លោកស្រី ស្មីត ជួបសកម្មជននយោបាយដែលជាប់ពន្ធនាគារ

ប្រភព ៖ VOD

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជានៅព្រឹកនេះ បានទៅ​សួរសុខទុក្ខសកម្មជន​នយោបាយដែល​កំពុងជាប់ពន្ធគារព្រៃស ខណៈដែលលោកស្រី រ៉ូណា ស្មីត បំពេញបេស​កម្មនៅ​កម្ពុជារយៈពេល​១០ថ្ងៃ។

ក្នុងពេលជួបសកម្មគណបក្សសង្រ្គោះជាតិនោះ លោកស្រី រ៉ូណា ស្មីត បានសំដែងទឹក​មុខ​ក្រៀម​ក្រំ នៅពេល​ដែលឃើញស្ថានភាពក្នុង​ពន្ធនាគារចង្អៀត ដោយ​ផ្ទុក​អ្នកទោ​ស១៤នាក់​ក្នុង​មួយបន្ទប់។ នេះជាការឲ្យ​ដឹងពី​សកម្មជនគណបក្សប្រឆាំង។

នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ស្មីត ទៅជួបសួរសុក្ខសកម្មជននយោបាយដែល​ជាប់ពន្ធនាគារ គឺកាលពីលើកមុនៗ ក៏លោកស្រីបានទៅសម្ភាសន៍​អ្នកជាប់ពន្ធនាគារទាំង​នោះ​ដែរ ដោយ​ថាសម្រាប់​ធ្វើ​របាយការណ៍ដាក់ទៅ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាអង្គការសហប្រជាជាតិ។

ស្ថានភាពនៅក្នុងពន្ធនាគារសម្រាប់ «អ្នកទោសនយោបាយ» គឺមានការរិតបន្តឹងជាងមុន តាំងពី​ច្បាប់​គណបក្សនយោបាយដ៏ចម្រូងចម្រាស់​ត្រូវបានលោក ហ៊ុន សែន ស្នើឲ្យ​កែ​ប្រែ​ជាលើក​ទី២​ដោយ​ហាម​ទណ្ឌិត មិនឲ្យទាក់ទងនឹងគណបក្សនយោបាយ​។ នេះជាការអះអាង​របស់​​សកម្ម​ជន​​គណបក្សសង្រ្គោះជាតិ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s