កម្ពុជា​នឹង​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ក្រសួង​ការ​បរទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥​សីហា

ប្រភព ៖ RFA

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ សីហា បញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺ​ជា​កិច្ច​សន្ទនា​កម្ពុជា-ជប៉ុន លើក​ទី​៨ ស្ដីពី​សិទ្ធិ​មនុស្ស។ កិច្ចប្រជុំ​នេះ នឹង​ចូលរួម​ដោយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​លោក ម៉ាសាតូ អូតាកា (Masato Otaka) អគ្គនាយក​រង​នៃ​ការិយាល័យ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការ​បរទេស​ជប៉ុន។

សេចក្តី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ពិភាក្សា​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាទូទៅ​នៅ​កម្ពុជា កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​យន្តការ​នៃ​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ជប៉ុន ផង​ដែរ។

ប្រទេស​ជប៉ុន បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក។ បច្ចុប្បន្ន​នេះ ជប៉ុន បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជួយ​ឲ្យ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​ប្រជាធិបតេយ្យ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s