ប្រជាពលរដ្ឋ​ឃុំ​ព្រៃ​មូល សប្បាយចិត្ត​រំពឹង​ថា​…

ប្រភព ៖ កោះសន្តិភាព

ប្រជាពលរដ្ឋ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ បាន​សម្តែង​ក្តី​រីករាយ​សប្បាយចិត្ត ដោយសារ​មាន​មន្ត្រី នៃ​មន្ទីរ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី បាន​ចុះ​វាស់វែង​ដីធ្លី​របស់​ពួក​គាត់ ដើម្បី​ចេញ​ប័ណ្ណ​កាន់កាប់​ដោយ​ស្របច្បាប់ សម្រាប់​ជា​ប្រយោជន៍ ក្នុង​ការ​យក​ប្រើ​តាម​តម្រូវការ​ផ្សេង​ៗ​។ ប្រជាពលរដ្ឋ ដែល​កំពុង​រង់ចាំ​មន្ត្រី​សុរិយោដី​វាស់​ដីធ្លី​ជូន​ពួក​គាត់​បាន​លើក​ឡើង​ថា ពួក​គាត់​មាន​សេចក្តី​រីករាយ​ក្នុង​ចិត្ត ព្រោះ​បាន​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ដីធ្លី​ឲ្យ​ពួក​គាត់​ដល់​លំនៅ​ដ្ឋា​ន មាន​ខ្លះ​មាន​ដីស្រែ ដី​ភូមិ​ជាដើម ដោយ​ម្នាក់​ៗ​មាន​២-៣​ក្បាលដី​។ ហើយ​ការ​វាស់វែង​នេះ មិន​បង់ប្រាក់​នោះ​ទេ​។

ការ​ដែល​ពួក​គាត់​សប្បាយចិត្ត​ព្រោះ នៅ​ពេល​បាន​ប័ណ្ណ​(​ប្លង់​) កម្មសិទ្ធិ​ស្របច្បាប់​នេះ គាត់​នឹង​អាច​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ៗ ដូច​ជា​ចែក​កេ​រិ៍្ត​ឲ្យ​កូនចៅ និង​ពេល​ខ្លះ​ត្រូវការ​ប្រាក់​ចាំបាច់ ត្រូវ​យក​ទៅ​លក់ ឬ​បញ្ចាំ​ជាដើម​។ ពួក​គាត់​សូម​ថ្លែង​អំណ​ករ​គុណ ដល់​មន្ត្រី​សុរិយោដី អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​ដែល ដាក់​ចេញ​ផែនការ​វាស់ដី​ជា​ប្រព័ន្ធ​ចែក​ជូន​ប្រជាពលរដ្ឋ​បែប​នេះ​។ លោក កែម សំអាត មន្ត្រី​សុរិយោដី​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ចុះ​វាស់ដី​ជា​ប្រព័ន្ធ​ដំបូង ត្រូវ​ចុះ​បើក​តំបន់​វិនិច្ឆ័យ​ក្នុង​ឃុំ​សិន និង​ចុះ​ផ្សព្វផ្សាយ​តាម​ភូមិ​ដែល​ត្រូវ​វាស់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង និង​យក​ឯកសារ​ពាក់ព័ន្ធ​។

បន្ទាប់​មក មាន​តំណាង​ឲ្យ​ភូមិ​ម្នាក់​ដែល​ស្គាល់​អត្តសញ្ញាណ​ដី​ច្បាស់​ដើរ​ជាមួយ ហើយ​ចុះ​វាស់ដី​ជូន​ប្រជាពលរដ្ឋ​តែ​ម្តង​។ ចំណែក​របៀប​វាស់ ត្រូវ​វាស់​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​ទាំងអស់​មិន​អាច​ឆ្លាស់គ្នា​បាន​នោះ​ទេ  ម្យ៉ាងវិញទៀត បើ​ចុះ​ឃុំ​ណា​ធ្វើ​ឃុំ​នោះ​រហូត​ដល់​ហើយ​ទើប​ដក​ទៅ​ឃុំ​មួយទៀត​។ លោក​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​កំពុង​វាស់ ក្នុង​ឃុំ​ព្រៃ​មូល ដោយ​ចែក​ចេញ​ជា​៥​ក្រុម​ខុស​ៗ​គ្នា  ហើយ​ក្រុម​របស់​លោក មួយ​ព្រឹក​ធ្វើ​បាន​ពី​៧០​ទៅ​៨០​ក្បាលដី​។ ទោះ​យ៉ាងនេះ​ក្តី ការ​វាស់​ដីធ្លី​ជា​ប្រព័ន្ធ​នេះ​ជួប​ប្រទះ​បញ្ហា​ខ្លះ​ដែរ ហើយ​មិន​អាច​ធ្វើ​លឿន​បាន​ឡើយ ដូច​នៅ​ឃុំ​ព្រៃ​មូល​នេះ ធ្វើ​ជាង​៨​ខែ​ហើយ បាន​តែ​៥​ភូមិ​ទេ នៅ​២​ភូមិ​ទៀត​ទើប​ចប់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s