ក្រសួង​ការ​បរទេស​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​៨​នាក់​ពី​ម៉ាឡេស៊ី​និង​វៀតណាម

ប្រភព ៖ RFA

ស្ថាន​តំណាង​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម បាន​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ សីហា ឲ្យ​ដឹង​ថា ពលការិនី ៣​នាក់​មាន​អាយុ​ចន្លោះ​ពី ២៣ ដល់ ៣២​ឆ្នាំ មក​ពី​ខេត្ត​ក្រចេះ កំពង់ចាម និង​ខេត្ត​ព្រៃវែង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ខុស​ច្បាប់ ដោយ​ពួក​គេ​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ ធ្វើ​ជា​អ្នក​បោស​សម្អាត និង​ធ្វើ​ការ​នៅ​ហាង​ហ្គេម (Game)។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​១៣ សីហា។

ក្នុង​ពេល​ជាមួយ​គ្នា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូជីមិញ (Ho Chi Minh) បាន​រៀបចំ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ចូល​ទៅ​លក់​ឆ្នោត​ខុស​ច្បាប់​នៅ​ប្រទេស​វៀតណាម។ ពលរដ្ឋ​ទាំង ៥​នាក់​នេះ មាន​អាយុ​ចន្លោះ​ពី ១​ឆ្នាំ​ដល់ ៤០​ឆ្នាំ ក្នុង​នោះ​កុមារី​មាន​ចំនួន ៣​នាក់ មក​ពី​ខេត្ត​ស្វាយរៀង និង​ខេត្ត​ពោធិ៍សាត់។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s