អភិបាលខេត្ត​ថាមិនមានការលក់ដូរអនាធិបតេយ្យ​នៅផ្សារសិរីសោភ័ណទេ

ប្រភព ៖ VOD

អភិបាលខេត្តបន្ទាយមានជ័យបកស្រាយថា មិនមានអាជីវករលក់ដូរអនាធិបតេយ្យ​នៅជុំវិញផ្សារសិរីសោភ័ណ នៅក្នុងខេត្តនេះនោះទេ ដោយថា ផ្សារនោះតូចមានអ្នកលក់តិចតួចតែប៉ុណ្ណោះ។​

ថ្មីៗនេះពលរដ្ឋមួយចំនួនរស់នៅទីនោះបានប្រាប់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ថា អាជីវករបាន​លក់ដូរឥវ៉ាន់​លើចំណីផ្លូវបង្ករការកកស្ទះពិបាកក្នុងការធ្វើដំណើរឆ្លងកាត់​។​

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បកស្រាយបញ្ហានេះថា ការលើកឡើងនោះជារឿងមិនពិតទេ ព្រោះលោកថា ផ្សារសិរីសោភ័ណមិនមានអ្នកលក់ដូរច្រើនបណ្តាលឲ្យកកស្ទះដូចការចោទប្រកាន់នោះទេ។​

ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា អះអាងថា នៅទីនោះមានការលក់ដូរអនាធិបតេយ្យដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន។ លោកថា បញ្ហានេះ មិនឃើញមានមន្ត្រីចុះទៅរៀបចំនោះទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s