លោក ហ៊ុន សែន គំរាមបិទអង្គការបន្ថែមទៀត ដែលទទួលជំនួយពីអាមេរិក

ប្រភព ៖ VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមបិទអង្គការសង្គមស៊ីវិលមួយចំនួនទៀត ដែលទទួលជំនួយពី អាមេរិក ក្រោមហេតុផលថា អង្គការទាំងនោះមិនគោរពតាមច្បាប់ស្តីពីអង្គការសមាគម។

ច្បាប់ស្តីពីការគ្រប់គ្រងអង្គការសមាគមត្រូវសង្គមស៊ីវិលមួយចំនួនរិះគន់ថា មានមាត្រាខ្លះបានរិតត្បិត សិទ្ធិសេរីភាពរបស់ពួកគេដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ កក្តដា ឆ្នាំ២០១៥។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ សីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលនឹងបិទអង្គការសមាគមមួយចំនួនដែលទទួលលុយជំនួយពីអាមេរិក ដោយថា ប្រសិនបើអង្គការទាំងនោះធ្វើសកម្មភាពមិនគោរពតាមច្បាប់។

លោកបន្ថែមថា «ឆ្នាំ៩៧វាយគ្នានៅទីក្រុងភ្នំពេញ ដែលមិនមានទំលាប់វាយគ្នាបែបនេះទេនៅក្នុងអតីត កាល ប៉ុន្តែអំពើអត់ច្បាប់នោះ វាបាននាំឲ្យមានការវាយគ្នាកណ្តាលទីក្រុងភ្នំពេញតែម្តង។ អញ្ចឹងទៅសុំពួក ភ្នាក់ងារបរទេស និងស៊ីលុយបរទេសទាំងប៉ុន្មានដកខ្លួនថយ យើងខ្ញុំបានក្តាប់ជាប់អស់លោកហើយ អស់លោកធ្វើ អង្គការរបស់លោកអាចត្រូវរំលាយចោលតាមរយៈច្បាប់»

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត និយាយថា លោកមិនមានការព្រួយបារម្ភ ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន នេះទេ ដោយថា អង្គការសមាគមបានធ្វើការងារស្របតាម ច្បាប់រួចទៅហើយ។លោកបន្តថា រដ្ឋាភិបាលមិនអាចបិទអង្គការសមាគមដោយមិនបានធ្វើការស៊ើបអង្កេតរកកំហុសនោះទេ។

លោកបន្ថែមថា «អង្គការសមាគមយើងមានច្បាប់ទំលាប់ត្រឹមត្រូវ អញ្ចឹងមិនចេះតែបិទៗបានទេទាល់ តែអង្គការសមាគមហ្នឹងខុសច្បាប់ ឬ ប្រព្រឹត្តបទល្មើសអីផ្ទុយនឹងច្បាប់នោះបានអាចធ្វើការបិទបាន។ខ្ញុំ គិតថា អង្គការសមាគមគាត់ទទួលជំនួយពីប្រទេសណាក៏ដោយបើគាត់ស្របច្បាប់ ឬក៏ជំនួយនោះមិន ខុសច្បាប់ហើយគាត់យកមកធ្វើសកម្មភាពស្របច្បាប់គឺវាមិនខុសច្បាប់ទេ ហើយខ្ញុំគិតថាអង្គការសង្គម ស៊ីវិលយើងដែលធ្វើការងារស្របច្បាប់មិនគួរមានការព្រួយបារម្ភ»

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា យល់ថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីពេលនេះ គឺដើម្បី កុំឲ្យអង្គការស៊ីវិលធ្វើការរិះគន់រដ្ឋាភិបាលតទៅទៀត ដោយថា កន្លងមកក្រុមអង្គការទាំងនោះធ្វើការ ងារបានយ៉ាងមានប្រសិទ្ធិភាពក្នុងការការពារសិទ្ធិ និងឃ្លាំមើលការបោះឆ្នោតជាដើម។

លោកបន្តថា ការដែលរដ្ឋាភិបាលធ្វើបែបនេះ មិនមានផលចំណេញអ្វីដល់ជាតិនោះទេ ដោយថា ក្នុង សង្គមប្រជាធិបតេយ្យត្រូវមានការចូលរួមពីអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង។

លោកបន្ថែមថា «ខ្ញុំគិតថាដោយសារតែមូលហេតុមួយចំនួនដូចជាកន្លងមកយើងឃើញហើយការធ្វើការ របស់អង្គការសង្គមស៊ីវិលហាក់ដូចជាមានប្រសិទ្ធិភាព ហើយបានជួយច្រើនទៅលើការការពារសិទ្ធិក៏ ដូចជាជួយជនក្រីក្រមួយចំនួន ។ហើយលើសពីនេះទៀតអង្គការមួយចំនួនដែលគាត់ធ្វើការលើកិច្ចការបោះ ឆ្នោតដោយធ្វើឲ្យកិច្ចការបោះឆ្នោតនោះមានតម្លាភាពជាងមុន។ អញ្ចឹងក្នុងនេះខ្ញុំមើលទៅអាចមូលហេតុ មួយដែលចង់រឹតត្បិតសេរីភាព នៃអង្គការសង្គមស៊ីវិលមិនឲ្យធ្វើអ្វីដូចដែលអង្គការទាំងនោះធ្លាប់ធ្វើបានដូច ពេលកន្លងមក»

កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យបិទអង្គការមួយរបស់អាមេរិកនៅកម្ពុជាផងដែរ ដោយថាអង្គកា​រ​នោះ​បា​ននិយាយបង្ខូចឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិទាក់ទិននឹងការជួញដូរមនុស្ស។

ការបញ្ជាឲ្យបិទអង្គការឈ្មោះថា «មេត្រីអន្តរជាតិ (Agape International Missions​)» ដែលធ្វើការផ្តោតលើការជួញដូរមនុស្សនេះ គឺបន្ទាប់ពី​មន្រ្តីអង្គការនេះ បាននិយា​យប្រាប់ CNN ថា «ពេ​ល​​ពួ​​កគេចុះជួបស្ត្រីមួយចំនួនរកស៊ីផ្លូវភេទនៅតំបន់ស្វាយ​ប៉ាក​​​កន្លងទៅ ដើ​ម្បីជួបជាមួយក្មេងស្រីៗ ដែលត្រូវ​បាន​លក់​ឲ្យបម្រើផ្លូវភេទ ជួនកាលត្រូវបានលក់ដោយឪពុក​ម្តាយរបស់ពួកគេតែម្តង»។

ប៉ុន្តែរដ្ឋាភិបាលកម្ពុ​ជា បានចាត់ទុកការនិយា​យបែ​​បនេះ ថា​ជាកា​​​រប្រមាថដល់ស្ត្រីខ្មែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s