បង់​ក្លា​ដេ​ស​នឹង​​ទិញ​​អង្ករ​​ពី​​កម្ពុជា​​ចំនួន​១លាន​​តោន​ រយៈពេល​ ៥​ឆ្នាំ​

ប្រភព ៖ RFI

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​នាំចេញ​អង្ករ​ឲ្យ​បាន១លាន​តោន​ក្នុង​រយៈពេល ៥ឆ្នាំ​ពី​ឆ្នាំ២០១៧ រហូតដល់​ឆ្នាំ២០២២។ បើតាម​ក្រសួង​ពាណិជ្ជ​កម្ពុជា អនុស្សរណៈ​នាពេលនេះ គឺជា​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ជាពិសេស​ធានា​នូវ​ស្ថិរភាព​វិស័យ​ស្រូវ-អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា។

អនុស្សរណៈ​នៃ​យោគយល់​គ្នា​ក្នុងការ​នាំចេញ​អង្ករ​ពី​កម្ពុជា​នេះ មាន​វិសាលភាព​គ្របដណ្តប់​រាល់​ប្រតិបត្តិ​ការទិញ​និង​លក់​អង្ករ​ទាំងអស់​រវាង​ក​ម្ពុ​ជា និង​បង់​ក្លា​ដេ​ស ហើយនឹង​ត្រូវអនុវត្ត​ន៍​ដោយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (GTC) ដែលជា​ក្រុមហ៊ុន​សហគ្រាស​សាធារណៈ​ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​អគ្គនាយកដ្ឋាន​ស្បៀងអាហារ(DGF) ដែលជា​ក្រុមហ៊ុន​សហគ្រាស​សាធារណៈ​ចំណុះ​ឲ្យ​ក្រសួង​ស្បៀងអាហារ​បង់​ក្លា​ដេ​ស។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានចាត់ទុក​ការចុះ​អនុស្ស​រណៈ​នៅពេលនេះ ថា​ជា​ការបើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បង់​ក្លា​ដេ​ស​ក្នុង​ការចូលរួម​ជំរុញ និង​លើកកម្ពស់​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅក្នុង​តំបន់។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ប៉ាន សូរ​ស័ក្តិ រំពឹងថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹង​អាច​នាំចេញ​អង្ករ​ក្រអូប និង​អង្ករ​ចំហុយ​ចំនួន២៥ម៉ឺន​តោន ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​នៅក្នុង​ខែតុលា​ខាងមុខនេះ។

ចំណែក រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​វិញ បាន​លើកសរសើរ​ពី​គុណភាព​អង្ករ​កម្ពុជា ដោយសារតែ​អង្ករ​កម្ពុជា​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​អន្តរជាតិ​ជាច្រើន ហើយ​ថែមទាំង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ចិន​ដោយ​ជោគជ័យ។ លោក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ក៏បាន​កត់សម្គាល់ថា តម្លៃ​ធាតុ​ផ្សំផ្សេងៗដូចជា​ពានរង្វាន់​លេខ១លើ​ពិភពលោក​ចំពោះ​អង្ករ​ក្រអូប​កម្ពុជា គឺ​មានន័យថា គុណភាព និង​អត្តសញ្ញាណ​ផលិតផល​អង្ករ​កម្ពុជា ពិតជា​មាន​ភាព​ប្រាកដ​អាច​ទុក​ជឿ​ចិត្តបាន​សម្រាប់​បង់​ក្លា​ដេ​ស។

សូមបញ្ជាក់ថា នៅក្នុង​រយៈពេល៦ខែ​ក្នុង​ឆ្នាំ២០១៧នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង​បី​ម៉ឺន(៣០,៩២៥)តោន។ នេះ​បើតាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម។ ដោយឡែក​កាលពី​ឆ្នាំ២០១៦កន្លង​ទៅវិញ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ជាង៥៤ម៉ឺន(៥៤២,១៤៤)តោន គឺ​បាន​កើនឡើង ០,៧០% បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ដែលមាន​ចំនួន​ជាង៥៣ម៉ឺន(៥៣៨,៣៩៦)តោន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s