អង្គការ​សមាគម​ជាង​២០​រាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​កម្មករ​និង​សិទ្ធិ​កុមារ​​ប្រាប់​មន្ត្រី​អ.ស.ប

ប្រភព : VOD

អង្គការ​សមាគម​ក្នុង​វិស័យ​ការងារ សហជីព​កម្មករ​កាត់ដេរ និង​សមាគម​គ្រូ​បង្រៀន​ជាង ២០​ស្ថាប័ន បាន​ជួប​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​លើក​ឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ និង​សិទ្ធិ​កុមារ។

ប្រធាន​សហព័ន្ធ​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា មាន​បញ្ហា ២​សំខាន់​ទាក់ទង​នឹង​ សិទ្ធិ​កម្មករ និង​សិទ្ធិ​កុមារ ដែល​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់​ដឹង​នៅ​ក្នុង​ជំនួប​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។ លោក​បន្ត​ថា ពួកគេ​បាន​ស្នើ​ឲ្យ​អ្នកស្រី​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​មួយ​ចំនួន ដូចជា​ករណី​បាញ់​សម្លាប់​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត ដែល​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត។

លោក អាត់ ធន់ បន្ត​ថា ចំពោះ​ការ​អនុវត្ត​ច្បាប់​សហជីព​ជា​ឧបសគ្គ​ក្នុង​ការ​បំពេញ​ការងារ​របស់​សហជីព​ក៏​លើក​មក​និយាយ​ក្នុង​ជំនួប​នេះ​ដែរ និង​បញ្ហា​សិទ្ធិ​កុមារ កំពុង​ធ្វើ​ការ​សំណង់ ឡ​ឥដ្ឋ វិស័យ​កសិកម្ម​ដែល​ពុំ​បាន​ទទួល​ការ​សិក្សា។ លោក​ថា អ្នកស្រី រ៉ូណា ស្មីត នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ៖ «គាត់​នឹង​ជួប​ក្រសួង​យុត្តិធម៌​ផង ហើយ​ក្រសួង​អប់រំ​ផង និង​ក្រសួង​មហាផ្ទៃ ផង។ ករណី​ខ្លះ​ដូចជា​ខាង​គ្រូ​បង្រៀន​គាត់​បាន​លើក​ឡើង​ករណី​រើសអើង​សមាគម​គ្រូបង្រៀន និង​គ្រូបង្រៀន​នៅ​តាម​សាលា ខាង​សហជីព​ពាក់ព័ន្ធ​នឹង​បណ្ដឹង និង​ច្បាប់​សហជីព​ថ្មី ហើយ​ខាង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​មិន​ឲ្យ​ផុត​ពី​ខែ​កញ្ញា។ ការ​ជួប​រដ្ឋាភិបាល​គឺ​គាត់​សន្យា​ថា ដើម្បី​សួរ​មើល​ព័ត៌មាន ការ​ដោះស្រាយ គួរ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច? ហើយ​នៅ​សល់​ចំណុច​មិន​ទាន់​ដោះស្រាយ​បាន​គឺ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​របស់​គាត់»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​បួន នៅ​ប្រទេស​កម្ពុជា រយៈពេល ១០​ថ្ងៃ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា អ្នកស្រី​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវង្ឍានា។

ក្នុង​បេសកកម្ម​ថ្មី​នេះ អ្នកស្រី​នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​កុមារ​ជាពិសេស និង​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ទូទៅ។ ក្នុង​គម្រោង​ទស្សនកិច្ច​នេះ អ្នកស្រី​នឹង​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ពិនិត្យ​មើល​ស្ថានភាព​ជួញដូរ និង​កេង​ប្រវ័ញ្ច​លើ​កុមារ។ អ្នកស្រី រ៉ូណា ស្មីត គ្រោង​ជួប​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ គ.ជ.ប សង្គម​ស៊ីវិល បក្ស​​នយោបាយ និង​មន្ត្រី​ការទូត​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s