គ.ជ.បៈ​ ចំនួន​ការិយាល័យ​និង​បុគ្គលិក ​មិនអាច​កាត់បន្ថយ​បាន​ទេ​ខណៈ​អាណត្តិ​ទី​៦​​ចំនួន​​ការិយាល័យ ​កើន​ជាង​១​ពាន់

ប្រភព ៖ RFI

ចំនួន​ការិយាល័យ​បោះឆ្នោត ​ដែល​ត្រៀម​នឹង​រៀបចំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ​នា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​នឹង​កើន​ឡើង​ប្រមាណ​ជាង​១​ពាន់​ការិយាល័យ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ​នា​ថ្ងៃ​អង្គារ​នេះ ​អ្នក​ជំនាញ​បរទេស​នានា ​ជា​ពិសេស​ជប៉ុន​បាន​ផ្តល់​អនុសាសន៍​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​ការិយាល័យ​បោះឆ្នោត​។ ​ប៉ុន្តែ ​គ.ជ.ប ​ថា​មិន​អាច​ធ្វើ​ទៅបាន​នោះទេ​។

តាម​ការ​ប៉ាន់​ប្រមាណ ​ចំនួន​ការិយាល័យ​បោះឆ្នោត ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​ឆ្នាំ​២០១៨​ខាងមុខ​នេះ ​នឹង​កើន​ដល់ ​២៣ ​៤៧០ ​ការិយាល័យ ​ពោលគឺ​លើស​ចំនួន​ការិយាល័យ​បោះឆ្នោត​ កាលពី​នីតិកាល​ទី​៥ ​ចំនួន​១៣២២​ការិយាល័យ​។ តាម​ការកំណត់​របស់​ច្បាប់ ​មួយ​ការិយាល័យ​មាន​អ្នកបោះឆ្នោត​រហូតដល់៧៥០នាក់ ខណៈដែល​កន្លងមក​ការិយាល័យ​ខ្លះ​មាន​អ្នកបោះឆ្នោត​ប្រមាណ​ពី​៣០០​ទៅ​៤០០​នាក់​ប៉ុណ្ណោះ​។ ហេតុដូច្នេះ ​អ្នក​ជំនាញ​ជប៉ុន បានស្នើ​ឲ្យ​មានការ​កាត់ បន្ថយ​ចំនួន​ការិយាល័យ​បោះឆ្នោត ឲ្យ​មក​នៅ​តិចជាង​នេះ បើ​អាចធ្វើ​ទៅបាន ដើម្បី​​ចំណេញ​ថវិកា។

សម្រាប់​ការ​លើកឡើង​នេះ ​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ទាំង​អង្គការ​សង្គម​ស៊ីវិល យល់ថា​មិនអាច​ធ្វើ​បែប​នោះបានទេ។ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែងថា គ.ជ.ប ក៏​ចង់បាន​ដូច​ការស្នើ​របស់​ជប៉ុន​ដែរ ដោយសារ​មានការ​ពិបាក​ក្នុងការ​ជ្រើសរើស​មន្ត្រី​បំពេញការងារ​តាម​ការិយាល័យនីមួយៗ។ ក៏ប៉ុន្តែ​ទិដ្ឋភាព​ច្បាប់ និង​ការងារ​ជាក់ស្តែង​មិនអាច​ធ្វើទៅ​បានទេ។ ណាមួយ​គេ​មិនអាច​យក​ចំនួន​សន្លឹក​ឆ្នោត​ក្នុង​ការិយាល័យ​ពី​ខេត្ត​មួយ​ទៅ​បូក​ជាមួយ​ខេត្ត​មួយ​ផ្សេងទៀត​បានទេ។ នេះ​បើតាម​លោក ហង្ស ពុទ្ធា។

ជាមួយ​គ្នា​នេះ លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​(និក​ហ្វិ​ក) ​ក៏​មើលឃើញ​ដូចគ្នា​ដែរ​ថា ទាល់តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ប្រសិនបើ​ចង់​កាត់បន្ថយ​ចំនួន​ការិយាល័យ ខណៈដែល​ចំនួន​អ្នកបោះឆ្នោត​មានការ​កើនឡើង។ ផ្ទុយទៅវិញ លោក គ​ន្ធា​មី ចង់​ឲ្យ​មានការ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ការិយាល័យ​របស់​គ.ជ.ប តែ​ចំណុច​នេះ​ត្រូវបដិសេធ​ដោយ គ.ជ.ប ដោយ​លោក ហង្ស ពុទ្ធា លើក​ឡើងថា​ចំនួន​បុគ្គលិក ដែល​គ.ជ.ប ដាក់ពង្រាយ​តាម​ការិយាល័យ​នីមួយៗ មានគ្នា​៦​នាក់ ដើម្បី​ប្រសិទ្ធភាព​ការងារ​និង​ចៀសវាង​កា​រិះគន់ ​​មិនអាច​ក្រោម​​ចំនួន​នេះ​បានទេ។

​សូមបញ្ជាក់​ថា​នៅក្នុង​កិច្ចប្រជុំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៧​ គ.ជ.ប បាន​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​១,៤​លាន​នាក់ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។ ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ​១៥,៨​លាន​នាក់ មាន​អ្នក​គ្រប់​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើងទៅ​អា​ច​បោះឆ្នោត​បាន​ គិតដល់​ថ្ងៃ​បោះឆ្នោត​ចំនួន​ ជាង ៩,៧​លាន​នាក់​។

 ដោយឡែក​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នឹង​ចាប់​ផ្តើមធ្វើ​ពីថ្ងៃ​ទី​០១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​០៩​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​។ រីឯ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​វិញ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ៕
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s