អ្នក​បុរីកីឡា​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់

ប្រភព ៖ RFA

ពលរដ្ឋ​មក​ពី​សហគមន៍​បុរីកីឡា​ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា លើក​គ្នា​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​ដែល​បាន​អូស​បន្លាយ​ជាង ៥​ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋ​អះអាង​ថា បើ​ទោះ​ជា​ពួក​គាត់​បាន​ដាក់​ឯកសារ​តវ៉ា​ដីធ្លី ជូន​ទៅ​គណៈកម្មការ​ដោះស្រាយ​លំនៅឋាន​នៅ​ក្នុង​វេទិកា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៤ ក្តី តែ​រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​សហគមន៍​បុរីកីឡា​មក​ពី​ក្រុម​៣២ នេះ អះអាង​ថា ខាង​ភាគី​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់​អ្នកស្រី ស៊ុយ សុផាន និង​សាលា​រាជធានី​ភ្នំពេញ ចេះ​តែ​ភូត​កុហក និង​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់។ ពួក​គាត់​អះអាង​ថា​សុទ្ធតែ​មាន​ឈ្មោះ​ក្នុង​សៀវភៅ​ស្ថិតិ​ដែល​ត្រូវ​ទទួល​បាន​ផ្ទះ ឡើង​ទៅ​រស់នៅ​លើ​អគារ​សង់​ថ្មី​នៅ​បុរីកីឡា ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​របស់​រដ្ឋាភិបាល​ក្តី៖ «តាំង​ពី​ឆ្នាំ​២០០២ រហូត​ដល់ឥឡូវ គាត់​មិន​ដែល​វាយ​តម្លៃ​ពួក​ខ្ញុំ​ទេ គាត់​ពន្យាភូតភរ​ពួក​ខ្ញុំ​រហូត ឥឡូវ​ថ្ងៃ​នេះ​គោល​បំណង​ខ្ញុំ​សុំ​ជួប​លោក​អភិបាល​ក្រុង លោក ឃួង ស្រេង តែ​ម្តង ដើម្បី​ឲ្យ​គាត់​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ ៣២​គ្រួសារ»

ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នោះ សាលា​ក្រុង​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ចំនួន ៦​នាក់​ចូល​ជួប តែ​ក្រោយ​ការ​ពិនិត្យ​មើល​លិខិត​ស្នើ​របស់​សហគមន៍ សាលា​ក្រុង​ថា​មិន​ត្រឹមត្រូវ ហើយ​ស្នើ​ឲ្យ​សហគមន៍​រៀបចំ​លិខិត​ឡើង​វិញ រួច​ចាំ​ជួប​ជាមួយ​អាជ្ញាធរ​នៅ​ពេល​ក្រោយ​ទៀត។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ចង់​ឃើញ​សាលា​ក្រុង​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ឲ្យ​ល្អ ដូច​គ្នា​នឹង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​បាន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​លើ​អគារ​ប៊ូឌីង​កាល​ពី​ពេល​ថ្មី​នេះ ដែល​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s