កាប់​ដី​ព្រៃ​កប់​សព​សហគមន៍ ជាប់​ទោស​មួយ​ខែ

ប្រភព ៖ កោះសន្តិភាព

តុលាការ​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជន​ម្នាក់​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ខែ តែ​ព្យួ​ទោស​នៅ​ក្រៅ​ឃុំ​ក្រោយ​រក​ឃើញ​មានទោស​កំហុស​កាប់​ទន្ទ្រាន​ដី​ព្រៃ​កប់​សព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ប្រជា​សហគមន៍​រស់នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​បាន​ដាក់​បណ្តឹង​ទៅ​សាលាស្រុក​ដើម្បី​ទាមទារ​ឲ្យ​ជន​ចំណាកស្រុក​ម្នាក់​ទទួលខុសត្រូវ​លើ​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ក្រោយ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កប់​សព​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កាល​អំឡុង​ច្រើន​ឆ្នាំ​កន្លង​ទៅ​។

ប្រជា​សហគមន៍​ទាំងនោះ​ថា ជន​ដែល​ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កប់​សព​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខាងលើ​ឈ្មោះ ព្រំ សំ​អៀ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ប៉ះពាល់​ចូល​ដល់​ក្នុង​ដែន​ព្រៃ​កប់​សព​ជនជាតិ​ដើម​ភាគតិច​ចាប់តាំងពី​ឆ្នាំ​២០០៦ តែ​ពួក​គាត់​មិន​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​នោះ​ឡើយ​។ ដោយសារ​មិន​ទាន់​ប៉ះពាល់​ដល់​ចំណុច​ធ្ងន់ធ្ងរ​តែ​មានការ​ហាមឃាត់​លុះ​ក្រោយមក​ពួក​គាត់​សម្រេច​ដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សាលាស្រុក​នៅ​ឆ្នាំ​២០១២ និង​២០១៣ គ្រា​ជន​ខាងលើ​នោះ​បន្តសកម្មភាព​កាប់​ទន្ទ្រាន​បន្ថែម​ឲ្យ​ប៉ះ​ដល់​ទំនៀមទម្លាប់​ប្រពៃណី​។ លោក ព្រំ សំ​អៀ​ត រង​ការ​ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ស្ថិត​នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បង្ក​ការ​ប៉ះពាល់​ចូល​ទៅ​ដី​ព្រៃ​កប់​សព​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពិតមែន​។

លោក​បន្ត​ថា ក្រោយ​ដឹង​ពី​ជម្រៅ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ក៏​បាន​សុំ​ការ​អភ័យទោស​ដោយ​ជូន​ស្រាស​៣០​លី​ត្រ និង​ជ្រូក​មួយ​ក្បាល​ដើម្បី​រៀបចំ​ពិធីសែនព្រេន​សុំ​ខមាទោស តែ​ប្រជា​សហគមន៍​ជនជាតិ​មិន​ព្រម ដោយ​បាន​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន​បី​ពាន់​ដុល្លារ​។ ក្រោយ​សំណុំរឿង​ត្រូវ​បាន​អូស​បន្លាយ​ពេលវេលា​យូរ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​បើក​សវនាការ​ដើម្បី​ជំនុំជម្រះ​ពី​បទល្មើស​ខាងលើ ដោយ​មាន​សមាសភាព​ចូលរួម​ដោយ​លោក អៀង គឹ​ម​ថុ​ល ជា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក គឹ​ម ហុង​សាន ជា​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក នៅ ចាន់​ថន ជា​ក្រឡាបញ្ជី​សវនាការ​។

ដោយ​បាន​សម្រេច​ផ្តន្ទាទោស​ជន​ខាងលើ​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ព្យួរទោស​ឲ្យ​នៅ​ក្រៅ​ឃុំ ក​ង្គា​ប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចូល​ថវិការដ្ឋ​ចំនួន​១០​ម៉ឺន​រៀល បង្គាប់​ឲ្យ​ប្រគល់​ដី​ព្រៃ​កប់​សព​ទៅ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​វិញ​រួម​សាច់​ជ្រូក​៤០​គីឡូក្រាម និង​ស្រាស​៣០​លី​ត្រ​ទៅ​ប្រជា​សហគមន៍​ជនជាតិ​ដើម​រៀបចំ​ពិធីសែនព្រេន​តាម​ប្រពៃណី​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s