យ៉ាង​គំហុក​ ក្នុង​អំឡុង​ចុងខែ​កក្កដា​នេះ បើ​ទោះជា​កម្ពស់​ទឹក​មិន​ទាន់​ជន់​លិច​​ដល់​កម្រិត​​ប្រកាស​អាសន្នបែប​ណា​ក្តី តែ​ក៏​​​បង្ក​ផល​ប៉ះពាល់​តិចតួច​ដល់​វិស័យកសិកម្ម វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន ក៏​ដូច​ជា​វិស័យ​សង្គមកិច្ច​មួយ​ចំនួន​ក្នុង​ខេត្ត និង​បង្ក​ឲ្យ​មាន​បុសរ​ម្នាក់​បាន​ស្លាប់​ផង​ដែរ។ ​

បើ​តាម​របាយការណ៍​របស់​គណៈក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត បានបង្ហាញ​​​​ថា ក្នុង​អំឡុង​រយៈពេល​៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ​ដល់​ថ្ងៃ​ទី​៣១ កក្កដា គ្រោះ​ទឹក​ជំនន់​ទន្លេ​មេ​គ​ង្ក និង​ជំនន់​ទឹកភ្លៀង បាន​បង្ក​​ការ​ប៉ះពាល់​វិស័យ​កសិកម្ម សន្ទូង​ស្រូវ​​វស្សា ចំនួន​ជាង​១​ពាន់​​៥​ហិ​កតា នៅ​លើ​បណ្តា​ឃុំ​-សង្កាត់​ចំនួន​៣២ តាម​បណ្តា​ស្រុក-ក្រុង​ទូ​ទាំងខេត្ត និង​ប៉ះពាល់​ដំណាំ​រួម​ផ្សំ​ជាង​១​ពាន់​៥​រយ​ហិ​កតា​នៅ​លើ​បណ្តារ​ឃុំ-សង្កាត់​ចំនួន​៣២ និង​ជម្លៀស​សត្វពាហនៈ​គោ-ក្របី​ចំនួន​ជាង​៣​ពាន់​ក្បាល​ ​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព ​។

ក្រៅពី​នោះ​ ក៏​បាន​បង្ក​ការ​ប៉ះពាល់​ដល់​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន​តាម​បណ្តាស្រុក​-ក្រុង ដោយ​បាន​លិចលង់​ផ្លូវជាតិ​៦​កន្លែង​​ចំនួន​ជាង​៤​ពាន់​ម៉ែត្រ​នៅ​តាម​ស្រុក​២​និង​ឃុំ​២ ដែល​មា​នទី​តាំងនៅ​ប្រ៉​ប​តាម​មាត់ទន្លេ និង​លិចលង់​ផ្លូវលំ​តាម​ជនបទ​ចំនួន​២៨​ខ្សែប្រវែង​ជាង​​៤​ម៉ឺនម៉ែត្រ​ លិចលង់​ប្រ​ព័​ន្ធ​ធារាសាស្ត្រ​​៥៧​កន្លែង ប្រវែង​ជាង​៨​ម៉ឺនម៉ែ​ត្រ ​។ ប៉ះពាល់​វិស័យ​សង្គមកិច្ច មាន​សាលារៀន​ចំនួន​៤៤​សាលា​​បាន​លិចលង់  ក្នុង​នោះ​មាន​២៨​សាលា​បាន​ផ្អាក​ការ​សិក្សា​ ប៉ះពាល់​ផ្ទះ​សម្តែង​ចំនួន​ជាង​២​ពាន់​ខ្នង និង​ជម្លៀស​ប្រជា​ពលរដ្ឋ​ចំនួន​ជិត​១​០០​គ្រួសារ ​។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា មាន​បុរស​ម្នាក់​វ័យ​៥៣​ឆ្នាំ រស់នៅ​ឃុំ ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ បាន​ស្លាប់​ដោយសារ​លង់ទឹក ខណៈ​ដែល​បុរស​រង​គ្រោះ បាន​ចុះ​ទៅ​លុបមុខ​នៅ​ច្រាំង​ទន្លេ បណ្តាល​ឲ្យ​ធ្លាក់ទឹក​ ។ ស្រប​ទៅ​នឹង​ស្ថានភាព​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​នេះ អាជ្ញាធរ​ខេត្តក្រចេះបាន​អះអាង​ថា ស្ថានភាព​ការ​លិចលង់​នេះ នៅ​មិន​ទាន់​បង្ក​ឲ្យ​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ តែ​វា​ជា​កត្តា​អំណោយផល​ល្អ​សម្រាប់​ការ​ធ្វើ​ដំណាំ​របស់​ពលរដ្ឋ​នៅ​រដូវ​ទឹកសម្រក​ទៅ​វិញ​។

កន្លង​មក អនុប្រធាន​អចិ​ន្ត្រៃ​យ៍គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​លោកខណ្ឌ ចំណាន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ​នៅ​ជុំវិញ​ខេត្ត បាន​ត្រៀមលកខណៈ​រួច​ជា​ស្រេច ដូច​ជា ស្បៀង​ថ្នាំសង្កូវ ព្រមទាំង​សម្ភារប្រើប្រាស់​ផ្សេង​ៗ​ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម ដើម្បី​បញ្ជៀ​ស​ពី​មហន្តរាយ​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ឱ្យ​មាន​សុខ​សុវត្ថិភាព​។ ក្នុង​នោះ​ដែរ គណៈកម្ម​ធិ​ការ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​ខេត្ត​និង ស្រុក បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួនជាង​២​០០​កន្លែង ទុក​សម្រាប់​ជម្លៀស​សត្វ​ និង​មនុស្ស​នៅ​ពេល​មានការ​លិចលង់ ​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s