ប្រជាពលរដ្ឋ​អំពាវនាវ​អាជ្ញាធរ ឲ្យ​ជួយ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ

ប្រភព ៖ កោះសន្តិភាព

សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង រង​ការ​ចោទប្រកាន់​ថា បង្ហូរទឹក​បំផ្លាញ​ផ្លូវ ធ្វើ​ឲ្យ​អ្នកស្រុក​ពិបាក​ឆ្លងកាត់​ប្រៀប​ដូច​មាន​ផ្លូវ តែ​ធ្វើ​ដំណើរ​មិន​បាន សូ​ម្បី​តែ​យានយន្ត​ក៏​ត្រូវ​ផ្ញើ​គេ​រាល់​យប់ ។

ទីតាំង​រង​ការ​ចោទប្រកាន់​ខាងលើ ស្ថិត​នៅ​ភូមិ​មិត្តភាព ក្រុង​ប៉ោយ​ប៉ែ​ត ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​សងខាង​ផ្លូវ​ចំណុច​កើតហេតុ បាន​រអ៊ូរទាំ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ពិបាកធ្វើ​ដំណើ​ជិត​៣​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​គេ​បង្កើត​សិប្បកម្ម​នោះ​មក ។

ពួក​គាត់​បន្ត​ថា បញ្ហា​វា​ផ្តើម​ចេញពី​សិប្បកម្ម​នោះ​បង្ហូរទឹក​ចូល​ប៊ីដុង​លើ​ដងផ្លូវ បង្ហៀរទឹក​ខួប​ប្រាំង​វស្សា ។ ពួក​គាត់​ថា ផ្លួ​វ​មួយ​ខ្សែ​នេះ មាន​ភក់ និង​ដក់​ទឹក ខួប​ប្រាំង​ទាំង​វស្សា​តែ​ម្តង ហើយ​ថា ពី​មុន​អាច​ធ្វើ​ដំណើ​បាន​ខ្លះ តែ​បច្ចុប្បន្ន​គ្រប់​គ្នា មិន​អាច​ឆ្លងកាត់​ផ្លូវ​នោះ​បាន​ទេ ព្រោះ​ម្ចាស់​សិប្បកម្ម​ចត​រថយន្ត​តូច​ធំ​លើកដាក់ និង​បញ្ចូល​ទឹក​ចូល​ប៊ីដុង​លើ​រថយន្ត​នៅ​ទីនោះ ។

ម្យ៉ាង​ដើមផ្លូវ​ចូល​ទៅ​ផ្ទះ​ពួក​គាត់​ក្លាយជា​អូរ​ទៅ​ហើយ ព្រោះ​សិប្បកម្ម​នេះ បង្ហូរទឹក​ខួប​ប្រាំង​វស្សា ។ ពួក​គាត់​ថា បច្ចុប្បន្ន​កុំ​ថា​ឡើយ​តែ​បើកបរ​យានយន្ត សូ​ម្បី​តែ​ដើរ​ឆ្លងកាត់​មិន​បាន​ផង រហូត​អ្នកមាន​រថយន្ត​ត្រូវ​ចំណាយ​ប្រាក់​ផ្ញើ​គេ​ពេល​យប់​ថែម​ទៀត ។

ពួក​គាត់​ថា បច្ចុប្បន្ន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ដី​ឡូត៍​គ្មាន​អ្នក​រស់នៅ​ឆ្ពោះទៅ​ផ្លូវ​មួយទៀត ប៉ុន្តែ​ពួក​គាត់​ថា​ថ្ងៃ​ទី​២៤ ខាង​មុខ​នេះ ដី​ឡូត៍​ដែល​ធ្លាប់​ដើ​កាត់​នោះ ម្ចាស់​គេ នឹង​មក​ធ្វើ​ផ្ទះ​រស់នៅ ។ ដោយ​ការ​បារ​ម្ម​ណ៍​បញ្ហា​គ្មាន​ផ្លូវ​ឆ្លងកាត់​នា​ពេល​ខាង​មុខ ពួក​គាត់​ក៏​អំពាវនាវ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​ពិនិត្យ​មើល​បញ្ហា​នេះ​ផង ។

ទាក់ទិន​ករណី​នេះ ម្ចាស់​សិប្បកម្ម​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​លើក​ទូរស័ព្ទ អះអាង​ថា​ជា​អ្នកគ្រប់គ្រង​ទូទៅ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ពិត​ទឹក​ដែល​ដក់​លើ​ផ្លូវ​នោះ វា​មិនមែន​កើត​ចេញ​តែ​ពី​សិប្បកម្ម​របស់​គាត់​នោះ​ទេ គឺ​វា​ហូរ​ពី​ចំណុច​ផ្សេង​ៗ​មក ។

ស្ត្រី​ដដែល​បន្ត​ថា កន្លង​មក​ខាង​ក្រុមហ៊ុន​គាត់​បាន​ស្នើ​សុំ​អាជ្ញាធរ ដើម្បី​អភិវឌ្ឍន៍​ផ្លូវ តែ​អាជ្ញាធរ​ភូមិ មិន​ឯកភាព ទើប​កើត​មាន​បញ្ហា​ដល់​ប​ច្ចប្ប​ន្ន ។ លោក សន មុន្នី មេ​ភូមិ​មិត្តភាព ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ។ លោក​មេ​ភូមិ​បន្ត​ថា កន្លង​មក​ខាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវ បាន​ដឹក​លូ​ទៅ​ដាក់​ពង្រាយ​គ្រោង​ធ្វើ​ហើយ តែ​ដោយសារ​ខ្លាច​ប៉ះពាល់​ទុយោ​ទឹក​របស់​ក្រុមហ៊ុន​ទឹក​ស្អាត (​អាន​កូ​) ក៏​ដក​វិញ ។

លោក​បន្ត​ថា លោក និង​លោក ហាក់ សុផល បាន​ព្យាយាម​ទៅ​ជួប​ក្រុមហ៊ុន​ទឹក​ស្អាត (​អាន​កូ​) ៣​ដង​មក​ហើយ ដើម្បី​ឲ្យ​ជួយ​សម្រួល​ចំណុច​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប ។ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​ទឹក​ស្អាត (​អាន​កូ​) បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ នេះ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s