ជនបរទេសជាក្រុមជំរិតទារប្រាក់ជាង២០០នាក់ត្រូវបានចាប់ខ្លួន

ប្រភព ៖ VOD

ជនបរទេសរស់នៅកម្ពុជា​ខុស​ច្បាប់ ចំនួន២១៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អគ្គនាយក​ដ្ឋាន​អន្តោរ​ប្រវេសន៍ ឃាត់​ខ្លួន​បាន​ នៅ​ក្នុង​ក្រុងប៉ោយ​ប៉ែតកាល​ពី​ថ្ងៃទី២ សីហា ម្សិល​មិញ ដោយ​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធជា​មួយការ​ធ្វើ​សកម្មភាព​​ចាប់​ជំរិត​និងប្រព្រឹត្តិ​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអ៊ីនធើណេត។

បើ​តាម​ការ​ផ្សា​យ​របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាលជាតិ ជនជាតិ​បរទេសទាំង​នេះ ​ជាជនអន្តោប្រវេសន៍ ​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា មាន​តែ​លិខិតឆ្លង​ដែន តែ​គ្មាន​ទិដ្ឋាការរស់​នៅ​​។ ពួកគេ​ទាំង​នេះមាន​​ជាប់​ពាក់​ព័ន្ធជា​មួយ​ការប្រព្រឹត្តិ​ល្បែង​ស៊ីសង​ និង ជំរិត​ទារ​ប្រាក់​តាម​បណ្តាញ​ប្រព័ន្ធ​អ៊ីនធើណេត​។

ជនជាតិ​បរទេស​ត្រូវ​បានឃាត់​ខ្លួន​ទាំង២១៥នាក់​​នេះ​ រួមមាន​ជនជាតិ​ចិន ម៉ាឡេស៊ី និងថៃ។​ ក្រោយ​ពី​ឃាត់​ខ្លួន ជនជាតិ​ថៃ​និង​ម៉ាឡេស៊ី ត្រូវ​បាន​ដោះ​លែង ចំណែក​ជនជាតិចិន​​ត្រូវ​បាន​បញ្ជូន​មក​ក្រុង​ភ្នំពេញ​ដើម្បី​​អនុវត្តន៍តាម​ផ្លូវ​ច្បាប់បន្ត​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s