សង្គម​ស៊ីវិល​ជិត​៧០​ស្ថាប័ន​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី

ប្រភព ៖ RFA

អង្គការ​សង្គម​ស៊ីវិល​ជិត ៧០ នៅ​ថ្ងៃ​ទី​១៤ សីហា ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន សង្គម​ស៊ីវិល​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី។ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​បដិសេធ​សេចក្តី​សម្រេច​ផ្ដន្ទាទោស ព្រម​ទាំង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ និង​ពុំ​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​លើ​អ្នកស្រី ទេព វន្នី។

សង្គម​ស៊ីវិល​អះអាង​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស ជា​រឿយៗ​ប្រឈម​ទៅ​នឹង​ការ​យាយី​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ វិធីសាស្ត្រ​ដែល​ច្រើន​ប្រើ​ជាទូទៅ​មួយ គឺ​អនុវត្ត​ការ​ព្យួរ​ទោស និង​ការ​សើរើ​ពី​បទ​ចោទ​ដែល​ឥត​ចាត់ការ​យូរ​មក​ហើយ​តាម​អំពើ​ចិត្ត ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំភិត​បំភ័យ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​រារាំង​ពួក​គេ​កុំ​ឲ្យ​អនុវត្ត​សកម្មភាព​ផ្សេងៗ​នា​ពេល​អនាគត។

សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី គឺ​ហាក់​ដូចជា​សកម្មភាព​ជា​បន្តបន្ទាប់​នៃ​ការ​យាយី​ក្នុង​គោល​បំណង​បំបិទ​សំឡេង​អ្នកស្រី។ វិធានការ​នេះ​រួម​ចំណែក​បង្កើត​បាន​ជា​បរិយាកាស​ភ័យ​ខ្លាច​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បុគ្គល​ដទៃ​ទៀត​នៅ​កម្ពុជា។ ពួក​គេ​ថា ជា​លទ្ធផល​នៃ​ការ​ដាក់​ពន្ធនាគារ អ្នកស្រី ទេព វន្នី ត្រូវ​បាន​រារាំង​ក្នុង​ការ​បំពេញ​ការងារ​ដោយ​សន្តិវិធី និង​មាន​តម្លៃ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី។

សង្គម​ស៊ីវិល​អះអាង​ថា ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​បញ្ចេញ​មតិ​ជំទាស់ ពុំ​មែន​ជា​បទល្មើស​នោះ​ទេ ហើយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិន​ត្រូវ​រង​ការ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s