ពលរដ្ឋនៅសៀមរាប​តវ៉ាឲ្យរដ្ឋមន្ដ្រីកិច្ចនារីបើកផ្លូវធ្វើដំណើរ

ប្រភព ៖ VOD

ប្រជាពលរដ្ឋនៅក្រុងសៀមរាប នៅព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ បាននាំគ្នាតវ៉ាប្រ​ឆាំង​​រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ដោយចោទថា រដ្ឋមន្ដ្រីរូបនោះ បិទផ្លូវនៅក្នុងភូមិដើម្បីយកដី​ធ្វើកម្មសិទ្ធិ។

អ្នកភូមិប្រមាណ២០០នាក់ ដោយមានស្នាមមេដៃផងនោះ បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាខេត្ដសៀមរាប​ ដោយសុំអន្ដរាគមន៍ពីអភិបាលខេត្ដនេះ ឲ្យជួយបើកផ្លូវលំមួយខ្សែ​ដដោយថាលោកស្រី អ៊ឹង កន្ថាផាវី បានបិទមិនឲ្យធ្វើដំណើរជិត១០ឆ្នាំកន្លងមក។

ពលរដ្ឋមួយរូបនៅភូមិមណ្ឌលបីសង្កាត់ស្លក្រាម អ្នកស្រី ញ៉ែម ដារ៉ា​ ផ្ដល់បទសម្ភាសន៍ដល់​អ្នកសារព័ត៌មាននៅកន្លែងតវ៉ាថា ផ្លូវលំនៅក្នុងភូមិរបស់ពួកគេ ត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី ធ្វើរបងបិទផ្លូវមិនអោយធ្វើដំណើរឆ្លងកាត់ ដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់​ខ្លួន ដែលអ្នកស្រីថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។ អ្នកស្រីបន្ដថា ផ្លូវលំនេះមានទំហំ៨ម៉ែត្រ និងបណ្ដោយប្រវែង៤០០ម៉ែត្រ ដែលជាផ្លូវរបស់រដ្ឋមានតាំងពីឆ្នាំ១៩៨៧មក ប៉ុន្ដែរដ្ឋមន្ដ្រីរូបនោះទើបធ្វើរបងបិទជិត១០ឆ្នាំប៉ុណ្ណោះ​។

VOD មិនអាចទាក់ទងរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ដើម្បីឆ្លើយតប​ពីការចោទប្រកាន់នេះបានទេ ដោយអ្នកលើកទូរសព្ទប្រាប់ថា ច្រឡំលេខ។

អ្នកនាំពាក្យសាលាខេត្ដសៀមរាបលោក លី សំរិទ្ធិ ក៏មិនអាចសុំការសាកសួរបានដែរ  ដោយលោកលើកទូរសព្ទ ប៉ុន្ដែបិទវិញ ខណៈដែលចៅសង្កាត់ស្លក្រាម ដែលទើបកាន់តំណែងថ្មី ​លោក ឈន គឹមឃន ថាមិនទទួលព័ត៌មាននេះទេ។

បើតាមមេភូមិមណ្ឌលបី សង្កាត់ស្លក្រាម ​ឲ្យដឹងថា លោកធ្លាប់ទទួលពាក្យបណ្ដឹងពីពលរដ្ឋកាលពីឆ្នាំ២០០០ ប៉ុន្ដែលោកគ្មានលទ្ធភាពដោះស្រាយ។ លោកថាកន្លងមកផ្លូវដែលបានធ្វើរបងបិទនេះ ជាផ្លូវតូចដែលអាចឲ្យ​ពល​រដ្ឋធ្វើដំណើរដោយថ្មើរជើង និងតាមកង់ម៉ូតូ បន្ទាប់ពីអតីតយោធាបានអង្កន់ចែកគ្នាលក់ជាបន្ដបន្ទាប់។ លោកបន្ថែមថា ការបិទផ្លូវនោះ បានប៉ះពាល់ដល់អ្នករស់នៅក្បែនោះជិត២០គ្រួសារ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s