កូន​ក្រពើ​ត្រី​ដែល​ជិត​ផុតពូជ​ចំនួន​៩ក្បាល​បាន​ញាស់​នៅ​ខេត្ត​កោះកុង​​

ប្រភព ៖ RFI

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) ដែល​ជា​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ និង​រដ្ឋបាល​ជលផល បាន​បង្ហាញ​ពី​ចំនួន​កូន​ក្រពើ​ត្រី​ឬ ក្រពើ​ព្រៃ ដែល​ទើប​នឹង​ញាស់​ចំនួន ៩​ក្បាល​នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី ១៥ សីហា​នេះ។ សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ប្រមាណ​ជាង ៤០០​ក្បាល ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភព​លោក។

អត្ថបទដោយ៖​ តាន់ គឹមច័ន្ទវាសនា និងទី កញ្ញា

លោក សោម ស៊ីថា ទី​ប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​ខេត្ត​កោះកុង​របស់​អង្គការ​WCS បាន​លើក​ឡើង​ថា កូន​ក្រពើ​ត្រី​ ជា​ចំណុច​ចាប់​ផ្ដើម​វិជ្ជមាន​សម្រាប់​ប្រើ​ប្រាស់​បង្កាត់​ពូជ​ប្រភេទ​សត្វ​ល្មូន​នា​ពេល​អនាគត។ លោក​បាន​បន្ត​ថា កូន​ក្រពើ​ត្រី​ទាំង​នេះ នឹង​ត្រូវ​រក្សា​ទុក និង​ចិញ្ចឹម ក្នុង​មជ្ឈមណ្ឌល ហើយ​នឹង​លែង​មួយ​ចំនួន​ទៅ​ក្នុង​ព្រៃ​វិញ​ពេល​ដែល​សត្វ​ទាំង​នេះ​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ធម្មជាតិ រីឯ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​រក្សា​ទុក​ដើម្បី​បង្កាត់​ពូជ។

យ៉ាង​ណា​ក្តី​ ចំនួន​ក្រពើ​ត្រី​នៅ​តែ​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​តែ​ការ​នេសាទ​ត្រី​ខុស​ច្បាប់ បាន​គម្រាម​កំហែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​រស់​នៅ​របស់​ក្រពើ​ត្រី ហើយ​ក៏​មាន​កត្តា​ប្រឈម​ជា​ច្រើន​ទៀត​ ដូច​ជា​ការ​បំផ្លិច​បំផ្លាញ​ទី​ជម្រក ការ​ថយ​ចុះ​ចំណី​អាហារ​ក្នុង​ធម្មជាតិ ការ​បាត់​បង់​ឱកាស​បន្ត​ពូជ ការ​បាត់​បង់​ពូជ​សុទ្ធ​នៅ​ក្នុង​ធម្មជាតិ និង​ការ​ធូ​រលុង​ផ្នែក​អនុវត្ត​ច្បាប់។

អ្នក​ស្រី​ទុន សារ៉ន អ្នក​មើល​ថែ​សត្វ​នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ក្រពើ​ត្រី​ទាំង​អស់​នេះ។ អ្នក​ស្រី គ្រោង​នឹង​ផ្តល់​ចំណី​ដូច​ជា​កូន​ត្រី និង​កង្កែប​តូចៗ​ដល់​ក្រពើ​ត្រី​ទាំង​នោះ ក្នុង​រយៈ​ពេល ២​ទៅ​៣​ថ្ងៃ​ខាង​មុខ។

 សូម​ជម្រាប​ជូន​ថា ពង​ក្រពើ​ត្រី​មួយ​សំបុក​ដែល​មាន​ចំនួន​១៩​គ្រាប់ បាន​ប្រទះ​ឃើញ​នៅ​ត្រពាំង​កៀនតុ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​កន្លង​ទៅ។ ពង​ក្រពើ​ត្រី​ទាំង​អស់​នេះ​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​កោះកុង រហូត​ដល់​រយៈ​ពេល ៦​សប្តាហ៍។

គួរ​បញ្ជាក់​ថា ក្រពើ​ត្រី ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក ហើយ​ឃើញ​មាន​តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា៖ កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​ប៉ុណ្ណោះ។ វត្តមាន​របស់​វា មាន​ចន្លោះ​ពី ១០០ ទៅ ៣០០​ក្បាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s